ប៉ុន្មានឆ្នាំកន្លង ខេត្តកាម៉ាវ បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច។ ជនបទអភិវឌ្ឍន៍ ជីវភាពបានលើកស្ទួយជនជាតិភាគតិចកាន់តែជឿជាក់លើការដឹកនាំរបស់បក្សនិងការគ្រប់គ្រងរបស់រដ្ឋ។

អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរ បានខេត្តកាម៉ាវអភិរក្សនិងពង្រីក។
ជាច្រើនឆ្នាំមក ខេត្តកាម៉ាវបានផ្សព្វផ្សាយ មានប្រសិទ្ធភាពនូវគោលនយោបាយ កម្មវិធីនិងគម្រោងជាច្រើន ជំរុញការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច។ ពិសេសគឺកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី ១ ឆ្នាំ ២០២១ - ២០២៥ ខេត្តបានវិនិយោគទុនជិត ៤៤៦ ពាន់លានដុង ដើម្បីផ្សព្វផ្សាយអនុវត្តគម្រោងចំនួន ១០។ ហេតុនេះ មកដល់បច្ចុប្បន្ន ផ្នែកហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិបានវិនិយោគសព្វគ្រប់ ឆ្លើយតបនឹងតម្រូវការផលិតរបស់ប្រជាជន ដូច្នេះ ជីវភាពសម្ភារៈនិងស្មារតីបានកើនឡើង។ ទិដ្ឋភាពជនបទតំបន់មានជនជាតិភាគតិចរស់នៅមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ កម្រិតប្រជាបញ្ញាបានលើកកម្ពស់; អត្តសញ្ញាណវប្បធម៌ជនជាតិបានអភិរក្សនិងពង្រីក; កងជួរបក្ខជន កម្មាភិបាល បុគ្គលិក ជាជនជាតិខ្មែរ កើនពីមួយឆ្នាំទៅមួយឆ្នាំទាំងបរិមាណនិងគុណភាព; ប្រពៃណីសាមគ្គីរវាងបណ្តាជនជាតិ សាសនាបានពង្រឹងនិងពង្រីក; ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមតំបន់មានជនជាតិខ្មែររស់នៅកុះករបានរក្សារឹងមាំនិងពង្រឹង…។
ព្រះឧបជ្ឈាយ៍ តាំងសាវង្ស ព្រះចៅអធិការវត្តបុប្ផារាមខ្វែងបបែលចាស់ ឃុំហឹងហោយ មានថេរដីកា៖ “ដោយការយកចិត្តទុកដាក់របស់បក្ស រដ្ឋគ្រប់លំដាប់ថ្នាក់ ចាប់ពីមជ្ឈិមដល់មូលដ្ឋាន ផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ដូច្នេះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនជាតិខ្មែរ បានកែលម្អនិងកើនឡើងលើគ្រប់វិស័យ។ ឥឡូវនេះ តំបន់ជនជាតិភាគតិចលែងមានផ្ទះស្លឹក បានជំនួសដោយផ្ទះឥដ្ឋយ៉ាងសមរម្យ យុវជនគ្រប់អាយុពលកម្មបានឧទ្ទេសនាមការងារធ្វើលំនឹង ម៉្លោះហើយស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់បានរក្សារឹងមាំ។ ជាពិសេស លក្ខណៈវប្បធម៌និងពិធីបុណ្យទានផ្សេងៗ របស់ជនជាតិភាគតិច បានយកចិត្តទុកដាក់និងចាត់តាំងត្រឹមត្រូវតាមពិធីកិច្ច ទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ ពុទ្ធបរិស័ទខ្មែរតែងសាមគ្គីឯកភាពរួមវិភាគទានកសាងមាតុភូមិកាម៉ាវកាន់តែស៊ីវិល័យ និងសម្បូរសប្បាយ”។

ផ្លូវគមនាគមន៍ជនបទនៅតំបន់ឆ្ងាយដាច់ស្រយាលដែលមានជនរួមជាតិខ្មែររស់នៅកុះករ
បានវិនិយោគកសាងសមរម្យ។
លោកថាច់កឹង អ្នកមានប្រជាប្រិយក្នុងសហគមន៍ជនជាតិខ្មែរនៅឃុំហឹងហោយ ឱ្យដឹង៖ “អាស្រ័យបក្ស រដ្ឋ មានគោលនយោបាយពិសេស ដោយឡែកជាច្រើនសម្រាប់ជនរួមជាតិខ្មែរ ទើបឥឡូវនេះ នៅតំបន់ជនរួមជាតិខ្មែរក្នុងឃុំមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង ផ្លូវគមនាគមន៍ជនបទបានចាក់បេតុងរួចរាល់ គ្រួសារក្រីក្រ បានឧបត្ថម្ភសង់ផ្ទះ បុលទុនអាទិភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព; អគ្គិសនី ទឹកស្អាតបានអូសចូលដល់ផ្ទះនិងសាលារៀននីមួយៗ ដំណាក់សុខាភិបាលបានវិនិយោគកសាងយ៉ាងរឹងមាំ កូនចៅមាមីងខ្មែរបានទៅរៀនសូត្រគ្រប់គ្នា។ អាស្រ័យហេតុនេះ ជីវភាពជនរួមជាតិខ្មែរ បានកើនឡើង ទិដ្ឋភាពជនបទផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ជនរួមជាតិខ្មែរកាន់តែជឿជាក់លើការដឹកនាំរបស់បក្ស ព្រួតដៃបញ្ចេញកម្លាំងកសាងភូមិស្រុកកាន់តែសម្បូរសប្បាយ”។
តាមប្រសាសន៍លោក ង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ផ្តើមពីលទ្ធផលខាងលើ បង្ហាញឱ្យឃើញថា ជនជាតិភាគតិចក្រីក្រ គ្រួសារក្បែរក្រលើភូមិសាស្ត្រខេត្តកាម៉ាវ បានទទួលផលគ្រប់សព្វពីគោលនយោបាយជនជាតិ ម៉្លោះហើយ ជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងបានកើនឡើងយ៉ាងច្បាស់។ ទិដ្ឋភាពភូមិស្រុក បំផុតគឺតំបន់ឆ្ងាយដាច់ស្រយាលរបស់ខេត្តកាន់តែរីកចម្រើន។ ជីវភាពសេដ្ឋកិច្ចនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករកាន់តែអភិវឌ្ឍន៍ ៕
យ្វីអាញ-មុនី