ខេត្តកាម៉ាវ មាន៣តំបន់ប្របមាត់សមុទ្រ ប្រព័ន្ធព្រែកប្រឡាយដេរដាស តែងរងផលប៉ះពាល់ពីទឹកជំនន់ រលកបោកបក់ ទឹកសមុទ្រជន់បំផុត គឺការប្រែប្រួលអាកាសធាតុនិងគ្រោះរាំងស្ងួតអូសបន្លាយ។ ឋិតនៅចំពោះមុខហានិភ័យបាក់ ស្រុតដីកើតមានយ៉ាងស្មុគស្មាញ គណៈបញ្ជាការ បង្ការទប់ស្កាត់គ្រោះធម្មជាតិ ស្វែងរកសង្គ្រោះនិងការពារប្រជាជនខេត្តកាម៉ាវ បានកសាងគម្រោងទប់ស្កាត់តាមកម្រិតហានិភ័យគ្រោះធម្មជាតិលើភូមិសាស្ត្រឆ្នាំ ២០២៥ (ហៅកាត់ថា គម្រោង)។

ផែនការកសាងទំនប់ ការពារព្រៃបង្ការរបស់ខេត្តកាម៉ាវ ត្រូវបានអនុវត្ត
មានប្រសិទ្ធភាព និងចីរភាព។
តាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ទូទាំងខេត្តមានបន្ទាត់ប្របមាត់ទន្លេ ៤៦៤,៧៣៨គីឡូម៉ែត្រ និងប្របមាត់សមុទ្រ៨៣,៨៥គីឡូម៉ែត្រ ដែលកំពុងបាក់ស្រុតមានកម្រិតផ្សេងៗគ្នា រងផលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ខែកក្កដា ឆ្នាំ២០២៥ ខេត្តកាម៉ាវឈានចូលដល់រដូវភ្លៀង ស្ថានភាពបាក់ស្រុតដីតាមមាត់សមុទ្រមានការប្រែប្រួលយ៉ាងស្មុគស្មាញ បង្កផលប៉ះពាល់ដល់ជីវភាពការផលិត និងការធ្វើដំណើរទៅមករបស់ប្រជាជនលើភូមិសាស្ត្រ។ បងស្រី ត្រឹងធីកឿង នៅភូមិចើធូវ B ឃុំតឹងអឹង ឱ្យដឹង៖ “ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ រលកសមុទ្របានបក់បោកបាក់ដីចិញ្ចឹមបង្គារបស់គ្រួសារជិត៦ហិកតា។ គ្មានដីទៀត គ្រួសារខ្ញុំចាំបាច់ជួលដីរបស់អ្នកភូមិដើម្បីបង្កបង្កើនផល។ ខ្ញុំសង្ឃឹមថា ខេត្តនឹងមានគម្រោងដោះស្រាយដើម្បីប្រជាជនស្ងប់ចិត្តបង្កបង្កើនផល គ្មាននៅបារម្ភពីការបាត់ដី បាត់ផ្ទះដោយសារការបាក់ស្រុត ដំណាំដាំដុះខាតបង់ដោយទឹកជន់”។ ស្ថិតក្នុងស្ថានភាពដូចគ្នានោះដែរ ពូង្វៀងវ៉ាន់តែវ នៅឃុំតឹងអឹង ចែករំលែក៖ “រដូវខ្យល់ពីកើតឆ្នាំកន្លងហើយ ទឹកជន់ខ្ពស់ជាង២ម៉ែត្របានហូរកួចទ្រព្យសម្បត្តិជាច្រើននៅក្នុងផ្ទះ ខ្ញុំសង្ឃឹមថាខេត្តនឹងមានគម្រោងដោះស្រាយ វិនិយោគសំណង់ផ្សេងៗ ទប់ស្កាត់រលកដើម្បីប្រជាជនរស់នៅមាត់សមុទ្របានស្ងប់ចិត្តក្នុងរដូវភ្លៀងព្យុះ”។

របាំងការពាររលកបានខេត្តកាម៉ាវកសាង ដើម្បីកាត់បន្ថយផលប៉ះពាល់
ពីរលកសមុទ្រដល់ជីវភាពប្រជាជន។
តាមប្រសាសន៍ លោកង្វៀងថាញតុង ប្រធានសាខានាយកដ្ឋានធារាសាស្ត្រខេត្តកាម៉ាវ ឱ្យដឹង៖ រយៈពេលខាងមុខ ដើម្បីម្ចាស់ការទប់ទល់បាក់ ស្រុតដីនៅតាមមាត់ទន្លេ មាត់សមុទ្រលើភូមិសាស្រ្ត គណៈបញ្ជាការបង្ការទប់ស្កាត់គ្រោះធម្មជាតិ ស្វែងរកសង្គ្រោះនិងការពារប្រជាជន ខេត្តបានកសាងគម្រោងផ្អែកលើមូលដ្ឋានវាយតម្លៃលើគ្រប់វិស័យ អំពីលក្ខណៈធម្មជាតិ ជីវភាពប្រជាជននិងភាពជាក់ស្តែងនៃស្ថានភាពគ្រោះធម្មជាតិក្នុងរយៈពេលកន្លង។ គម្រោងបានលើកឡើងយ៉ាងច្បាស់នូវផែនការទប់ស្កាត់សំខាន់ចំនួនពីរគឺ៖ បាក់ស្រុតដីតំបន់ទឹកសាបមកពីគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ និងបាក់ស្រុតដីមាត់សមុទ្រ មាត់ទន្លេ ទំនប់សមុទ្រមកពីភ្លៀងធំ ខ្សែទឹកហូររលកបោកបក់ខ្លាំង។ គម្រោងលើកកម្ពស់តួនាទីរបស់រដ្ឋអំណាចភូមិភាគ កងកម្លាំងគ្រប់គ្រងទំនប់ទឹក ស្ថាប័នជំនាញ និងគ្រួសារនីមួយៗម្ចាស់ការអនុវត្តវិធានការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ធានាសុវត្ថិភាពជូនប្រជាជននិងលំនឹងផលិត។
ទន្ទឹមនឹងនោះ រៀបចំអនុវត្តតាមគោលលំនាំ “៤ នៅនឹងកន្លែង” (បញ្ជាការនៅនឹងកន្លែង; កងកម្លាំងនៅនឹងកន្លែង; មធ្យោបាយ សម្ភារៈនៅនឹងកន្លែង; ភ័ស្តុភារនៅនឹងកន្លែង) ធានាមានប្រសិទ្ធភាពជាក់ស្តែង ពង្រីកសមត្ថភាពជាអតិបរមានៅនឹងកន្លែង។ គម្រោងក៏បានកំណត់ច្បាស់គោលដៅជាក់ស្តែង ដូចជា៖ ៩៦% កន្លែង ទីតាំងដែលកើតហេតុ ឬមានហានិភ័យខ្ពស់ចំពោះបាក់ស្រុតដី អាចនឹងជះឥទ្ធិពលដល់ប្រជាជន ការធ្វើចរាចរណ៍ត្រូវបានដាក់ស្លាកសញ្ញាព្រមាន; ប្រជាជនទាំង១០០% បានណែនាំនូវវិធានការទប់ស្កាត់បាក់ស្រុតដីដើម្បីម្ចាស់ការបានទាន់ពេល ខណៈដែលមានហេតុការណ៍កើតឡើង៕
យ្វីអាញ-លីសៀ