មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/05/2026 - 06:06

បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច 

ជា​ច្រើន​ឆ្នាំ​មក​នេះ កសិ​ករ​នៅ​ទី​ក្រុង​កឹង​ធើ មិន​រា​រែក​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ពី​ការ​ធ្វើ​ស្រែ​និង​ដាំ​ដំ​ណាំ​ដែល​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព បង្វែរ​មក​ដាំ​ទៀប​បន្លា​និង​ឪឡឹក ជា​ជំ​ហាន​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច បង្កើន​ប្រាក់​ចំ​ណូល។

ទម្រង់​ដាំ​ទៀប​បន្លា​របស់​បង​ស្រី​ត្រឹង​ធី​ង៉ុក​យុង នៅ​ឃុំ​សា​ភៀង។

ពី​មុន គ្រួ​សារ​បង​ស្រី​ត្រឹង​ធី​ង៉ុក​យុង នៅ​ភូមិ​ធ្វឹង​ហ្វា ឃុំ​សា​ភៀង ផលិត​ស្រូវ​ប៉ុន្តែ​ផ្តល់​ទិន្ន​ផល​ទាប ដូច្នេះ ឆ្នាំ ២០០៦ គាត់​បាន​បង្វែរ​ផ្ទៃ​ដី​ស្រែ ៣ កុង បង្វែរ​មក​ដាំ​ទៀប​បន្លា ៤០០ ដើម។ នាំ​យើង​ខ្ញុំ​មក​ទស្សនា​ចម្ការ បង​ស្រី​យុង ចែក​រំ​លែក៖ “មូល​ហេតុ​ដែល​ខ្ញុំ​ជ្រើស​រើស​ដាំ​ដើម​ទៀប​បន្លា គឺ​ដោយ​សារ​តែ​ដើម​ទៀប​បន្លា​ងាយ​ស្រួល​ដាំ សម​ស្រប​នឹង​តំ​បន់​ដី មិន​សូវ​មាន​ជំងឺ​និង​សត្វ​ល្អិត​បំ​ផ្លាញ ចំ​ណាយ​កម្លាំង​ថែ​ទាំ​តិច”។ ជា​មួយ​នឹង​ផ្ទៃ​ដី​ដាំ​ទៀប​បន្លា ៣ កុង ផ្តល់​ទិន្ន​ផល​ប្រ​មាណ ២៤ តោន​ក្នុង​មួយ​ឆ្នាំ។ ផ្លែ​ទៀប​បន្លា​លក់​ក្នុង​តម្លៃពី ១៥​.០០០ - ២៧​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​រួច​នៅ​ចំ​ណេញ​ប្រ​មាណ ៣០០ លាន​ដុង។ “បើ​ប្រៀប​ធៀប​នឹង​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ផ្សេងៗ ដាំ​ទៀប​បន្លា​ឆាប់​បាន​ប្រ​មូល​ផល ផ្តល់​ទិន្ន​ផល​ខ្ពស់​គួរ​សម ដាំ​រយៈ​ពេល ២០ ខែ​គឺ​អាច​ប្រ​មូល​ផល​បាន។ ឆ្នាំ​ដំ​បូង​ផ្តល់​ផល​តិច មួយ​ដើម​ប្រ​មាណ ៣០ គី​ឡូ​ក្រាម ប៉ុន្តែ​ចាប់​ពី​ឆ្នាំទី ២ ឡើង​ទៅ ទិន្ន​ផល​កើន​ឡើង​ទ្វេ​ដង។ ប្រ​សិន​បើ​ចង់​ឱ្យ​ចេញ​ផ្លែ​ខុស​រដូវ រយៈ​ពេល​ផ្ទេរ​លំ​អង ចាប់​ពី​ខែ​មិថុ​នា​ដល់​ខែកក្ក​ដា (សុរិ​យាគតិ)។ ចាប់​ពី​ពេល​ផ្ទេរ​លំ​អង​រហូត​ដល់​ប្រ​មូល​ផល​ប្រ​មាណ​ជាង ៤ ខែ។ រដូវ​ប្រ​មូល​ផល ចាប់​ពី​ខែ​វិច្ឆិ​កា​ដល់​ខែ​ឧសភា (សុរិ​យា​គតិ) ឆ្នាំ​បន្ទាប់” បង​ស្រី​យុង បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ។

បង្កើន​ប្រាក់​ចំ​ណូល​ពី​ទម្រង់​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ គ្រួ​សារ​លោក​ឡឹម​ថាញ​ហ៊ុង នៅ​ភូមិ​ព្រែក​ពិន្ទង ឃុំ​មី​ហឿង ចែក​រំ​លែក៖ “ពី​មុន គ្រួ​សារ​ខ្ញុំ​ផលិត​សូ្រវ​ជា​ចម្បង ប៉ុន្មាន​ឆ្នាំ​មក​នេះ សង្កេត​ឃើញ​ទម្រង់​ដាំ​ឪ​ឡឹក​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ខ្ញុំ​សម្រេច​ចិត្ត​បង្វែរ​ផ្ទៃ​ដី​ស្រែ ៥ កុង បង្វែរ​មក​ដាំ​ឪ​ឡឹក។ ទម្រង់​នេះ រួម​ចំ​ណែក​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ថែម​ទាំង​បង្កើន​ប្រាក់​ចំ​ណូល”។ បាន​ដឹង លោក​ហ៊ុង ចុះ​ពូជ​ចាប់​ពី​ខែ​កុម្ភៈ ក្រោយ​ពី​រយៈ​ពេល​ជិត ៣ ខែ​ទើ​ប្រ​មូល​ផល។ អា​ស្រ័យ​ដំ​ណាំ​សម​ស្រប​នឹង​លក្ខណៈ​ដី អា​កាស​ធាតុ​អំ​ណោយ​ផល គ្មាន​ភ្លៀង​ក្នុង​ដំ​ណាក់​កាល​ចេញ​ផ្កា ដូច្នេះ​ជាប់​ផ្លែ​ច្រើន។ មាន​ទម្ងន់​មធ្យម​ពី ២-៣ គី​ឡូ​ក្រាមក្នុង​មួយ​ផ្លែ ទិន្ន​ផល​សម្រេច​ប្រ​មាណ ២០ តោន។ លក់​ក្នុង​តម្លៃ​ពី ៦.០០០ - ៧.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​រួច នៅ​ចំ​ណេញ​ប្រ​មាណ ៧០ លាន​ដុង។

តាម​ប្រ​សាសន៍​លោក​ឌាំង​តឹង​យ៉ាង អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ ការ​ប្រើ​ប្រាស់​ផ្ទៃ​ដី​ផលិត​ស្រូវ​ដោយ​ភាព​ឈ្លាស​វៃ បាន​ជួយ​ឱ្យ​កសិ​ករ​បង្កើន​ប្រាក់​ចំ​ណូល កែ​លម្អ​ជីវ​ភាព។ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​នៅ​ពេល​ខាង​មុខ សមា​គម​នឹង​បន្ត​ផ្តល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​និង​វិធី​សាស្ត្រ​ផលិត​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ប្រើ​ប្រាស់​ពូជ​ដំ​ណាំ​ផ្ដល់​ទិន្ន​ផល គុណ​ភាព​និង​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់។ បង្ក​លក្ខណៈ​ពង្រីក​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ជួយ​បង្កើន​តម្លៃ​កសិ​ផល”៕                                

                                       ថាញ​វ៉ាង-មុនី

ចែករំលែកអត្ថបទ