ចាប់ពីដើមឆ្នាំមក ដោយការគួបផ្សំប្រភពទុនពីកម្មវិធីទិសដៅជាតិ និងមូលនិធិសុខុមាលភាពសង្គម ឃុំប៊ិញភូ ខេត្តវិញឡុង បានផ្តល់ផ្ទេរថវិកាចំនួន ៤២០ លានដុង ដើម្បីឧបត្ថម្ភសង់លំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារដែលជួបប្រទះការលំបាកពីលំនៅឋាន និងគ្រួសារគោលនយោបាយនៅក្នុងភូមិភាគ។

អ្នកមីង គឹមធីសុផលរី (ខាងស្តាំ) រីករាយពេលបានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះថ្មី។
យោងតាមលោកស្រី កាវធីម៉ើយ ប្រធានការិយាល័យវប្បធម៌-សង្គម ឃុំប៊ិញភូ ឱ្យដឹង៖ ចាប់ពីដើមឆ្នាំ ២០២៦ មកដល់បច្ចុប្បន្ន ឃុំប៊ិញភូបានឧបត្ថម្ភសាងសង់ផ្ទះចំនួន ៧ខ្នង ជូនគ្រួសារគោលនយោបាយគ្រួសារក្រីក្រ និងក្បែរក្រនៅលើភូមិឋាន ក្នុងនោះមានផ្ទះឧបការគុណ ២ ខ្នង និងផ្ទះ “មហាសាមគ្គី” ៥ ខ្នង ដោយសរុបថវិកា ៤២០ លានដុង។
ជាគ្រួសារបានទទួលជំនួយសង់លំនៅឋាន អ្នកមីងគឹមធីសុផលរី នៅភូមិពិសី ឱ្យដឹង៖ “ពីមុន គ្រួសារខ្ញុំរស់នៅក្នុងផ្ទះទ្រុឌទ្រោម ជិតនឹងបាក់រលំ លំបាកបំផុតគឺនៅរដូវវស្សា។ នៅពេលដែលរដ្ឋអំណាចភូមិភាគសាងសង់ផ្ទះ “មហាសាមគ្គី” យ៉ាងធំទូលាយជូនគ្រួសារខ្ញុំស្ងប់ចិត្តក្នុងជីវភាពនិងផ្តុំកម្លាំងអភិវឌ្ឍការផលិត។ ទន្ទឹមនឹងនោះ ខ្ញុំនៅទាំងបានធនាគារគោលនយោបាយសង្គមឱ្យបុលប្រាក់ចំនួន ២០ លានដុង ដើម្បីទិញគោញីពីរក្បាល។ ខ្ញុំសូមថ្លែងអំណរគុណបក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគបានយកចិត្តទុកដាក់និងគិតគូរដល់ជីវភាពរបស់ប្រជាជន”។
អំពីរបៀបផ្សព្វផ្សាយអនុវត្ត លោកស្រី កាវធីម៉ើយ ឱ្យដឹងបន្ថែម៖ ដំណើរការឧបត្ថម្ភសង់លំនៅឋានមានកិច្ចសហការហ្មត់ចត់តាំងពីកិច្ចប្រជុំពិនិត្យគ្រួសារក្រីក្រ និងគ្រួសារក្បែរក្រនៅតាមភូមិនីមួយៗ។ ក្នុងនោះ ឃុំអាទិភាពដល់គ្រួសារគោលនយោបាយ និងសកម្មកៀរគរប្រជាជនឱ្យចូលរួមកម្លាំងពលកម្មនិងសម្ភារៈសាងសង់។ ក្នុងអំឡុងពេលសាងសង់ កម្មាភិបាលជំនាញ រួមជាមួយសមាគម អង្គការមហាជនភូមិតែងពិនិត្យ គុណភាពសំណង់ជាប្រចាំ។ ប្រភពទុនបានឧបត្ថម្ភចំមុខសញ្ញា ចំគោលដៅនិងដល់ដៃអ្នកដែលមានតម្រូវការ ដោយគ្មានការប្តឹងផ្តល់អ្វីទាំងអស់។
តាមការពិតបានបង្ហាញឱ្យឃើញ ផ្ទះមហាសាមគ្គី និងផ្ទះឧបការគុណ បានសាងសង់ឡើងមិនត្រឹមតែផ្តល់លំនៅឋានសម្រាប់ស្នាក់នៅស្រួលបួលប៉ុណ្ណោះទេ ថែមទាំងជំរុញទឹកចិត្តយ៉ាងខ្លាំងក្លាដល់ជនជាតិភាគតិច ពិសេសគឺជនរួមជាតិខ្មែរឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ សមិទ្ធផលនេះគឺជាភស្តុតាងយ៉ាងជាក់ច្បាស់នៃស្មារតីជួយគ្នាទៅវិញទៅមក ដែលបញ្ជាក់ពីភាពត្រឹមត្រូវ និងតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅនៃគោលនយោបាយគិតគូរដល់ជីវភាពប្រជាជននៅភូមិភាគ៕
ស៊ើងម៉ាល័យ - មេងលី