19/05/2026 - 09:01

លំ​នៅ​ឋាន​មេត្តា​ធម៌ មនោ​សញ្ចេត​នា​ជន​រួម​ជាតិ 

ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ រយៈ​ពេល​កន្លង គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​កឹង​ធើ បាន​សកម្ម​ផ្សព្វ​ផ្សាយ​នូវ​គោល​នយោ​បាយសុខុ​មាល​ភាព​សង្គម​នា​នា។ ក្នុង​នោះ មាន​កម្ម​វិធី​ឧបត្ថម្ភ​សាង​សង់​ផ្ទះ កែ​លម្អ​ជីវ​ភាព បង្ក​មូល​ដ្ឋានគ្រឹះ​ដើម្បី​កសាង​អនា​គត​ល្អ​ប្រ​សើរ​ជាង​សម្រាប់​គ្រួ​សារ​ក្រី​ក្រ។

ផ្ទះ​ថ្មី​សាង​សង់​ពី​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​របស់​បង​យ័ញ​ហយ នៅ​ឃុំ​វិញធ្វឹង​ដុង ទី​ក្រុង​កឹង​ធើ។

រយៈ​ពេល​កន្លង ចល​នា​ប្រ​ឡង​ប្រ​ណាំង “បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” បាន​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​និង​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម មាន​ប្រ​សិទ្ធ​ភាព។ បញ្ជ្រាប​ខ្លឹម​សារ​ចង្អុល​ការ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល និង​របស់​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លោក​ង្វៀង​ហ្វី​កឿង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​វិញ​ធ្វឹង​ដុង ឱ្យ​ដឹង៖ “ឆ្នាំ​២០២៥ ឃុំ​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ពី​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ជូន​គ្រួ​សារ​អ្នក​មាន​សគុណ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​ឃុំ បាន ៨៣ ខ្នង ក្នុង​នោះ ជួស​ជុល​២៧​ខ្នង សរុប​ថវិ​កា​ជាង ៤ ពាន់​លាន​ដុង”។ បង​យ័ញ​ហយ នៅ​ឃុំ​វិញ​ធ្វឹង​ដុង ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ចែក​រំ​លែក៖ “អា​ស្រ័យ​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​និង​អង្គ​ការ​នា​នា ទើប​គ្រួ​សារ​ខ្ញុំ​មាន​ផ្ទះ​ថ្មី​ដើម្បី​ជ្រក​ក្តៅ​ជ្រក​ភ្លៀង ជួយ​ឱ្យ​ខ្ញុំ​នឹង​នរ​ចិត្ត​ពល​កម្ម​ផលិត កែ​លម្អ​ជីវ​ភាព”។

ផ្ទះ​មួយ​ខ្នងៗ​ដែល​បាន​សាង​សង់​រួច​រាល់ មាន​ន័យ​ថា​គ្រួ​សារ​ក្រី​ក្រ​មាន​កន្លែង​រស់​នៅ​លំ​នឹង មិន​បាច់​បា​រម្ភ​ពី​ផ្ទះ ហើយ​នឹង​នរ​ចិត្ត​ពល​កម្ម​ផលិត ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ឥឡូវ បង​ស្រី​ចែន​ធី​ថា នៅ​ឃុំ​មី​ទូ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​នៅ​ឃុំ​មី​ទូ លែង​បា​រម្ភ​ពី​ផ្ទះ​ទ្រុឌ​ទ្រោម​ដែល​មិន​ដឹង​ថា​នឹង​រលំ​ពេល​ណា។ បង​ស្រី​ថា ចែក​រំលែក៖ “គ្រួ​សារ​ខ្ញុំ​ជា​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ផលិត។ ប្រាក់​ចំ​ណូល​បាន​មក​ពី​ធ្វើ​ការ​ឈ្នួល​របស់​ប្តី​ប្រ​ពន្ធ​មិន​គ្រប់​សង់​ផ្ទះ​ស្លឹក​ឡើង​វិញ។ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ តាម​រយ:​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន សម្រាប់​គ្រួ​សារ​ខ្ញុំ​គឺ​ជា​ក្តី​រីក​រាយ​ដ៏​ធំ នេះ​ជា​កម្លាំង​ជំ​រុញជួយ​ឱ្យ​យើង​ខ្ញុំ​នឹង​នរ​ចិត្ត​ពល​កម្ម​ផលិត ជម្នះ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព”។

តាម​ប្រ​សាសន៍​លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ មក​ទល់​ពេល​នេះ ទូ​ទាំង​ទី​ក្រុង​បាន​អនុវត្ត​សម្រេច​លើស​ល្បឿន​ដំ​ណើរ​ការ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ដោយ​សាង​សង់​ផ្ទះ​បាន ១១​.៤៦២​ខ្នង សរុប​វថិ​កា​ជាង ៣១២​,៤៧ ពាន់​លាន​ដុង។ ផ្ទះ​សម្បែង​រឹង​មាំ​ទាំង​នេះ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​អ្នក​ក្រ​និង​មុខ​សញ្ញា​ដែល​ងាយ​រង​គ្រោះ ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍ​រួម​របស់​ទី​ក្រុង។

លំ​នៅ​ឋាន​ផ្តើម​ពី​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម មិន​ត្រឹម​តែ​មាន​តម្លៃ​ផ្នែក​ខាងសម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​ទំ​នុក​ចិត្ត​និង​ក្តី​សង្ឃឹម​ពី​ជីវ​ភាព​ល្អ​ប្រ​សើរ​របស់​មា​មីង​ក្រី​ក្រ ជា​និមិត្ត​រូប​ដ៏​រស់​រវើក​នៃ​កម្លាំង​សាម​គ្គី ក្តី​ស្រ​ឡាញ់​និង​មនោ​សញ្ចេត​នា​ជន​រួម​ជាតិ៕

  ថាញ​វ៉ាង-មុនី

ចែករំលែកអត្ថបទ