ជាមួយនឹងការអនុវត្តកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មីនៅតំបន់ជនបទឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ គួរកត់សម្គាល់នោះគឺ ជីវភាពរបស់ជនរួមជាតិខ្មែរបានលើកកម្ពស់យ៉ាងជាក់ស្តែង។

ផ្លូវបេតុងជនបទនៅឃុំឡាយហ្វា បានកសាងរឹងមាំជួយឱ្យមាមីងដឹកទំនិញទៅ
មកមានភាពងាយស្រួយ។
លោកថាច់ចន្ទសាវណ្ណ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា មានប្រសាសន៍៖ “ឡាយហ្វា ជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ស្រូបអត្រាជាង ៧០% នៃចំនួនប្រជាជន នៅពេលអនុវត្តកម្មវិធីកសាងជនបទថ្មី ឃុំបានរួមបញ្ជួលគោលនយោបាយសុខុមាលភាពសង្គមជាច្រើន។ នៅឆ្នាំ ២០២៥ ភូមិភាគបានផ្សព្វផ្សាយអនុវត្តការវិនិយោគទុនរដ្ឋជាង ៤ ពាន់លានដុង ក្នុងនោះ អនុវត្តកម្មវិធីទិសដៅជាតិជាង ៣,៩ ពាន់លានដុង និងទុនបដិភាគបំពេញបន្ថែមក្នុងទិសដៅពីថវិកាទីក្រុង ៧៩ លានដុង។ អាស្រ័យជំរុញការផ្សព្វផ្សាយប្រជាជនបានយល់និងព្រួតដៃអនុវត្តនូវលក្ខឋានកសាងជនបទថ្មី។ មានគ្រួសារជាច្រើនបានបរិច្ចាគដីដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ។ ជាគំរូដូចគម្រោងពង្រីកបណ្តាញផ្កត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រមូលផ្ដុំនៅភូមិព្រៃជាប់ B និងភូមិស៊ុងធំ B ដែលមានប្រវែងជាង ៦,៣ គីឡូម៉ែត្រ សម្រាប់បម្រើការប្រើប្រាស់ជាង ២០៧ គ្រួសារ។ នៅពេលខាងមុខ ឃុំនឹងបន្តពង្រីកការផ្កត់ផ្គង់ទឹកស្អាតនៅភូមិឡាយហ្វា A ស៊ាវកុក ស៊ាវស៊ូ ដើម្បីធានាប្រភពទឹកស្អាតសម្រាប់ប្រជាជនប្រើប្រាស់”។
ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំឡាយហ្វា ក៏បានវិនិយោគយ៉ាងខ្លាំងក្លា។ តាមផ្លូវជនបទបានបង្កើនកម្រិតនិងក្រាលបេតុង បង្កលក្ខណៈងាយស្រួយដល់ការធ្វើដំណើរនិងជួញដូរទំនិញ។ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីនិងទឹកស្អាតប្រើប្រាស់ បានពង្រីកដើម្បីបំពេញតម្រូវការរបស់ប្រជាជន។ បងហ្វិញឌិន នៅភូមិឡាយហ្វា A ឃុំឡាយហ្វា ឱ្យដឹង៖ “កាលពីមុន ផ្លូវមុខផ្ទះរបស់ខ្ញុំជាផ្លូវដី ឥឡូវបានរដ្ឋកសាងផ្លូវកៅស៊ូរឹងមាំ ជួយប្រជាជនមានភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផល។ គ្រួសារខ្ញុំបានជំនួយប្រាក់កម្ចីអនុគ្រោះ ដើម្បីវិនិយោគដាំដំណាំប្រចាំឆ្នាំ។ អាស្រ័យប្រកបការងារមានប្រសិទ្ធភាព និងបានឈ្មួញចុះទិញដល់កន្លែង ទើបជីវភាពបានប្រសើរជាងមុន”។
ទន្ទឹមនឹងនោះ ការងារកសាងជនបទថ្មីនៅឡាយហ្វា សម្រេចបានលទ្ធផលគួរឱ្យស្ងើចសរសើរ។ អាស្រ័យការព្រួតដៃ រួមចិត្តរួមគំនិតរបស់ប្រព័ន្ធនយោបាយនិងប្រជាជន ទើបសម្រេចបានលក្ខឋាន កសាងជនបទថ្មី។ ទិដ្ឋភាពជនបទសមរម្យ ស្អាតបាត ប្រជាជនមានការយល់ដឹងអំពីការការពារបរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់បានរក្សាខ្ជាប់។
ជាមួយនឹងសមិទ្ធផលដែលសម្រេចបាន ឃុំឡាយហ្វាកំពុងបន្តដាក់ចេញនូវទិសដៅនៅពេល ខាងមុខ សំដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព លើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន និងក្លាយជាតំបន់ជនបទសម្បូរសប្បាយស្រស់ស្អាតនិងស៊ីវិល័យ៕
លិនដា-ត្រឹងរ៉ូន