22/08/2025 - 09:35

អនុវត្ត​ល្អ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ 

ចូល​រួម​គាំ​ទ្រ​កម្ម​វិធី​ “ព្រួត​ដៃ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើ​វិសាល​ភាព​ទូទាំង​ប្រ​ទេស​ក្នុង​ឆ្នាំ​២០២៥” ដែល​ក្រ​សួង​នគរ​បាល​បំ​ផុស​ចលនា​ នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​កៀរ​គរ​ប្រ​ភព​ទុន​ដើម្បី​សាង​សង់​និង​ប្រ​គល់​ផ្ទះ​រាប់​រយ​ខ្នង​ជូន​អ្នក​ក្រ ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន។​

នគរ​បាល​ខេត្ត​កា​ម៉ាវ ប្រ​គល់​ថវិកា​សាង​សង់​ផ្ទះ​ជូន​អ្នក​ក្រ។​

នគរ​បាល​ខេត្ត​កា​ម៉ាវ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​នូវ​ការ​ងារ​សុខុ​មាល​ភាព​សង្គម​ លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​សាស្ត្រ​ខេត្ត។​ ឆ្លង​តាម​រយៈ​នោះ​ ក្នុង​រយៈ​ពេល​៦ ខែ​ដើម​ឆ្នាំ​ នគរ​បាល​ខេត្ត​ បាន​សាង​សង់​និង​ប្រ​គល់​ផ្ទះ​ជាង​៧០០​ខ្នង​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​៤២​ពាន់​លាន​ដុង​។​ ពេល​ផ្ទះ​នីមួយ​ៗ​បាន​សាង​សង់​សម្រេច​ ជួយ​ឱ្យ​អ្នក​ក្រ​សម្រេច​ក្តី​ស្រ​មៃ​ និង​ជំ​រុញ​កម្លាំង​បន្ថែម​ដើម្បី​ពួក​គាត់​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ឈាន​ឡើង​ក្នុង​ជីវ​ភាព។​

មាន​ផ្ទះ​សម្បែង​រស់​នៅ​សម​រម្យ​ គឺ​ជា​ក្តី​សប្បាយ​រីក​រាយ សុភ​មង្គល​សម្រាប់​អ្នក​ក្រ ហើយ​នោះ​ក៏​ជា​កម្លាំង​ជំ​រុញ​ដើម្បី​ពួក​គាត់​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត ឈាន​ឡើង​ក្នុង​ជីវ​ភាព។​ បង​ស្រី​សើុង​ធី​ថាញ នៅ​ឃុំ​ភឿក​ឡុង​ ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ “កាល​ពី​មុន​ ពេល​ភ្លៀង​ធំ​គឺ​ម្តាយ​កូន​ខ្ញុំ​នាំ​គ្នា​ទៅ​ផ្ទះ​ជី​ដូន​ ពី​ព្រោះ​ផ្ទះ​លេច​ ហើយ​ប្រ​ឈម​នឹង​ការ​រលំ​។​ ពេល​រដ្ឋ​ឧបត្ថម្ភ​ប្រាក់​សង់​ផ្ទះ​និង​ឱ្យ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​ ខ្ញុំ​ត្រេក​អរ​ សុភ​មង្គល​ណាស់។​ បង​ៗ​នគរ​បាល​ថែម​ទាំង​មក​ជួយ​សង់​ ម្ល៉ោះ​ហើយ​ផ្ទះ​ស្អាត​ តិច​បង់​ខាត។​ មាន​ផ្ទះ​នៅ​ត្រឹម​ត្រូវ​ គឺខ្ញុំ​កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ថែម​ ដើម្បី​ពល​កម្ម​ផលិត រក​ប្រាក់​សម្រាប់​គិត​អាន​ជីវ​ភាព​បាន​ល្អ​ប្រ​សើរ”។​

នគរ​បាល​ខេត្ត​កា​ម៉ាវ ប្រ​គល់​ផ្ទះ​ជូន​អ្នក​ក្រ។​

ចំ​ណែក​អ្នក​មីង​ថាច់​ធី​ថាន នៅ​ឃុំ​ហ៊ឹង​ហោយ​ ក៏​រំភើប​រីក​រាយ ពេល​បាន​រដ្ឋ​អំ​ណាច​មក​ប្រ​គល់​ផ្ទះ។​ មីង​ថាន ឱ្យ​ដឹង៖ “ អា​ស្រ័យ​រដ្ឋ​មាន​គោល​នយោ​បាយ​សង់​ផ្ទះ​ឱ្យ​អ្នក​ក្រ ទើប​ខ្ញុំ​មាន​ផ្ទះ​ស្អាត​នៅ។​ ផ្ទះ​សង់​តម្លៃ​ជាង​១៥០ លាន​ដុង​ ក្នុង​នោះ​ រដ្ឋ​ជួយ​៦០​លាន​ ក្រៅ​ពី​នោះ​ គឺ​ពូៗ​នគរ​បាល​ចលនា​សប្បុ​រស​ជន​រួម​វិភាគ​ទាន​សាង​សង់។​ ប្រ​សិន​បើ​គ្មាន​ការ​ជំ​នួយ​របស់​រដ្ឋ​ សប្បុ​រស​ជន​និង​នគរ​បាល​ជួយ​ទេ​នោះ​ គឺមួយ​ជីវិត​ខ្ញុំ​គ្មាន​សង្ឃឹម​ថា​ មាន​ផ្ទះ​សម្បែង​សម​រម្យ​សម្រាប់​រស់​នៅ​ឡើយ​ ម្ល៉ោះ​ហើយ​ខ្ញុំ​មិន​បំ​ភ្លេច​គុណ​ទេ”។​

ក្រៅ​ពី​នេះ​ នគរ​បាល​ខេត្ត​កា​ម៉ាវ ថែម​ទាំង​សង់​ថ្មី​ ជួស​ជុល​និង​ប្រ​គល់​ផ្ទះ​ឧបការ​គុណ​ចំ​នួន​ ៧ ខ្នង​ និង​ជូន​អំ​ណោយ​ប្រ​មាណ​៨០០ ចំ​ណែក គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៧០០ លាន​ដុង​ ជូន​គ្រួ​សារ​គោល​នយោ​បាយ​នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទៀត​ផង។​ ថ្មី​ៗ​នេះ​ នគរ​បាល​ខេត្ត​បាន​ប្រ​គល់​ថវិកា​ជំ​នួយ​សាង​សង់​ផ្ទះ​២៩ខ្នង​ ជូន​អតីត​យុទ្ធ​ជន​ពិ​ការ​ក្រី​ក្រ ផ្ទះ​មួយ​ខ្នង​ៗ​គិត​ជា​តម្លៃ​ទឹក​ប្រាក់១០០ លាន​ដុង។​ នគរ​បាល​ខេត្ត​ បាន​រួម​ចំ​ណែក​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ ធា​នា​ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រ​សើរ​ទាំង​សម្ភារៈ​និង​ស្មារតី; កសាង​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​រឹង​មាំពី​មួយ​ថ្ងៃ​កាន់​តែស្អិត​ល្មួត៕​

                                             យ្វី​អាញ-ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ