តំបន់ព្រំដែននៃមាតុភូមិ ជាមួយនឹងលក្ខណៈតំបន់កោះ សមុទ្រ នៅជួបការលំបាកច្រើន ប៉ុន្តែប៉ុស្ដិ៍ការពារព្រំដែនតៀងហាយ ខេត្តអាងយ៉ាង ជារៀងរាល់ថ្ងៃតែងខិតខំកសាងអង្គភាពគំរូ រឹងមាំលើគ្រប់វិស័យ “គំរូឆ្នើម” បង្កើតទំនុកចិត្តក្នុងទឹកចិត្តប្រជាជន។

ប៉ុស្ដិ៍ការពារព្រំដែនតៀងហាយ អប់រំប្រវេណីបដិវត្តន៍ជូនកម្មាភិបាល យុទ្ធជន។
ប៉ុស្ដិ៍ការពារព្រំដែនតៀងហាយ ឈរជើងនៅហងដុក ឃុំកោះតៀងហាយ ចម្ងាយពីសង្កាត់ហាតៀងប្រហែល ៣០ គីឡូម៉ែត្រតាម ផ្លូវសមុទ្រមានតំបន់ទឹកប្រវត្តិសាស្រ្តជាប់ព្រំដែននឹងប្រទេសកម្ពុជា។ ប៉ុន្មានឆ្នាំកន្លង ស្ថានភាពសេដ្ឋកិច្ច - សង្គមនិងជីវភាពប្រជាជននៅទីនេះកាន់តែបានលើកកម្ពស់។ ថ្វីបើដូច្នោះក៏ដោយ លក្ខណៈធ្វើដំណើរទៅមកអាកាសធាតុនិងហេដ្ឋារចនាសម្ព័ន្ធនៅជួបការលំបាក ប៉ះពាល់ដល់ការអនុវត្តភារកិច្ចរបស់កងទ័ព។
វរសេនីយ៍ទោ ស៊ើងទ្រុងហ៊ីវ អនុប្រធានប៉ុស្ដិ៍ការពារព្រំដែនតៀងហាយ ឱ្យដឹង៖ ទោះបីនៅលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែអង្គភាពតែងត្រៀម ទទួលនិងអនុវត្តល្អនូវភារកិច្ចដែលថ្នាក់លើបានប្រគល់។ ឆ្នាំ ២០២៥ អង្គភាពត្រូវបានជ្រើសរើសជាទីតាំងកសាងអង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ “គំរូឆ្នើម”។
ចំណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោនានា នៅប៉ុស្ដិ៍ការពារព្រំដែនតៀងហាយ គឺការងារកសាងរបៀបរៀបរយមានការវិវឌ្ឍយ៉ាងសកម្ម។ វិធីសាស្រ្តបម្រើការងារ របៀបរបបធ្វើការងារនិងការប្រជុំជីវភាព សីលធម៌ ចរិយាមារយាទយោធា មានស្មារតីគោរពវិន័យ ច្បាប់ កាន់តែមានរបៀបរៀបរយល្អ។ សណ្ដាប់ធ្នាប់ផ្ទៃក្នុងត្រូវបានរៀបចំស្អាតស្អំ រៀបរយ ផ្លាកសញ្ញា ខ្សែភ្លើងបានបំពេញបន្ថែមនិងរៀបចំឯកភាពគ្នា។ ចំពោះយុទ្ធជនតៀងទូ ជាកុលបុត្តខ្មែរម្នាក់មកពីឃុំយ៉ាងថាញ់ ពោលថាបរិស្ថានយោធាជាកន្លែងជួយឱ្យបងហាត់ពត់លត់ដំខ្លួនបានល្អចាប់ពីចូលបម្រើកងទ័ព។ “ការគោរពវិន័យ សាមគ្គីមិត្តរួមកង ជួយគ្នាទៅវិញទៅមកក្នុងការងារគឺលក្ខណៈល្អប្រសើរនៃកងទ័ព។ នេះជាមេរៀនដ៏ថ្លៃថ្លានៃឆាកជីវិតខ្ញុំ។ ថ្ងៃក្រោយ ពេលរំសាយពីជួរទ័ពវិលមកស្រុកកំណើត ខ្ញុំតែងមានមោទនៈភាពនិងរក្សាចរិយាសម្បត្តិនៃកងទ័ពអ៊ំហូ”។ បងតៀងទូ បានមានប្រសាសន៍ដូច្នេះ។
រយៈពេលកន្លង ប៉ុស្ដិ៍ការពារព្រំដែនតៀងហាយ បានរក្សាម៉ឹងម៉ាត់នូវរបបត្រៀមប្រយុទ្ធ; សហការ ស្អិតល្មួតជាមួយនឹងរដ្ឋអំណាចភូមិភាគក្នុងការរក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តដែលទទួលបន្ទុក។ អង្គភាពតែងបង្កក្តីជំនឿ ទុកចិត្តក្នុងប្រជាជន។ បងផាមហុងយ៉ុង នៅភូមិហងត្រែ ឃុំតៀងហាយ ឱ្យដឹង៖ “កម្មាភិបាល យុទ្ធជនប៉ុស្ដិ៍ការពារព្រំដែនតៀងហាយ មិនត្រឹមតែឃោសនា ផ្សព្វផ្សាយឱ្យមាមីងគោរពច្បាប់ប៉ុណ្ណោះទេ នៅទាំងត្រៀមលក្ខណៈជួយប្រជាជនពេលមានគ្រោះធម្មជាតិ ឬនៅពេលមានគ្រោះអាសន្នផ្សេងៗ។ ទូកកប៉ាល់ ជួបគ្រោះថ្នាក់ក្នុងពេលភ្លៀងព្យុះ ផ្ទះរលំ របើកដំបូល។ល។ តែងបានបងៗជួយទាន់ពេល។ មាមីងនៅទីនេះស្រឡាញ់រាប់អាន និងជឿជាក់លើបងៗកងទ័ពការពារព្រំដែនខ្លាំងណាស់”៕
យោង៖ កាសែតអាងយ៉ាង -ប្រែសម្រួល៖ ថាច់ធី