មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/08/2025 - 09:28

រួម​ចំ​ណែ​ក​កសាង​ជន​បទ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​ 

នៅ​ឃុំ​មីហឿង​ ក្រុង​កឹង​ធើ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ តែង​សកម្ម​ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​កសាង​តំ​បន់​ជន​បទ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត ។​

ផ្លូវ​ជន​បទ​ឃុំ​មីហឿង​ ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត។​

មុន​នេះ​ មីហឿង​គឺ​ជា​ឃុំ​ក្រី​ក្រ ម្ល៉ោះ​ហើយ​ ត្រូវ​បាន​រដ្ឋ​វិនិ​យោគ​គោល​នយោ​បាយ​ជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ពិ​សេស​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្លូវ​ចូល​ភូមិ​នីមួយ​ៗ​របស់​ឃុំ​ភូមី ត្រូវ​បាន​ក្រាល​បេ​តុង​ យាន​យន្ត​បើក​បរ​ដល់​ផ្ទះ។​ សង​ខាង​ដង​ផ្លូវ​ប្រ​ជា​ជន​ដាំ​ផ្កា​ ដាក់​អំ​ពូល​ភ្លើង​ ហេតុ​នោះ​តំ​បន់​ជន​បទ​មាន​ភាព​ភ្លឺ​ បៃ​តង​ ជ្រះ​ ស្អាត​និង​សុវត្ថិ​ភាព។​

លទ្ធ​ផល​ខាង​លើ​ មួយ​ផ្នែក​គឺ​អា​ស្រ័យ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​អនុវត្ត។​ តួយ៉ាង​ដូច​លោក​ហ្វិញ​គឹម​តៀង​ នៅ​ភូមិ​ស្វាយ​ អស់​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ រួម​វិភាគ​ទាន​ទឹក​ប្រាក់​ជាង​ ៣០០ លាន​ដុង​កសាង​ស្ពាន​បេ​តុង​ជន​បទ​បាន​ ៣ ខ្សែ​ ជួយ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដឹក​ជញ្ជូន​ទំ​និញ​ងាយ​ស្រួល។​ ទន្ទឹម​នឹង​នោះ​ គាត់​ថែម​ទាំង​ចលនា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ស្វាយ​ ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ​ជាង​ ១០០ ដើម​ (៣​លាន​ដុង​ក្នុង​មួយ​ដើម​) និង​ដាំ​ផ្កា​លម្អ​តាម​សង​ខាង​ផ្លូវ។​

លោក​ហ្វិញ​គឹម​តៀង​ ពិនិត្យ​មើល​អ្នក​ធ្វើ​អនា​ម័យ​ផ្លូវ​ជន​បទ។

បច្ចុប្បន្ន​ ដង​ផ្លូវ​សំ​ខាន់​ៗ​នៅ​ភូមិ​ស្វាយ​ ក្លាយ​ជា​ដង​ផ្លូវ​គំរូ​ ភ្លឺ​ បៃ​តង​ ជ្រះ​ ស្អាត។​ លោក​តៀង​ ឱ្យ​ដឹង៖ “ខណៈ​ពេល​រដ្ឋ​វិនិ​យោគ​ផ្លូវ​ យាន​យន្ត​ បើក​បរ​ចុះ​ទៅ​ដល់​ផ្ទះ​ មា​មីង​អ្នក​ណា​ក៏​ចង់​បាន​ផ្លូវ​ភ្លឺ​ស្អាត​ដែរ។​ ដូច្នេះ​ នៅ​ពេល​ខ្ញុំ​រួម​ជា​មួយ​កម្មា​ភិបាល​ភូមិ​ចលនា​មា​មីង​ក៏​យល់​ស្រប​ភ្លាម។​ បច្ចុប្បន្ន​ សង​ខាង​ផ្លូវ​ដាំ​ផ្កា​ ដំ​ឡើង​អំ​ពូល​ភ្លើង​ភ្លឺ​ស្អាត​ និង​ធានា​សន្តិ​សុខ​នៅ​តំ​បន់​ជន​បទ”។​

បើ​តាម​ពូត្រេវ​សួន​ នៅ​ភូមិ​បឹង​កក់​ មា​មីង​ខ្មែរ​នៅ​ឃុំ​ភូមី​រស់​នៅ​សាមគ្គី​ ព្រួត​ដៃ​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ តួ​យ៉ាង​ដូច​ការ​កសាង​ស្ពាន​បេ​តុង​ គឺ​ប្រ​ជា​ជន​ចំ​ណាយ​កម្លាំង​ពល​កម្ម​ លុយ​កាក់​ សម្ភារៈ​កសាង​ ម្ល៉ោះ​ហើយ​ស្ពាន​មួយ​ខ្សែ​បាន​សម្រេច​ជា​ស្ថា​ពរ​គិត​ជា​ទឹក​ប្រាក់​ជាង​ ១០០ លាន​ដុង។​ ពី​ព្រោះ​មា​មីង​ដឹង​ថា​ ការ​ធ្វើ​នោះ​គឺ​សម្រាប់​បម្រើ​ផល​ប្រ​យោជន៍​រួម​ ដើម្បី​អភិវឌ្ឍន៍​តំ​បន់​ជន​បទ។​

ពូត្រេវ​សួន​ ឱ្យ​ដឹង៖ “ក្នុង​ការ​ប្រ​ជុំ​ឬ​ពិធី​បុណ្យ​ក្នុង​វត្ត​ តាម​ភូមិ​ស្រុក​ អ្នក​មាន​ប្រ​ជា​ប្រិយ​តែង​ពន្យល់​អំ​ពី​ប្រ​យោជន៍​នៃ​ការ​កសាង​ជន​បទ​ថ្មី​ នោះ​គឺ​ដើម្បី​បម្រើ​ប្រ​ជា​ជន​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​តំ​បន់​ជន​បទ។​ អា​ស្រ័យ​ហេតុ​នោះ​ មា​មីង​ខ្មែរ​យល់​ច្បាស់​ ម៉្លោះ​ហើយ​ពេល​មាន​សំ​ណង់​សាង​សង់​ ឆ្លង​កាត់​គឺ​មា​មីង​តែង​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ។​ គ្រួ​សារ​ខ្លះ​ទៀត​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ អគារ​សិក្សា​; អ្នក​ខ្លះ​ដាំ​ផ្កា​ រក្សា​អនា​ម័យ​តំ​បន់​ជន​បទ​ ចំ​ណា​យ​ទឹក​ប្រាក់​ដាក់​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ​ជាង​ ២០០ ដើម​តាម​ដង​ផ្លូវ​ចូល​ភូមិ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុង​ ដើម្បី​កសាង​តំ​បន់​ជន​បទ​សម្បូរ​សប្បាយ”។​

ទន្ទឹម​នឹង​នោះ​ រៀង​រាល់​ឆ្នាំ​ក្នុង​ឱកាស​បុណ្យ​ទាន​ម្ដង​ៗ​ លោក​ត្រេវ​សួន​ និង​លោក​ហ្វិញ​គឹម​តៀង​ ថែម​ទាំង​សកម្ម​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​អំ​ណោយ​រាប់​រយ​ចំ​ណែក​ អង្ករ​ជាង​ ៥០ តោន​ សម្លៀក​បំ​ពាក់​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ ដើម្បី​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ សិស្ស​មាន​ជីវ​ភាព​ខ្វះ​ខាត។​ ព្រម​ជា​មួយ​នោះ​ នៅ​ទាំង​ជា​អ្នក​សម្រប​សម្រួល​គំរូ​បាន​ដោះ​ស្រាយ​ជោគ​ជ័យ​ជា​ច្រើន​ ករណី​វិវាទ​ ដូច៖ អា​ពាហ៍​ពិពាហ៍​គ្រួ​សារ​ វិវាទ​ដី​ធ្លី គ្រោះ​ថ្នាក់​ចរា​ចរណ៍​៘ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​ដ៏​ធំ​ក្នុង​ការ​កសាង​ទំ​នាក់​ទំ​នង​សាមគ្គី​ភាព​ មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​កាន់​តែ​រឹត​បន្តឹង​ រួម​ចំ​ណែក​រ​ក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ភូមិ​ស្រុក៕​

                                យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ