21/07/2025 - 10:38

មូល​ដ្ឋាន​សាសនា​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ 

រយៈ​ពេល​កន្លង មាន​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ជា​ច្រើន​នៅ​ក្រុង​កឹង​ធើ បាន​ខ្នះ​ខ្នែង​ចូល​រួម​និង​អនុវត្ត​ល្អ​នូវ​ទម្រង់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ បង្ការ​ប្រ​ឆាំង​បទ​ល្មើស ធានា​សន្ដិ​សុខ សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ។

 ​​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ដើម​អម្ពិល
អំពីស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងវត្ត។ រូបថត៖ ត្រឿងផល

ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ទៀង ព្រះ​ចៅ​អធិ​ការ​រង​វត្ត​មុនី​សា​គរ​ដើម​អម្ពិល សង្កាត់​វិញ​ភឿក មាន​ថេរ​ដី​កា៖ “ ក្នុង​ឱកាស​ថ្ងៃ​សីល​ឬ​ថ្ងៃ​បុណ្យ​ទាន ព្រះ​ចៅ​អធិ​ការ​វត្ត​រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​តែង​ផ្សព្វ​ផ្សាយ អប់រំ ចលនា ពុទ្ធ​បរិ​ស័ទ​ចូល​រួម​បង្ការ ប្រ​ឆាំង​បទ​ល្មើស; មិន​បណ្ដោយ​ឱ្យ​ការ​សេរី​ភាព​ជំ​នឿ សាសនា ដើម្បី​ធ្វើ​សកម្ម​ភាព​អបិយ​ជំ​នឿ​ឬ​ប្រ​ព្រឹត្ត​អំ​ពើ​ល្មើស​ច្បាប់​ឡើយ។ អា​ស្រ័យ​ហេតុ​នោះ ស្ថាន​ភាព សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​សង្កាត់​តែង​បាន​ធា​នា​ជា​និច្ច។ ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ តែង​ចូល​រួម​យ៉ាង​សកម្ម​ដើម្បី​ការ​ពារ​សន្ដិ​សុខ​មាតុ​ភូមិ ក៏​ដូច​ជា​រួម​គ្នា​អនុវត្ត​ល្អ​ផ្នត់​រស់​នៅ​ស៊ី​វិល័យ​និង​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ។ បន្ទាប់​ពី​ដំ​ណើរ​ការ​បាន​ជិត​៣​ឆ្នាំ គណៈ​កម្ម​ការ​វត្ត​និង​សមា​ជិក​របស់​ទម្រង់ តែង​សហ​ការ​ជា​មួយ​នឹង​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​របស់​សង្កាត់​រៀប​ចំ​ផ្សព្វ​ផ្សាយ​ពី​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិ សុខ​មាតុ​ភូមិ​បាន​ជាង ១៥០​លើក។ ផ្ដើម​ពី​នោះ ប្រ​ជា​ជន​កាន់​តែ​មាន​ស្មារតី​ភ្ញាក់​រលឹក​ចំ​ពោះ​ការ​បង្ការ ប្រ​ឆាំង​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម”។

ចំ​ណែក​វត្ត​ព្រៃ​ជាប់ នៅ​ឃុំ​ឡាយ​ហ្វា ក៏​បាន​សហ​ការ​យ៉ាង​ល្អ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​នគរ​បាល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​បង្ការ ប្រ​ឆាំង​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​ជូន​ពុទ្ធ​បរិ​ស័ទ​ផង​ដែរ។ ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​មាន​ការ​លើក​កម្ពស់​ស្មារតី​គោ​រព​ច្បាប់ និង​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​បទ​ល្មើស​គ្រប់​ប្រ​ភេទ។ ផ្ដើម​ពី​ព័ត៌​មាន​របស់​ប្រ​ជា​ជន នគរ​បាល​ភូមិ​ភាគ​បាន​ទទួល​និង​វិនិច្ឆ័យ​ទាន់​ពេល​នូវ​ករណី​ល្មើស​ច្បាប់។ ការ​ផ្សព្វ​ផ្សាយ​ក៏​បាន​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​របស់​ប្រ​ជា​ជន​ចំ​ពោះ​ឧបាយ ល្បិច​កល​អូស​ទាញ​ប្រ​ជា​ជន​ចូល​រួម​សកម្ម​ភាព​ប្រ​ឆាំង​របស់​អា​នុភាព​អមិត្ត; អនុ​វត្ត​ល្អ​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ និង​គោល​នយោ​បាយ​ជន​ជាតិ សាសនា ដើម្បី​រួម​ចំ​ណែក​ធា​នា​សន្ដិ​សុខ សណ្ដាប់​ធ្នាប់​នៅ​តំ​បន់​ជន​ជាតិ​និង​សាសនា​នៅ​ភូមិ​ភាគ៕

    ត្រឿង​ផល - ថាច់​ធី

ចែករំលែកអត្ថបទ