កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ (២០២១-២០២៥) បានពង្រីកប្រសិទ្ធភាពនៅឃុំនានា ដូច៖ សាភៀង វិញវៀង ហ្វាលឺវ លឿងតឹម។ល។ របស់ក្រុងកឹងធើ។

ពេលកម្មវិធីពង្រីកប្រសិទ្ធភាព ជីវភាពបានកើនឡើង ប្រជាជននៅភូមិទ្រឿងថាំងបានចូលរួម
នឹងរដ្ឋអំណាចភូមិភាគកសាងដងផ្លូវស្អាតបាតនិងសុវត្ថិភាព។
តាមមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ ជាមួយនឹងទិសដៅអភិវឌ្ឍតំបន់ជនជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ (២០២១-២០២៥) (ហៅកាត់ថា កម្មវិធី) ត្រូវបានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានិងទូលំទូលាយ។ មកដល់ពេលនេះ កម្មវិធីបានឧបត្ថម្ភដល់ប្រជាជនរាប់រយគ្រួសារមានទឹកស្អាតប្រើប្រាស់និងអភិវឌ្ឍផលិតកម្ម ទន្ទឹមនឹងនោះ បានបណ្ដុះបណ្ដាលមុខរបរនិងដោះស្រាយការងារធ្វើជូនប្រជាជនរាប់រយនាក់។ អំពីសុខាភិបាលជនរួមជាតិខ្មែរ ទាំង ១០០% បានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។ នៅឃុំសាភៀង លឿងងៀ លឿងតឹម វិញវៀង A និងទីប្រជុំជនវិញវៀង។ល។ ផ្តើមពីប្រភពថវិកាជាង ៦៣ ពាន់លានដុងនៃកម្មវិធីភូមិភាគបានវិនិយោគកសាងថ្មីនិងជួសជុល បង្កើនកម្រិតផ្លូវជនបទដែលទ្រុឌទ្រោម ខូចខាតចំនួន ១៨ ខ្សែ ធ្វើការជួសជុលវត្តចំនួន ៣ ។ល។ ឧបត្ថម្ភសាងសង់ផ្ទះ ៥៦ ខ្នងជូនជនរួមជាតិខ្មែរ ឧបត្ថម្ភដល់ទម្រង់ចិញ្ចឹមក្របីនិងគោតាមចង្វាក់តម្លៃជូន ១២៩ គ្រួសារ។ បើកថ្នាក់បណ្ដុះបណ្ដាលរបរក្រៅកសិកម្មចំនួន ២៥ ថ្នាក់ និងដោះស្រាយការងារធ្វើនៅភូមិស្រុកជូនពលករជនបទចំនួន ៥០០ នាក់។
ខេត្តហូវយ៉ាង (ចាស់) មានជនរួមជាតិខ្មែរជាង ៦.៧០០ គ្រួសារ ដោយមានចំនួនមនុស្ស ២៥.៨០០នាក់ ស្រូបអត្រា ៣,៥% នៃចំនួនប្រជាជន។ អាស្រ័យអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្សនិងរដ្ឋអំពីជំនឿនិងសាសនា បណ្ដាសកម្មភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ត្រូវបានអភិរក្សនិងពង្រីក។ គណៈកម្មាធិការបក្ស រដ្ឋអំណាចបានបង្កលក្ខណៈងាយស្រួលជូនជនរួមជាតិនិងព្រះសង្ឃខ្មែរបួសរៀន។ បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិសកម្មភាពចំគោលសីលធម៌និងគោលដៅ។ ពង្រីកនូវតួនាទីរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ម្ល៉ោះហើយ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកង្វៀងវ៉ាន់ហុង លេខាសាខាបក្សនិងជាប្រធានភូមិទ្រឿងថាំង ឃុំទ្រឿងឡុងតី ឱ្យដឹង៖ “ ដោយការយកចិត្តទុកដាក់ឧបត្ថម្ភរបស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជនរួមជាតិខ្មែរក្នុងភូមិបានពង្រីកនូវប្រវេណីសាមគ្គី លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន ខ្នះខ្នែងប្រឡងប្រណាំងពលកម្មផលិត បំពេញការងារនិងរៀនសូត្រ រួមចំណែកលំនឹងសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ។ តួយ៉ាងដូចការដែលប្រជាជនក្នុងភូមិស្រុះស្រួលគ្នាសម្អាតបរិស្ថានភូមិស្រុក។ ក្រៅពីចូលរួមជាកម្លាំងពលកម្ម មាមីងនៅទាំងចេញប្រាក់បំពាក់អំពូលភ្លើងបំភ្លឺផ្លូវ សំដៅធានាសុវត្ថិភាពដល់អ្នកធ្វើចរាចរណ៍នាពេលយប់ទៀតផង”៕
ហាថាញ - សុផន