តាមប្រសាសន៍លោកយ័ញភុក នាយកមន្ទីរសាសនានិងជនជាតិខេត្តគៀងយ៉ាង(ចាស់) ការងារអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ ត្រូវបានខេត្តគៀងយ៉ាង(ចាស់) អនុវត្តល្អ។



ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង (ចាស់) ជារៀងរាល់ឆ្នាំ តែងទាក់ទាញប្រជាជននៅក្នុងនិងក្រៅខេត្តចូលរួមយ៉ាងច្រើនកុះករ។
ក្នុងនោះ លេចធ្លោបំផុតគឺគម្រោង “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិភាគតិច អាស្រ័យមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ធ្វើជាម្ចាស់គម្រោង។ តាមរយៈការផ្សព្វផ្សាយអនុវត្តអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិបណ្តាជនជាតិភាគតិច តែងបានគ្រប់គណៈ ផ្នែកផ្តោតការយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិអភិរក្សនិងពង្រីក ពិសេសគឺ មូលដ្ឋានសាសនានិងពិធីបុណ្យប្រពៃណី។ ផ្តើមពីនោះ រួមចំណែកក្នុងការចលនាជនរួមជាតិភាគតិចយកចិត្តទុកដាក់និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ថែរក្សានិងស្តារឡើងវិញក្រុមសិល្បៈមហាជនខ្មែរ; ភ្លេងពិណពាទ្យ; របាំ យក្សរាំ; ឆៃយុាំជាដើម និងគ្រឹះស្ថានវប្បធម៌ក្នុងតំបន់ជនរួមជាតិខ្មែរ។
សង្កេតឃើញថា ការងារអភិរក្សត្រូវបានអនុវត្តល្អនៅស្រុកហ្គក្វាវ (ចាស់) វត្តអារាមទីសក្ការបូជារបស់ជនរួមជាតិភាគតិច សុទ្ធតែបានរដ្ឋអំណាចរណសិរ្សគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈងាយស្រួល ឧបត្ថម្ភជួសជុល កសាងថ្មីកាន់តែមានភាពសមរម្យស្អាតបាត។ ជាក់ស្តែងដូចជា៖ ឧបត្ថម្ភជួសជុលព្រះវិហារវត្តថ្នល់ជុំព្រែកស្លា នៅឃុំធ្វីឡេវ (ចាស់) ឧបត្ថម្ភជួសជុលឈាបនដ្ឋានវត្តសិរីវង្សាជុំ ព្រែកជុំ នៅឃុំថើយក្វាង (ចាស់)។ល។ ក្រៅពីនោះ នៅតាមវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរលើភូមិសាស្ត្រស្រុកហ្គក្វាវ (ចាស់) ក៏បានបវារណាមាមីងពុទ្ធបរិស័ទកសាងព្រះវិហារថ្មី និងរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តសុវណ្ណមុនីរង្សីទឹកសាប នៅឃុំវិញហ្វាហឹងណាម (ចាស់) វត្តដួងលៃសិរីវង្សាឡាំងឈួងថ្មី នៅឃុំឌិញអាង (ចាស់) ជួសជុលសាលាវត្តសិរីសួស្តី កំពង់ក្របី នៅឃុំថើយក្វាង (ចាស់)...។
សិប្បករឆ្នើម យ័ញតៀង នៅឃុំឌិញហ្វា (ចាស់) ឱ្យដឹង៖ “រដ្ឋបានយកចិត្តទុកដាក់ដូច្នេះ ការរៀបចំពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរប្រចាំឆ្នាំ មានដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុកជាដើម តែងថែរក្សាបានល្អ។ ភូមិភាគនៅទាំងសហការរៀបចំ “ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង (ចាស់)” សហការជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត រៀបចំពិធីបុណ្យសំពះព្រះខែ; រៀបចំពិធីប្រណាំងទូក-ង ប្រឡងតុបតែងក្បូនប្រទីប។ល។ ទាក់ទាញប្រជាជន នៅក្នុងនិងក្រៅខេត្តចូលរួមយ៉ាងច្រើនកុះករ។ ក្រៅពីនោះ គណៈកម្មការចាត់តាំងពិធីបុណ្យ ក៏បានគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចលនាថវិកាឧបត្ថម្ភដល់អង្គភាពដែលចូលរួមប្រឡង ជួលជុលនិងបោះទូក-ងថ្មី សរុបជាទឹកប្រាក់ជាង ២ ពាន់លានដុង”។ អ្នកមីងធីយ៉ាវ នៅខេត្តហូវយ៉ាង (ចាស់) មកទស្សនាការប្រណាំងទូក-ងនៅទិវាបុណ្យជារៀងរាល់ឆ្នាំ ឱ្យដឹង៖ “ឆ្នាំណា ខ្ញុំក៏ទន្ទឹងរង់ចាំដល់ថ្ងៃបុណ្យ ដើម្បីនាំក្រុមគ្រួសារជិះទូកមកស្រុកហ្គក្វាវ (ចាស់) ដើម្បីចូលរួម។ មកលេងកម្សាន្តជាមួយក្រុមគ្រួសារ ញុាំងឱ្យមនោសញ្ចេតនាកាន់តែស្អិតល្មួត។ តាមរយៈនោះ យើងជួយបំផុសទឹកចិត្តស្រឡាញ់សិល្បៈវប្បធម៌ប្រពៃណីដល់កូនចៅផង”៕
ហាថាញ-ប្រែសម្រួល៖ មុនី