រយៈពេលកន្លង មជ្ឈមណ្ឌលជំនួយគតិយុត្តិរដ្ឋខេត្តកាម៉ាវ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរ ផ្នែក ឃុំ សង្កាត់ និងទីប្រជុំជនដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដើម្បីរៀបចំឃោសនា ផ្សព្វផ្សាយច្បាប់ រួមចំណែកលើកកម្ពស់ការយល់ដឹងនិងស្មារតីគោរពច្បាប់ក្នុងសហគមន៍។

កម្មាភិបាលកំពុងផ្ដល់ពិគ្រោះ ជំនួយគតិយុត្តិជូនប្រជាជន។
មជ្ឈមណ្ឌលជំនួយគតិយុត្តិរដ្ឋខេត្ត បានជំរុញកិច្ចសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជន ដើម្បីនាំយកច្បាប់ខិតជិតនឹងប្រជាជន ពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនរួមជាតិភាគតិច។ សកម្មភាពជំនួយគតិយុត្តិមិនត្រឹមតែរួមចំណែកលើកកម្ពស់ស្មារតី “រស់នៅនិងធ្វើការតាមរដ្ឋធម្មនុញ្ញនិងច្បាប់” ប៉ុណ្ណោះទេ នៅទាំងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន កសាងសង្គមសមភាព ស្ថិរភាពនិងអភិវឌ្ឍប្រកបដោយចីរភាព។ ការងារមួយក្នុងចំណោមការងារទាំងឡាយដែលមានប្រសិទ្ធភាព នោះគឺការហ្វឹកហ្វឺនជូនប្រធានភូមិ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច និងកម្មាភិបាលមូលដ្ឋានជាប្រចាំ ដើម្បីបំប៉នចំណេះដឹងផ្នែកច្បាប់ និងបំណិនវិភាគ ណែនាំដល់ប្រជាជនឱ្យទទួលសេវាកម្មច្បាប់ដោយឥតគិតថ្លៃនៅពេលចាំបាច់។ លោកសើុងរ៉ី នៅឃុំនិញថាញ់ឡើយ ខេត្តកាម៉ាវ ឱ្យដឹង៖ “ខ្ញុំតែងបានភូមិភាគអញ្ជើញទៅចូលរួមវគ្គហ្វឹកហ្វឺនផ្សព្វផ្សាយអប់រំច្បាប់ ទើបខ្ញុំមានការយល់ដឹងផ្នែកច្បាប់។ អាស្រ័យហេតុនេះ ខ្ញុំតែងចលនាមាមីងជនរួមជាតិភាគតិចអនុវត្តល្អនូវសេចក្ដីកំណត់នៃច្បាប់”។
បងស្រីត្រឹងធីមីញ៉ឹង នៅសង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ ជាអ្នកពិការកម្រិតធ្ងន់ លំបាកក្នុងការដើរ ស្មារតីមិននឹងនរ រស់នៅជាមួយម្ដាយ និងកូនតូចៗ ៤ នាក់មិនទាន់ធ្វើសំបុត្រកំណើត។ ពេលទទួលបានដំណឹងពីគោលនយោបាយជំនួយគតិយុត្តិដោយឥតគិតថ្លៃ ម្ដាយរបស់បងស្រីញ៉ឹង បានជំនួយធ្វើបែបបទចុះឈ្មោះសំបុត្រកំណើតឱ្យចៅៗ របស់គាត់។ អ៊ំស្រីហ្វិញធីត្រិញ (ម្ដាយបង្កើតបងស្រីញ៉ឹង) ឱ្យដឹង៖ “កូនខ្ញុំស្មារតីមិននឹងនរ ដូច្នេះ ការប្រជុំជីវភាពជួបលំបាក ម្ល៉ោះហើយទើបចៅៗ ទាំង ៤ នាក់មិនទាន់បានធ្វើសំបុត្រកំណើត។ អាស្រ័យការជួយជ្រោមជ្រែងអស់ពីចិត្តរបស់មជ្ឈមណ្ឌលជំនួយគតិយុត្តិ ឥឡូវនេះចៅៗរបស់ខ្ញុំមានសំបុត្រកំណើតគ្រប់សព្វ ខ្ញុំសប្បាយចិត្តនិងអរគុណខ្លាំងណាស់”។
ចាប់ពីឆ្នាំ ២០២៤ មកទល់បច្ចុប្បន្ន មជ្ឈមណ្ឌលជំនួយគតិយុត្តិរដ្ឋខេត្ត បានទទួលនិងអនុវត្តការជំនួយគតិយុត្តិជិត ១.៣០០ ករណី ក្នុងនោះ ជនរួមជាតិភាគតិចចំនួន ៩៧ ករណី។ ករណីភាគច្រើនត្រូវបានដោះស្រាយប្រកបដោយគុណភាព ត្រូវតាមសេចក្ដីកំណត់ សម្រេចតាមគោលបំណងរបស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងច្បាប់និងគោរពច្បាប់ក្នុងជនរួមជាតិភាគតិច។ ប្រការនេះកាន់តែបញ្ជាក់ថា គោលនយោបាយជំនួយគតិយុត្តិកំពុងតែបន្តសាយភាយ ក្លាយជាស្ពានតភ្ជាប់ផ្នែកច្បាប់រវាងរដ្ឋនិងប្រជាជន រួមចំណែកនាំយកគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋទៅក្នុងជីវភាព៕
អត្ថបទ៖ យ្វីអាញនិងត្រុងង៉ៀ - បកប្រែ៖ ថាច់ធី