14/07/2025 - 10:00

ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច 

រយៈ​ពេល​កន្លង ដំ​ណាក់​សុខា​ភិបាល​នៅ​តាម​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៅ​ក្រុង​កឹង​ធើ សកម្ម​និង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សកម្ម​ភាព​នា​នា ដើម្បី​ជន​រួម​ជាតិ​ភាគ​តិច​ជា​សន្សឹមៗ​បាន​បង្ខិត​ជិត​នឹង​សេវា​ថែ​ទាំ​សុខ​ភាព​ទំ​នើប។

កម្មា​ភិបាល​ពេទ្យ​សង្កាត់​សុក​ត្រាំង ក្រុង​កឹង​ធើ ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន។ រូបថត៖ យ្វី​អាញ

លីវ​ទូ ជា​ឃុំ​ក្រី​ក្រ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ជួប​ការ​លំ​បាក​ច្រើន។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ការ​ងារ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់​ចត់ ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន។ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ទាំង​នេះ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​លីវ​ទូ ជា​និច្ច​កាល​តែង​សហ​ការ​ជា​មួយ​ផ្នែក​សុខា​ភិបាល​ថ្នាក់​លើ​និង​អង្គ​ការ​មហា​ជន​ឃុំ ធ្វើ​ការ​ពិនិត្យ​ស្វែង​រក​ជំងឺ​ដែល​តែង​ជួប​ប្រ​ទះ ផ្តល់​ពិ​គ្រោះ​សុខ​ភាព​ជូន​ប្រ​ជា​ជន ពិ​សេស​គឺ​មនុស្ស​ចាស់។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ជួយ​ប្រ​ជា​ជន​យល់​ច្បាស់​អំ​ពី​តួនា​ទី​របស់​សុខ​ភាព។

កម្មា​ភិបាល​ពេទ្យ​មូល​ដ្ឋាន ផ្តល់​ពិ​គ្រោះ​និង​ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​ក្រី​ក្រ
និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង។ រូបថត៖ ត្រឿង​ផល

បច្ចុប្បន្ន នៅ​ឃុំ​លីវ​ទូ​គឺ​ជន​រួម​ជាតិ​ភាគ​តិច​បាន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល ១០០%; ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​ពិនិត្យ​គភ៌​តាម​ពេល​កំ​ណត់ សម្រាល​កូន​នៅ​មូល​ដ្ឋានសុខា​ភិ​បាល ឬ​ក៏​មាន​ការ​ជំ​នួយ​ពី​កម្មា​ភិ​បាល​ពេទ្យ ១០០%; ផ្តល់​សារ​ធាតុ​បំ​ប៉ន​ឱ្យ​កុមារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ភាព​ក្រី​ក្រ​ដែល​ខ្វះ​អា​ហា​រូបត្ថម្ភ។ ឃុំ​ធា​នា​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​គ្រប់​ប្រ​ភេទ​ទាំង ១០០% ។

អ្នក​មីង​ឡឹម​ធី​យ៉េន នៅ​ភូមិ​ដៃ​នោង ឃុំ​លីវ​ទូ ឱ្យ​ដឹង៖ “ចៅ​ខ្ញុំ​អា​យុ​បាន ៥ ខែ ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ម្ដង​នេះ​ទៀត​បាន ៣ លើក​ហើយ៘ ដំ​ណាក់​សុខា​ភិបាល តែង​ជូន​ដំ​ណឹង​ពេល​វេលា​ចាក់​វ៉ាក់​សាំង​និង​ផ្ដល់​វីតា​មីន​បាន​គ្រប់​គ្រាន់។ ខ្ញុំ​ឃើញ​សព្វ​ថ្ងៃ​ដំ​ណាក់​សុខា​ភិបាល​មាន​ម៉ា​ស៊ីន បរិក្ខារ​ពេទ្យ ថ្នាំ​សង្កូវ​គ្រប់​សព្វ​៘ ម្ល៉ោះ​ហើយ យើង​ខ្ញុំ​មិន​បាច់​ធ្វើ​ដំ​ណើរ​ទៅ​ឆ្ងាយ​ដើម្បី​ព្យា​បាល​ជំងឺ​ដូច​ពី​មុន​ទៀត”។

ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ទី ៥ ក្រុង​សុក​ត្រាំង (ចាស់) បច្ចុប្បន្ន​សង្កាត់​សុក​ត្រាំង ​ក្រុង​កឹង​ធើ ប៉ុន្មាន​ឆ្នាំ​កន្លង តែង​ពង្រីក​ល្អ​តួនា​ទី​ក្នុង​ការ​ពិ​និត្យ ព្យា​បាល​ជំងឺ​និង​បង្ក​ទំ​នុក​ចិត្ត​ដល់​ប្រ​ជា​ជន​អំ​ពី​គុណ​ភាព​ពិ​និត្យ ព្យា​បាល​ជំ​ងឺ។ វេជ្ជ​បណ្ឌិត ហូ​យឿង​យ៉ូវ អនុ​ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ទី ៥ ឱ្យ​ដឹង៖ “សង្កាត់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ ត្រូវ​បាន​វិនិ​យោគ​បំ​ពាក់​មូល​ដ្ឋាន​សម្ភារៈ គ្រឿង​បរិក្ខារ​និង​ថ្នាំ​ពេទ្យ​បាន​គ្រប់​គ្រាន់ ជា​សារ​វន្ត​ឆ្លើយ​តប​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន។ ម្យ៉ាង​ទៀត កម្មា​ភិ​បាល​ពេទ្យ​នៅ​ទី​នេះ​បម្រើ​ការ​យូរ​ឆ្នាំ មាន​ជំ​នាញ​វិជ្ជា​ជីវៈ​ច្បាស់​លាស់ ហើយ​តែង​ចាត់​ទុក​អ្នក​ជំងឺ​ដូច​សាច់​ញាតិ ទើប​មា​មីង​ខ្មែរ​មាន​ការ​ពេញ​ចិត្ត​ពេល​មក​ពិនិត្យ​ព្យា​បាល​ជំងឺ​នៅ​ទី​នេះ”។

ដោយ​ការ​អនុវត្ត​ល្អ​នូវ​ភាគ​កម្រិត ទិស​ដៅ​សុខា​ភិ​បាល ទើប​ដំ​ណាក់​សុខា​ភិបាល​នៅ​តាម​ភូមិ​ភាគ តែង​បន្ត​រក្សា​បាន​ល្អ​លក្ខ​ឋាន​បទដ្ឋាន​ជាតិ​អំ​ពី​សុខា​ភិបាល ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​បង្ការ បង្ក្រាប​ជំងឺ​រាត​ត្បាត; ធ្វើ​សេនា​ធិការ​ជូន​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន បង្កើន​ការ​ត្រួត​ពិ​និត្យ ពិ​ន័យ​បទ​ល្មើស​អំពី​អនា​ម័យ​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​សុខា​ភិ​បាល​ជា​សន្សឹមៗ​បង្កើន​គុណ​ភាព វិជ្ជា​ជីវៈ​ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ ក៏​ដូច​ជា​ការ​ងារ​សុខា​ភិបាល​បម្រុង​៘ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ឆ្លើយ​តប​បាន​ល្អ​នូវ​ភារ​កិច្ច​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ភូមិ​ភាគ៕  

           ត្រឿង​ផល- លី​សៀ

ចែករំលែកអត្ថបទ