កំសាន្ត រឿងពីនេះពីនោះ

07/07/2025 - 10:42

តើ​ស្ងោរ​សាច់ចំ​ឡក​ប៉ុន្មាន​នា​ទី​ឆ្អិន ហើយ​មិន​ស្ងួត​? 

សាច់​ចំ​ឡក​ស្ងោរ​យូរ​ពេក​ វា​នឹង​ស្ងួត​រឹង​ ពិបាក​ហូប​ ប្រ​សិន​បើ​កំ​ណត់​ពេល​ត្រឹម​ត្រូវ​សាច់​ទន់​មាន​រស​ជាតិ​ឆ្ងាញ់​ មិន​ម្លាន់​ពេក​ ដូច្នេះ​ គួរ​ស្ងោរ​សាច់​ចំ​ឡក​ក្នុង​រយៈ​ពេល​ប៉ុនា្មន?

នេះ​ជា​ផ្នែក​សាច់​សម្បូរ​ប្រូតេ​អ៊ីន​ មាន​ជាតិ​ម្លាន់​តិច​ ល្អ​សម្រាប់​សុខ​ភាព​ ប៉ុន្តែ​ត្រូវ​ចេះ​វិធី​ស្ងោរ​ទើប​សាច់​ចំ​ឡក​មាន​រស​ជាតិ​ឆ្ងាញ់​ មិន​ស្ងួត​ មិន​ស្វិត​។​ (រូប​ថត​៖ Kinggeorges)

សាច់​ចំ​ឡក​ គឺ​ជា​ផ្នែក​សាច់​សុទ្ធ​របស់​ជ្រូក​ គោ​ឬ​មាន់​ គឺ​ជា​ជម្រើស​ដ៏​ពេញ​និយម​ ព្រោះ​ខ្លាញ់​តិច​សម្បូរ​ប្រូតេ​អ៊ីន​និង​សាច់​ទន់ ប្រ​សិន​ចម្អិន​ ត្រឹម​ត្រូវ​តាម​របៀប។​ ប៉ុន្តែ​ នេះ​ក៏​ជា​ផ្នែក​សាច់​ងាយ​ស្ងួត​និង​ស្វិត​ ប្រ​សិន​បើ​ចម្អិន​យូរ​ពេក​ឬ​ខុស​របៀប។​ សំ​ណួរ​ត្រូវ​បាន​ស្ត្រី​មេ​ផ្ទះ​ជា​ច្រើន​លើក​ សួរ​ថា​ តើ​ស្ងោរ​សាច់​ចំ​ឡក​ប៉ុន្មាន​នា​ទី ដើម្បី​សាច់ ឆ្អិន​មិន​ស្ងួត?

ហេតុ​អ្វី​បាន​ជា​សាច់​ចំ​ឡក​ងាយ​ស្ងួត ? សាច់​ចំ​ឡក​ ពិ​សេស​គឺ​សាច់​ជ្រូក​ឬ​សាច់​គោ​ ដែល​ផ្ទុក​ជាតិ​ខ្លាញ់​តិច​និង​ហាក់​ដូច​ជា​គ្មាន​សរ​សៃ។​ ហេតុ​នេះ​ វា​គ្មាន​ “ស្រ​ទាប់​” ធម្ម​ជាតិ​ដើម្បី​រក្សា​សំ​ណើម​ក្នុង​ដំ​ណាក់​ការ​ចម្អិន។​ ពេល​ចម្អិន​ក្នុង​កម្រិត​ក្ដៅ​ខ្លាំង​ ប្រូ​តេ​អ៊ីន​ក្នុង​សាច់​រួញ​ហើយ​ បញ្ចេញ​ទឹក​ធ្វើ​ឱ្យ​សាច់​ស្ងួត​ សរ​សៃ​ បាត់​រស​ជាតិ​ឆ្ងាញ់។​

ប្រ​ការ​នេះ​ងាយ​នឹង​កើត​មាន​ប្រ​សិន​បើ​អ្នក​ស្ងោរ​មិន​ត្រូវ​តាម​បច្ចេក​ទេស តួ​យ៉ាង​ដូច​ដាក់​សាច់ក្នុង​ទឹក​ត្រ​ជាក់​តាំង​ពី​ដំ​បូង​ ឬ​ទុក​ឱ្យ​ទឹក​ពុះ​យូរ​ពេក។​

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ណែ​នាំ​អំ​ពី​ពេល​វេលា​ សម​ស្រប​សម្រាប់​ប្រ​ភេទ​សាច់​នីមួយ​ៗ៖

- សាច់​ចំ​ឡក​ជ្រូក​មួយ​ដុំ​មាន​ទម្ងន់​ (ពី​៣០០​-៥០០ ក្រាម)៖ គួរ​ស្ងោរ​ក្នុង​រយៈ​ពេល​ប្រ​មាណ​ពី​១០​-១៥ នា​ទី បន្ទាប់​ពី​ទឹក​ពុះ​ រួច​ទុក​សាច់​ត្រាំ ក្នុង​ឆ្នាំង​ពី​ ៥-៧ នា​ទី ទុក​ឱ្យ “ត្រ​ជាក់​” ជួយ​ឱ្យ​សាច់​ឆ្អិន​ទន់និង​មិន​ស្ងួត។​

- សាច់​ចំ​ឡក​ជ្រូក​ហាន់​ស្តើងៗ (១-២ សង់​ទី​ម៉ែត្រ)៖ គ្រាន់​តែ​ស្ងោរ​ពី​ ៤-៦ នា​ទី គិត​ចាប់​តាំង​ពី​ពេល​ទឹក​ពុះ។​ ចំ​ណាំ​កុំ​ស្ងោរ​យូរ​ពេក​ ធ្វើ​ឱ្យ​សាច់​បាត់​រស​ជាតិ​ឆ្ងាញ់​ សាច់​ស្ងួត។​

- សាច់​ចំ​ឡក​គោ​៖ សម្រាប់​សាច់​គោ​ បើ​ហាន់​ស្តើងៗ​ គួរ​ស្រុស​ក្នុង​ទឹក​ពុះ​ប្រ​មាណ​ពី​២-​៣​នា​ទី ប៉ុន្តែ​បើ​ទុក​ទាំង​ដុំ​ទម្ងន់​ពី​ ២០០​-៣០០ ក្រាម​ គួរ​ស្រុស​ក្នុង​រយៈ​ពេល​ពី​ ៥-៧ នា​ទី បន្ទាប់​មក​គ្រប​ទុក​ក្នុង​ឆ្នាំង​មួយ​រំពេច រួច​ស្រង់​ចេញ។​

គន្លឹះ​សម្រាប់​ការ​ស្ងោរ​សាច់​ចំ​ឡក​មាន​រស​ជាតិ​ឆ្ងាញ់​

ដាក់​សាច់​ចូល​ស្ងោរ​ពេល​ទឹក​ដាំ​ពុះ​ ៖ សម្រាប់​សាច់​ចំ​ឡក​ គួរ​ដាំ​ទឹក​ឱ្យ​ពុះ​ជា​មុន​សិន ទើប​ដាក់​សាច់​ចូល។​ ការ​ធ្វើ​បែប​នេះ​ ជួយ​ឱ្យ​ប្រូតេ​អ៊ីន​ខាង​ក្រៅ​ផ្នែក​សាច់​កក​ភ្លាម​ ដើម្បី​រក្សា​ទឹក​ខាង​ក្នុង​សាច់មិន​ឱ្យ​ចេញ​ទាន់។​

កុំ​ដុត​ភ្លើង​ឱ្យ​ឆេះ​ធំ​រហូត៖ បន្ទាប់​ពី​ដាក់​សាច់​ចូល​ក្នុង​ទឹក​ពុះ​ គួរ​បន្ថយ​ភ្លើង​ឱ្យ​ឆេះ​ល្មម​ឬ​តូច ទុក​ឱ្យ​ទឹក​ពុះ​ព្រិចៗ។​ ទឹក​ពុះ​យូរ​ពេក​សាច់​ចេញ​ ទឹក​ច្រើន​ធ្វើ​ឱ្យ​សាច់​ឆាប់​ស្ងួត។​

គ្រប​គម្រប​ឆ្នាំង​ត្រាំ​សាច់​បន្ទាប់​ពី​ពន្លត់​ភ្លើង៖ បន្ទាប់​ពី​ស្ងោរ​សាច់ល្មម​ឆ្អិន មិត្ត​អាច​ពន្លត់​ភ្លើង​ គ្រប​គម្រប​ឆ្នាំង “ត្រាំ​សាច់” ក្នុង​រយៈ​ពេល​ពី​៥- ១០ នា​ទី។​ វិធី​នេះ​ ជួយ​ឱ្យ​កម្តៅ​ជ្រាប​ចូល​កាន់​តែ​ជ្រៅ​ ដោយ​មិន​បាច់​ដុត​ភ្លើង​ចម្អិន​យូរ​ ទុក​ឱ្យ​សាច់​ឆ្អិន​ល្មម​ ទឹក​មាន​រស​ជាតិ​ឆ្ងាញ់។​

មុន​នឹង​ស្ងោរ​ ប្រ​ឡាក់​សាច់​ជា​មួយ​អំ​បិល​ ម្រេច​ឬ​ខ្ញី​បន្តិច​ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សាច់​ក្លិន​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​រក្សា​កម្រិត​សំ​ណើម​ដោយ​សារ​តែ​ការ​វិនិច្ឆ័យ​ស្រ​ទាប់​ប្រូតេ​អ៊ីន​ ខាង​ក្រៅ​បាន​ឆាប់។​

គួរ​តែ​បន្ថែម​អំ​បិល​បន្តិច​ (កន្លះ​ស្លាប​ព្រា​កា​ហ្វេ​ សម្រាប់​ទឹក​ ១ លីត្រ) ជួយ​ឱ្យ​សាច់​មាន​រស​ជាតិ​ឆ្ងាញ់​និង​ទន់។​ គួរ​ច្រ​បាច់​ក្រូច​ឆ្មារ​បន្ថែម​ពីរ​បី​ដំ​ណក់ ធ្វើ​ឱ្យ​សាច់ស​និង​បំ​បាត់​ក្លិន​ មិន​គួរ​ដាក់​ច្រើន​ពេក​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​សាច់​ងាយ​ស្ងួត។​

គួរ​ហាន់​សាច់​ពេល​នៅ​ក្តៅ​ ឬ​ត្រ​ជាក់​? ទុក​សាច់​ឱ្យ​ត្រ​ជាត់ (ក្តៅ​ឧណ្ហៗ​) ទើប​ហាន់​ជួយ​រក្សា​ជាតិ​ទឹក​ខាង​ក្នុង​ស្រ​ទាប់​សាច់​បាន​ល្អ​៕​

                       យោ​ង៖ vtcnews.vn-មុនី​

ចែករំលែកអត្ថបទ