07/07/2025 - 10:42

ប្រ​សិទ្ធ​ភាព​ក្លឹប " ប្រ​ទះ​ឃើញ បរិ​ហារ​និង​ព័ទ្ធ​ចាប់​ជន​ប្រ​ព្រឹត្ត​ល្មើស" 

រយៈ​ពេល​កន្លង នគរ​បាល​ឃុំ​ដា​ឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ (បច្ចុប្បន្ន​ជា​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង) បាន​អនុវត្ត​ល្អ​នូវ​ការ​ងារ​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ជំ​រុញ​ការ​ឃោសនា ចលនា កសាង​និង​ពង្រីក​នូវ​ទម្រង់​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ដែល​មាន​ប្រ​សិទ្ធ​ភាព។ ក្នុង​នោះ លេច​ធ្លោ​គឺ​ក្លឹប "ប្រ​ទះ​ឃើញ​បរិ​ហារ និង​ព័ទ្ធ​ចាប់​ជន​ប្រ​​ព្រឹត្ត​ល្មើស" នៅ​ភូមិ​ផ្នោរ​អណ្តែត។

 ក្លឹប​សហ​ការ​ជា​មួយ​នគរ​បាល​ភូមិ​ភាគ​ឃោសនា​អំ​ពី​ការ​បង្ការ បង្ក្រាប​បទ​ល្មើស​នៅ​ក្នុង​ភូមិ។

លោក​ត្រឹង​វ៉ាន់​ថាញ ប្រ​ធាន​ក្លឹប មាន​ប្រ​សាសន៍៖ “ពី​មុន ភូមិ​ផ្នោរ​អណ្ដែត ជា​ចំ​ណុច​ក្តៅ​ខាង​សន្តិ​សុខ សណ្តាប់​ធ្នាប់ ល្បែង​ស៊ី​សង ជល់​មាន់ ចោរ​កម្ម ពិ​សេស​គឺ​ចោរ​លួច​របស់​របរ​កំ​ប៉ិក​កំ​ប៉ុក តែង​តែ​កើត​មាន​ជា​ញឹក​ញាប់ បង្ក​ជា​ក្តី​កង្វល់​ដល់​ប្រ​ជា​ជន។ ម្ល៉ោះ​ហើយ នៅ​ឆ្នាំ ២០២០ គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​និង​នគរ​បាល​ឃុំ ក៏​បាន​ដឹក​នាំ​បង្កើត​ក្លឹប ដោយ​មាន​សមា​ជិក ១៩ នាក់។ ភូមិ​ក៏​បាន​ឃុំ​ចង្អុល​ការ​ឱ្យ​ដាក់​ខ្លោង​ទ្វារ​បង្ការ​បទ​ល្មើស​ចំ​នួន ២ នៅ​តាម​ដង​ផ្លូវ​សំ​ខាន់ៗ​ក្នុង​ភូមិ នៅ​ខ្លោង​ទ្វារនី​មួយៗ​ឃុំ​បាន​ជ្រើស​រើស​ប្រ​ជា​ជន ៣-៤ នាក់ ដែល​មាន​ផ្ទះ​នៅ​ជិត​ខ្លោង​ទ្វារ ដើម្បី​ទទួល​បន្ទុក​បិទ​ទ្វារ នៅ​ពេល​ប្រ​ទះ​ឃើញ​បទ​ល្មើស​ចោរ​កម្ម ។ល។ ចាប់​តាំង​ពី​បង្កើត​មក ក្លឹប​បាន​សហ​ការ​ជា​មួយ​កង​កម្លាំង​ឯទៀត​ដើរ​ល្បាត ឃោសនា​បាន​ចំ​នួន ៥៣ លើក ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​ស្តាប់​ប្រ​មាណ ១.៥១៣ លើក​នាក់។ ចែក​ចាយ​ខិត្ត​ប័ណ្ណ​ចំ​នួន ៦៥០ សន្លឹក ដែល​មាន​លេខ​ទូរ​ស័ព្ទ និង​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍ ដើម្បី​ប្រ​ជា​ជន​ចូល​រួម​បរិ​ហារ​បទ​ល្មើស ហើយ​ប្រ​ជា​ជន​ក៏​បាន​ផ្តល់​ព័ត៌​មាន​ដល់​នគរ​បាល​ចំ​នួន ១៧ ដំ​ណឹង​ដែល​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​។ល។ បច្ចុប្បន្ន ទម្រង់​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​មាន​ស្ថិរ​ភាព គ្មាន​ចោរ​លួច​ទ្រព្យ​សម្បត្តិ និង​អសន្តិ​សុខ សណ្តាប់​ធ្នាប់​ដូច​ពី​មុន”។

លោក​គឹម​ចូវ នៅ​ភូមិ​ផ្នោរ​អណ្ដែត បាន​ឱ្យ​ដឹង៖ “ពី​មុន​ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​មាន​ភាព​ស្មុគ​ស្មាញ ប៉ុន្តែ​តាំង​ពី​បង្កើត​ក្លឹប​មក ស្ថាន​ភាព​ខាង​លើ​លែង​មាន​ទៀត​ហើយ ម្យ៉ាង​វិញ​ទៀត ស្ថាន​ភាព​នៃ​ការ​បើក​បរ​ឆ្វែល​នៅ​ពេល​យប់​ជ្រៅ ក៏​ត្រូវ​បាន​នគរ​បាល​មូល​ដ្ឋាន​ក្រើន​រំ​លឹក​ដែរ ដូច្នេះ​ឥឡូវ​កាត់​បន្ថយ​ច្រើន”។ លោក​តៀង​វ៉ាន់​ផៃ នៅ​ភូមិ​ផ្នោរ​អណ្ដែត បាន​ឱ្យ​ដឹង ដោយ​ក្តី​រំភើប៖ “តាំង​ពី​បង្កើត​ក្លឹប​មក តំ​បន់​នេះ មាន​ភាព​ប្រ​សើរ​ឡើង​ច្រើន ស្ថាន​ភាព​ចោរ​លួច​ឆ្កែ លេង​ល្បែង​ស៊ី​សង និង​ជល់​មាន់​លែង​កើត​មាន​ទៀត។ នៅ​ពេល​បង្កើត​ក្លឹប ប្រ​ជា​ជន​បាន​ផ្នែក​សមត្ថ​កិច្ច​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់ ឃោសនា​អំ​ពី​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស ឥឡូវ​ប្រ​ជា​ជន​ក្នុង​ភូមិ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បរិ​ហារ​បទ​ល្មើស”។

លោក​ត្រឹង​វ៉ាន់​ថាញ ឱ្យ​ដឹង​បន្ថែម៖ “ចំ​ណុច​លេច​ធ្លោ​របស់​ក្លឹប​នា​ពេល​កន្លង គឺ​ការ​ឃោសនា​ឱ្យ​ប្រ​ជា​ជន​ចូល​រួម​ធានា​សន្តិ​សុខ សណ្តាប់​ធ្នាប់ ផ្តើម​ពី​នោះ ស្មារតី​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ បង្ក្រាប​បទ​ល្មើស​បាន​កើន​ឡើង។ បច្ចុប្បន្ន ក្លឹប​នៅ​តែ​បន្ត​សកម្ម​ភាព​ឃោសនា​ជា​ប្រ​ចាំ ចលនា ប្រ​ជា​ជន​ឱ្យ​ចេះ​ការ​ពារ​ខ្លួន ទ្រព្យ​សម្បត្តិ មនោ​សញ្ចេត​នា​និង​ចូល​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ក្នុង​ការ​បង្ការ បង្ក្រាប​បទ​ល្មើស”៕

 សើុង​ម៉ា​ល័យ - សុផន

ចែករំលែកអត្ថបទ