ច្រើនឆ្នាំកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ ខេត្តត្រាវិញ បានចូលរួមជាមួយនឹងផ្នែកសមត្ថកិច្ច សមាគម អង្គការនយោបាយសង្គម និងរដ្ឋអំណាចភូមិភាគ អនុវត្តល្អនូវការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។

ព្រះតេជព្រះគុណ យឿងវ៉ាន់ណា ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ។
ព្រះតេជព្រះគុណ យឿងវ៉ាន់ណា ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ មានថេរដីកា៖ “រយៈពេលកន្លង គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីហាជាតិក្រុងត្រាវិញ បានសហការជាមួយសមាគម អង្គការនយោបាយសង្គម ផ្នែកសមត្ថកិច្ចក្រុង សង្កាត់ ឃុំ ណែនាំព្រះសង្ឃនៅតាមវត្ត គណៈកម្មការវត្តនានា និងពុទ្ធបរិស័ទខ្មែរអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ក្នុងនោះ មានចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងស្ថានភាពថ្មី” និងបទបញ្ជាលេខ ០៩-CT/TU ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង “អំពីបង្កើនការរៀបចំលម្អទីក្រុង សណ្តាប់ធ្នាប់ក្នុងការសាងសង់ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងអនាម័យបរិស្ថាននៅលើភូមិសាស្រ្តក្រុងត្រាវិញ”។

ព្រះតេជព្រះគុណ យឿងវ៉ាន់ណា (ឆ្វេង) កំពុងដោះដូរយោបល់ជាមួយព្រះឧទ្ទេសាចារ្យ
និងគណៈកម្មការវត្ត។
ចាប់ពីឆ្នាំ ២០២៣ មក គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ បានសហការជាមួយព្រះចៅអធិការ គណៈកម្មការវត្តនានា និងធម្មកថិកក្នុងពេលសម្តែងធម្មទេសនា ពន្យល់ពុទ្ធបរិស័ទឱ្យយល់ពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ និងអប់រំពុទ្ធបរិស័ទរស់នៅចុះសម្រុងគ្នា ជាគំរូល្អ កូនចៅលុះក្នុងដំបូន្មានក្លាយជាពលរដ្ឋល្អក្នុងសង្គម តាមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ។ ទន្ទឹមនឹងនោះ ធម្មកថិកនៅទាំងផ្គួបបញ្ចូលផ្សព្វផ្សាយអនុក្រឹត្យលេខ ១៦២/NĐ-CP ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៧ របស់រដ្ឋាភិបាលកំណត់លម្អិតអំពីមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្តីពីជំនឿសាសនា។ ជាលទ្ធផល រៀបចំផ្សព្វផ្សាយបាន ១.១១៩ លើក មានពុទ្ធបរិស័ទចូលរួម ២៤.៨៩៥ លើកនាក់។ ផ្តើមពីនោះ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន សម្ព័ន្ធយុវជន សមាជិកសម្ព័ន្ធយុវជននិយាយរួម និងពុទ្ធបរិស័ទខ្មែរនិយាយដោយឡែក ជឿជាក់លើការដឹកនាំរបស់បក្ស រដ្ឋ។ ទន្ទឹមនឹងនោះ សមាគមនៅទាំងកសាងទម្រង់៖ “មណ្ឌលតាំងទីលំនៅផ្សារភ្ជាប់នឹងមូលដ្ឋានសាសនា ចូលរួមការពារបរិស្ថាន និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ផ្សារភ្ជាប់នឹងផ្សព្វផ្សាយច្បាប់” នៅវត្តអង្គរាជបូរី (អង្គ) វត្តចម្ប៉ាអង្គរជ័យ (ចំការ) និងវត្តសិលាទ្រ (ថ្មទល់)។ដើម្បីអនុវត្តល្អជាងទៀតការងារ “ចូលរួមរក្សា សន្តិសុខសណ្តាប់ធ្នាប់” គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង បានរៀបចំផ្សព្វផ្សាយនូវបទបញ្ជាសេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ក្នុងនោះអនុវត្តម៉ឺងម៉ាត់បទបញ្ជាលេខ ០៩-CT/TU របស់គណៈកម្មាធិការបក្សក្រុង “អំពីបង្កើនការរៀបចំលម្អទីក្រុង សណ្តាប់ធ្នាប់ក្នុងការសាងសង់ ធានាសណ្តាប់ធ្លាប់សុវត្ថិភាពចរាចរណ៍ និងអនាម័យបរិស្ថាននៅលើភូមិសាស្រ្តក្រុងត្រាវិញ”; បន្តជំរុញអនុវត្តការចលនា៖ “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ” ជាដើម៕
សើុងម៉ាល័យ-វិមាន