រយៈពេលកន្លង ក្រុងកឹងធើ អនុវត្តបានល្អនូវការងារគិតគូរដល់ជនជាតិភាគតិច។ ផ្ដើមពីនោះ ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចនៅលើភូមិសាស្រ្តមានភាពផ្លាស់ថ្មី សេដ្ឋកិច្ចរីកចម្រើន ដូច្នេះ ទើបជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចត្រូវបានលើកកម្ពស់។

ក្រុងជូនអំណោយដល់គ្រួសារជនរួមជាតិខ្មែរជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥។
តាមប្រសាសន៍លោក ឡេត្រុងកៀង នាយកមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ ក្រោមការដឹកនាំយ៉ាងជិតដិតរបស់គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជន ក្រុង គណៈជនជាតិ (បច្ចុប្បន្ន គឺមន្ទីរជនជាតិនិងសាសនា) បានខិតខំប្រឹងប្រែងផ្សព្វផ្សាយអនុវត្ត ព្រមៗគ្នានិងមានប្រសិទ្ធភាពភារកិច្ចការងារជនជាតិ គោលនយោបាយជនជាតិ; បណ្ដាគោលការណ៍ណែនាំ គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីដល់ជនរួមជាតិភាគតិច បំផុតគឺវិស័យសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ គោលនយោបាយអនុវត្តធានាចំមុខសញ្ញាដែលត្រូវទទួលផល។ ភាគកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ១៨/១៨ អំពីវិស័យជនជាតិដែលដាក់ចេញសុទ្ធសឹងតែសម្រេចនិងសម្រេចលើសភាគកម្រិត ជីវភាពរបស់ជនរួមជាតិភាគតិចត្រូវបានធានា។
បច្ចុប្បន្ន ក្រុងនៅមានគ្រួសារក្រីក្រជាជនជាតិភាគតិច២៩គ្រួសារ ស្រូបអត្រា ០,២៩% ក្នុងនោះ ជនរួមជាតិខ្មែរមាន២០គ្រួសារ; គ្រួសារប្រកៀកបន្ទាត់ក្រថយចុះនៅត្រឹម ៣៤៦ គ្រួសារ ស្រូបអត្រា ៣,៤៤% នៃចំនួនគ្រួសារជនជាតិភាគតិចរួម គ្រួសារជនរួមជាតិខ្មែរមាន ៣៣២ គ្រួសារ។
ទន្ទឹមនឹងនោះ មន្ទីរក៏បានរៀបចំឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ដោយរូបភាពជាច្រើន បើកទូលាយមុខសញ្ញាភូមិសាស្ត្រចុះដល់ភូមិ មណ្ឌល ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ មូលដ្ឋាន ជំនឿ សាសនា ផ្ដើមពីនោះ បង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងច្បាស់នូវការយល់ដឹងនិងការគោរព ច្បាប់របស់ជនរួមជាតិភាគតិច អ្នកមុខអ្នកការ អាចារ្យ និងសាសនិកជន។ ដោយសារអនុវត្តល្អនូវការងារឃោសនា ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងជនរួមជាតិភាគតិចនៅលើភូមិសាស្រ្តក្រុងបន្តរក្សារឹងមាំ ហើយការងារជនជាតិត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចក្រុងគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់យ៉ាងត្រឹមត្រូវ។ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ក្រុងឧបត្ថម្ភដីសង់លំនៅដល់គ្រួសារ ជនរួមជាតិខ្មែរដែលមានជីវភាពក្រីក្រ ៤ គ្រួសារ; ឧបត្ថម្ភសង់ផ្ទះថ្មី ៣១ខ្នង; ឧបត្ថម្ភបុលទុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារដល់ជនរួមជាតិខ្មែរ៥៥៧ គ្រួសារ។ល។ ក្នុងឱកាសថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិភាគតិច ក្រុងបានរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខ ប្រគេន ជូនអំណោយជិត ២០០០ ចំណែកដល់វត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ព្រះសង្ឃ អាចារ្យ អ្នកមានប្រជាប្រិយ គ្រួសារគោលនយោបាយ គ្រួសារជួបការលំបាក។ លោកចូវណាំ អ្នកមានប្រជាប្រិយនៅភូមិថើយហ្វា B ទីប្រជុំជនកើ-ដ ស្រុកកើ-ដឱ្យដឹង៖ “ការយកចិត្តទុកដាក់របស់ក្រុង គឺជាកម្លាំងចលករដើម្បីគ្រួសារនៅជួបការលំបាកពង្រីកសមត្ថភាព ឈានឡើងក្នុងជីវភាព”៕
ហាថាញ-ប្រែសម្រួល៖ ទីទុយ