30/06/2025 - 14:38

ក្រុង​កឹង​ធើ​ថ្មី៖ ជា​កម្លាំង​ចល​ករ​និង​សម្បូរ​ទៅ​ដោយ​អត្ត​សញ្ញាណ! 

ក្រោយ​ពី​ថ្ងៃ​ទី ៣០ ខែ​មិថុ​នា ក្រុង​កឹង​ធើ​ថ្មី​នឹង​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ។ ការ​រួម​បញ្ចូល​គ្នា​ភូមិ​ភាគ ទាំង ៣ គឺ​កឹង​ធើ សុក​ត្រាំង​និង​ហូវ​យ៉ាង មិន​ត្រឹម​តែ​ជា​ចំ​ណុច​របត់​នៃ​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ជំ​រុញ​យុទ្ធ​សាស្រ្ត​ដើម្បី​បង្កើត​ជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច - វប្ប​ធម៌​កម្រិត​តំ​បន់​ទៀត​ផង។ ក្ដី​សង្ឃឹម​ពី​ក្រុង​កឹង​ធើ​ទំ​នើប បៃ​តង - ជ្រះ - ចម្រើន​រុង​រឿង រក្សា​គង់​វង្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ កំ​ពុង​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា និង​ផ្តល់​ទំ​នុក​ចិត្ត​បន្ថែម​សម្រាប់​ដំ​ណើរ​ការ​ឈាន​ឆ្ពោះ​ទៅ​មុខ។

ព្រះ​តេជ​ព្រះ​គុណ លី​ហ៊ុង សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម អនុ​ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​ពិទូ​ឃោ​សរ​ង្សី

* ព្រះ​តេជ​ព្រះ​គុណ លី​ហ៊ុង សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម អនុ​ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​ពិទូ​ឃោ​សរ​ង្សី៖

ពង្រីក​តួនា​ទី រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិខ្មែរ​

ការ​រួម​បញ្ចូល​គ្នា​ក្រុង​កឹង​ធើ សុក​ត្រាំង​និង​ហូវ​យ៉ាង ទៅ​ជា​ក្រុង​កឹង​ធើ​បើក​ទូលាយ ជា​គោល​ការណ៍​ធំ​របស់​បក្ស​និង​រដ្ឋ ស្រប​តាម​គោល​បំ​ណង​របស់​ប្រ​ជា​ជន ហើយ​ទទួល​បាន​ការ​ឯក​ភាព គាំ​ទ្រ​យ៉ាង​ខ្ពស់​ពី​សំ​ណាក់​កម្មា​ភិបាល បក្ខ​ជន និង​ជន​រួម​ជាតិ​ក្នុង​តំ​បន់។ នេះ​ជា​ជំ​ហាន​យុទ្ធ​សាស្រ្ត​ដើម្បី​បង្កើត​ជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច - វប្ប​ធម៌ - សង្គម​ទំ​នើប បង្ក​ជា​កម្លាំង​ចល​ករ​ថ្មី​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​នៃ​តំ​បន់​តី​ណាម​បូ។

បន្ទាប់​ពី​រួម​បញ្ចូល​គ្នា ក្រុង​ថ្មី​មាន​វត្ត​ពុទ្ធ​សាស​នា​ទក្ខិណ​និ​កាយ​ខ្មែរ ១២០ វត្ត សា​លា​ទាន​ចំ​នួន ៣៨ និង​ព្រះ​សង្ឃ​ជាង ២.០០០ អង្គ; ជន​រួម​ជាតិ​ខ្មែរ​ជាង ៤០០​.០០០ នាក់ ស្រូប​អត្រា ១៥,៥% នៃ​ចំ​នួន​ប្រ​ជា​ជន​រួម បន្ត​ដើរ​តួ​នាទី​យ៉ាង​សំ​ខាន់។ ជន​រួម​ជាតិ​ខ្មែរ​មិន​ត្រឹម​តែ​រក្សា​អត្ត​សញ្ញាណ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សកម្ម​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម កសាង​មាតុ​ភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​និង​សម្បូរ​រុង​រឿង។ តួនាទី​របស់​ព្រះ​សង្ឃ សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​និង​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ បន្ត​ជា​សសរ​ស្ដម្ភ​បង្រួប​បង្រួម សហ​គមន៍ និង​ពង្រឹង​ទំ​នុក​ចិត្ត​ទៅ​លើ​បក្ស​និង​រដ្ឋ។

អះ​អាង​វប្ប​ធម៌​ខ្មែរ គឺ​ជា​ការ​អះ​អាង​មួយ​ផ្នែក​នៃ​ប្រ​ភព​ដើម រួម​ចំ​ណែក​ពង្រឹង​សាមគ្គី​ភាព​ជាតិ រួម​ចំ​ណែក​កសាង​ក្រុង​កឹង​ធើ​បើក​ទូ​លាយ ក្លាយ​ជា​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​និង​ពោរ​ពេញ​ដោយ​សមត្ថ​ភាព​សមាហ​រណ​កម្ម។ ដូច្នេះ ក្រុង​កឹង​ធើ​ថ្មី គប្បី​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ ពិ​សេស​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​វប្ប​ធម៌ អប់រំ​នៅ​តាម​ភូមិ​ស្រុក; បំ​ពាក់​បំ​ប៉ន​អ្នក​ជំ​នាន់​ក្រោយ​ស្នង​បន្ត លើក​តម្កើង​សិប្ប​ករ អភិ​វឌ្ឍ​ទេស​ចរណ៍​សហ​គមន៍​ផ្សារ​ភ្ជាប់​នឹង​បេតិ​កភ័ណ្ឌ​ខ្មែរ; ពង្រីក​ជាង​ទៀត​នូវ​តួនាទី​របស់​វត្ត​អា​រាម​និង​ព្រះ​សង្ឃ​ក្នុង​ការ​រក្សា​អត្ត​សញ្ញាណ ពង្រឹង​ទំ​នុក​ចិត្ត​របស់​ជន​រួម​ជាតិ​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ។

* លោក​គ្រូ យ័ញ​ម៉េន អនុ​ប្រ​ធាន​ផ្នែក​សង្គម - ភា​សា​ខ្មែរ - បាលី សា​លា​មធ្យម​សិក្សា​បំ​ពេញ វិជ្ជា​បាលី​ណាម​បូសុក​ត្រាំង៖

លោក​គ្រូ យ័ញ​ម៉េន អនុ​ប្រ​ធាន​ផ្នែក​សង្គម - ភា​សា​ខ្មែរ - បាលី សា​លា​មធ្យម​សិក្សា​បំ​ពេញ វិជ្ជា​បាលី​ណាម​បូសុក​ត្រាំង

ដាក់​ក្ដី​សង្ឃឹម​ក្រុង​កឹង​ធើ​ថ្មី នឹង​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​លើ វិស័យ​ជា​ច្រើន​មិន​ត្រឹម​តែ​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ គឺ​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ គ្រូ​បង្រៀន​និង​ព្រះ​សង្ឃ​របស់​សា​លា​ក៏​មាន​ការ​យល់​ស្រប គាំ​ទ្រ និង​សម្ដែង​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ​លើ​ចក្ខុ​វិស័យ​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​បក្ស​និង​រដ្ឋ ក្នុង​ការ​រួម​បញ្ចូល​សុក​ត្រាំង ហូវ​យ៉ាង​និង​ក្រុង​កឹង​ធើ ដោយ​យក​ឈ្មោះ​ថា ក្រុង​កឹង​ធើ​ផង​ដែរ។

យើង​ខ្ញុំ​សង្ឃឹម​ថា ក្រុង​កឹង​ធើ​ថ្មី​នឹង​បង្ក​ជំ​ហាន ទម្លុះទម្លាយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម សម្រិត​សម្រាំង​ក្បាល​ម៉ា​ស៊ីន​គ្រប់​គ្រង​និង​បង្កើន​ប្រ​សិទ្ធ​ភាព​បម្រើ​ការ​ងារ នាំ​មក​ផល​ប្រ​យោជន៍​ជាក់​ស្ដែង​ជូន​ប្រ​ជា​ជន។ នៅ​ពេល​អនុវត្ត​រដ្ឋ​អំ​ណាច​ពីរ​ថ្នាក់ គឺ​កម្មា​ភិបាល​ដែល​នៅ​មក​បម្រើ​ការ​ងារ​មាន​សមត្ថ​ភាព​ពេញ​លេញ បំ​ពេញ​តម្រូវ​ការ​បម្រើ​ប្រ​ជា​ជន ដើរ​ទាន់​សម័យ​បច្ចេក​វិទ្យា​ឌីជី​ថល។ ខ្ញុំ​សង្ឃឹម​ថា ក្រុង​កឹង​ធើ​ថ្មី​នឹង​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព អភិ​វឌ្ឍ​ខ្លាំង​ក្លា​លើ​វិស័យ​ជា​ច្រើន និង​មាន​គោល​នយោ​បាយ​ថ្មី​ជា​ច្រើន​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​ជន​ជាតិ​ខ្មែរ។ ពិ​សេស មាន​ការ​វិនិ​យោគ​ច្រើន​ថែម​ទៀត​សម្រាប់​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង - កន្លែង​ដែល​សមណ​សិស្ស​មក​ពី​វត្ត​ខ្មែរ​នានា​នៅ​ណាម​បូ​រៀន​សូត្រ មាន​ដូច៖ បន្ត​អនុវត្ត​គោល​នយោ​បាយ អា​ទិភាព​ជូន​គ្រូ​បង្រៀន​និង​សមណ​សិស្ស​របស់​សា​លា; យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​បណ្ដាល បំ​ពាក់​បំ​ប៉ន​វិជ្ជា​ជីវៈ​ជូន​គ្រូ​បង្រៀន​ភា​សា​ខ្មែរ ភា​សា​បា​លី; រៀប​រៀង​និង​បោះ​ពុម្ព​សៀវ​ភៅ​សិក្សា​គោល​ភា​សា​ខ្មែរ ភា​សា​បា​លី​ដោយ​ឡែក​សម្រាប់​បង្រៀន​កម្រិត​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ។ល។

* លោក​សើុង​តាយ អតីត​អនុ​ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់ A ខេត្ត​ហូវ​យ៉ាង៖ 

លោក​សើុង​តាយ អតីត​អនុ​ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់ A ខេត្ត​ហូវ​យ៉ាង

ក្រោយ​ពី​រួម​បញ្ចូល​គ្នា ក្រុង​កឹង​ធើ​នឹង​ធំ​ទូ​លាយ ខ្លាំង​ពូ​កែ សក្ដិ​សម​ជា​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​ ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ ខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រីក​ចម្រើន​របស់​ប្រ​ទេស​ជាតិ ជា​និច្ច​កាល​តែង​តាម​ដាន​គោល​ការណ៍​របស់​បក្ស​ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​ជន​រួម​ជាតិ​ភាគ​តិច។ តាម​រយៈ​ការ​តាម​ដាន ខ្ញុំ​យល់​ឃើញ​ថា វិធាន​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ចំ​ពោះ​ខេត្ត ក្រុង​ទាំង ៣៖ ក្រុង​កឹង​ធើ សុក​ត្រាំង​និង​ហូវ​យ៉ាង ក្លាយ​ជា​ក្រុង​ចំ​ណុះ​មជ្ឈិម​ថ្មី​មួយ មាន​ឈ្មោះ​ហៅ​ថា ក្រុង​កឹង​ធើ មជ្ឈ​មណ្ឌល​រដ្ឋ​បាល - នយោ​បាយ​មាន​ទី​តាំង​នៅ​ក្រុង​កឹង​ធើ​បច្ចុប្បន្ន ពិត​ជា​សម​ស្រប​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ប្រ​ទេស​ជាតិ។

ក្លាយ​ជា​អង្គ​ភាព​ចំ​ណុះ​មជ្ឈិម តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​នឹង​មាន​លក្ខណ​សម្បត្តិ​បន្ថែម​ទៀត​សម្រាប់​ការ​អភិវឌ្ឍ។ ជា​ពិ​សេស តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​របស់​ខេត្ត​ហូវ​យ៉ាង​និង​សុក​ត្រាំង (ចាស់)។ ក្រៅ​ពី​នោះ បើ​ស្ដី​ពី​អត្ថ​ន័យ​ប្រ​វត្តិ​សាស្រ្ត ក្រុង​កឹង​ធើ​ក៏​ជា​ខេត្ត​ហូវ​យ៉ាង (ចាស់) មុន​ពេល​ចែក​ខេត្ត។ ជា​ជន​ជាតិ​ខ្មែរ​ខ្ញុំ​សង្ឃឹម​ថា ក្រោយ​ពី​រួម​បញ្ចូល​គ្នា ក្រុង​កឹង​ធើ​ថ្មី​នឹង​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ខ្លាំង​ជាង​ទៀត សំ​ខាន់​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ ពេល​តំ​បន់​ជ្រៅ តំ​បន់​លំ​បាក​មាន​ការ​អភិ​វឌ្ឍ ក្រុង​កឹង​ធើ​ថ្មី​ក៏​កាន់​តែ​រីក​ចម្រើន​និង​រុង​រឿង​ជាង សក្ដិ​សម​ជា​មជ្ឈ​មណ្ឌល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

* លោក​លី​ដូ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ នៅ​សង្កាត់ ៥ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង៖

លោក​លី​ដូ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ នៅ​សង្កាត់ ៥ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង

រីក​រាយ​ជា​មួយ​នឹង​គោល​ការណ៍​រួម​បញ្ចូល​ភូមិ​ភាគ​ទាំង ៣៖ សុក​ត្រាំង ហូវ​យ៉ាង​និង​ក្រុង​កឹង​ធើ​រួម​បញ្ចូល​គ្នា​តែ​មួយ ក្លាយ​ជា​ក្រុង​កឹង​ធើ​ថ្មី។ ខ្ញុំ​និង​មា​មីង​តាម​អ្នក​ណា​ក៏​រីក​រាយ យល់​ស្រប គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​នូវ​គោល​ការណ៍​នេះ​ដែរ។ ដ្បិត​អី ការ​រួម​បញ្ចូល​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន ការ​ដក​ថ្នាក់​ស្រុក​នឹង​ញុាំង​ឱ្យ​ថ្នាក់​ឃុំ​កាន់​តែ​ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន ដើម្បី​ក្ដាប់​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន។ ប្រ​សិន​បើ​ប្រ​ជា​ជន​មាន​ការ​ងារ​អ្វី​ពាក់​ព័ន្ធ​ដល់​កិច្ច​ការ​រដ្ឋ​បាល គ្រាន់​តែ​ទៅ​កាន់​ឃុំ​ប៉ុណ្ណោះ។ ខ្ញុំ​យល់​ឃើញ​ថា ការ​វិនិច្ឆ័យ​បែប​បទ​រដ្ឋ​បាល​ក៏​ងាយ​ស្រួល មិន​ចំ​ណាយ​ពេល​វេលា​ច្រើន​ដូច​ពី​មុន។ ចំ​ពោះ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពីរ​កម្រិត កម្មា​ភិបាល​ដែល​នៅ​មក​បម្រើ​ការ​ងារ​សុទ្ធ​តែ​មាន​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ មាន​សីល​ធម៌​ល្អ​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​បម្រើ​ការ​ជូន​ប្រ​ជា​ជន។

ដូច្នេះ ពេល​ក្រុង​កឹង​ធើ​ថ្មី​ចូល​ដំ​ណើរ​ការ ខ្ញុំ​សង្ឃឹម​ថា ថ្នាក់​ដឹក​នាំ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់ ផ្សព្វ​ផ្សាយ​នូវ​គោល​នយោ​បាយ​ជា​ច្រើន ដើម្បី​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ មាន​ដូច៖ អា​ទិភាព វិនិ​យោគ​គមនា​គមន៍​ជន​បទ ប្រ​ព័ន្ធ​លូ​ទឹក​រំដោះ​ទឹក​នៅ​តំបន់​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ បំ​ពាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ ឧបត្ថម្ភ​បុល​ទុន​អនុ​គ្រោះ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ គិត​គូរ​ដល់​មនុស្ស​ចាស់​គ្មាន​ទី​ពឹង អ្នក​ដែល​ខ្សត់​ខ្សោយ អ្នក​មាន​ស្ថាន​ភាព​លំ​បាក​ពិ​សេស​។ល។ ក្រៅ​ពី​នោះ គប្បី​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ដំ​ណាក់​សុខា​ភិបាល ផ្គត់​ផ្គង់​គ្រឿង​បរិក្ខារ​ពេទ្យ​និង​បំ​ពេញ​បន្ថែម​ចំ​នួន​វេជ្ជ​បណ្ឌិត កម្មា​ភិបាល​ពេទ្យ ដើម្បី​បំ​ពេញ​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​នៅ​ភូមិ​ភាគ៕

*កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ

ចែករំលែកអត្ថបទ