យោងតាមចំណុច d ប្រការ ១ មាត្រា ១៦ អនុក្រឹត្យលេខ ១៦៨/២០២៤/NĐ-CP បានកំណត់ដូចខាងក្រោម៖
.jpg)
រូបជាឧទាហរណ៍។
ពិន័យចំពោះអ្នកបើកបរម៉ូតូ (រួមទាំងរ៉ឺម៉កសណ្ដោង) បំពានបទប្បញ្ញត្តិអំពីលក្ខខណ្ឌនៃមធ្យោបាយចូលរួមចរាចរណ៍ ពិន័យពី ៨០០.០០០ ដល់ ១.០០០.០០០ ដុង ចំពោះការប្រព្រឹត្តល្មើសណាមួយក្នុងករណីដូចខាងក្រោម៖
a) បើកបរយានយន្តគ្មានស្លាកលេខ (ចំពោះយានយន្តដែលកំណត់ត្រូវមានស្លាកលេខ);
b) បើកបរយានយន្តដោយគ្មានប្រព័ន្ធហ្វ្រ័ង ឬមានប្រព័ន្ធហ្វ្រ័ងដែរតែមិនធានាតាមស្តង់ដារបច្ចេកទេស; បើកបរយានយន្តដែលប្រព័ន្ធចង្កូតមិនធានាតាមស្តង់ដារបច្ចេកទេស;
c) បើកបរយានយន្តដែលបំពាក់ឧបករណ៍ដំឡើងខុសទីតាំង; គ្មានសុវត្ថិភាពចរាចរណ៍;
d) បើកបរយានយន្តគ្មានភ្លើងបំភ្លឺគ្រប់គ្រាន់; គ្មានឧបករណ៍កាត់បន្ថយសំឡេង ផ្សែង ឬមានដែរ ប៉ុន្តែគ្មានប្រសិទ្ធភាព មិនធានាតាមស្តង់ដារបរិស្ថានអំពីការបំភាយឧស្ម័ននិងសំឡេងរំខាន;
đ) បើកបរយានយន្តដែលមានលិខិតបញ្ជាក់ឬតែមត្រួតពិនិត្យសុវត្ថិភាពបច្ចេកទេស និងការពារបរិស្ថាន ប៉ុន្តែអស់សុពលភាព (ផុតកំណត់) តិចជាង ០១ ខែ (រួមទាំងរ៉ឺម៉កសណ្ដោង)៕
យោងតាម៖ gocnhinphap- ly.vn-ប្រែសម្រួល៖ ទីទុយ