ដើម្បីឧបត្ថម្ភមាមីងជនរួមជាតិភាគតិចឈានឡើងចាកផុតភាពក្រីក្រ លំនឹងជីវភាព រយៈពេលកន្លង ខេត្តកាម៉ាវបានកៀរគរប្រភពកម្លាំង ផ្គួបបញ្ចូលកម្មវិធី គម្រោងជាច្រើន។ ឆ្លងតាមរយៈនោះ បង្កលក្ខណសម្បត្តិឱ្យប្រជាជនជំរុញការអភិវឌ្ឍផលិតកម្ម ឈានឡើងចាកផុតភាពក្រីក្រ។

មិនរង់ចាំ ឬសំអាងទៅលើការឧបត្ថម្ភរបស់រដ្ឋ គ្រួសារខ្មែរជាច្រើនបានម្ចាស់
ការបង្កបង្កើនផលអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
គ្រួសារពូយ័ញឡើយ នៅភូមិ ១៩ ឃុំខាញ់ ធ្វឹង ស្រុកអ៊ូមិញ មានគ្នា ៤ នាក់ មុន នេះជាគ្រួសារក្រមួយក្នុងភូមិ ពីរនាក់ប្ដីប្រពន្ធគាត់ ជាកម្លាំងពលកម្មសំខាន់ ប៉ុន្តែដោយសារមានដីតិចតួច ខ្វះដើមទុនក្នុងការបង្កបង្កើនផល ម្ល៉ោះហើយជីវភាពគ្រួសារជួបការលំបាកច្រើន។ ក្រោយពីបានធនាគារគោលនយោបាយសង្គមស្រុកអ៊ូមិញឧបត្ថម្ភឱ្យបុល ៥០ លានដុង ប្តីប្រពន្ធគាត់កែប្រែដីដាំដំណាំរួមផ្សំគ្រប់ប្រភេទដើម្បីលក់បង្កើន ប្រាក់ចំណូល អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ពូយ័ញ ឡើយ ចែករំលែក៖ មានប្រាក់ដើមទុន គាត់អនុវត្តទម្រង់ចិញ្ចឹមពស់ចាន់ល្មមលក់ ដំបូងគាត់ចិញ្ចឹម សាកល្បង ៦០ ក្បាល ចិញ្ចឹមរយៈពេល ១២ ខែ អាចប្រមូលផល លក់ក្នុងតម្លៃ ៣០០.០០០ ក្នុង មួយគីឡូក្រាម ទូទាត់រួចស្រេចចំណេញជាង ១៥ លានដុង។ ឃើញការចិញ្ចឹមទទួលបានជោគជ័យ រយៈពេលជាង ២ ឆ្នាំនេះ ក្នុងមួយឆ្នាំគាត់ចិញ្ចឹម ពស់ចាន់ល្មមពូជពី ១៥០-២០០ ក្បាល ចំណេញ ប្រមាណ ៥០ លានដុង។ “អាស្រ័យហេតុនោះ ជីវភាពគ្រួសារធូរធារគ្រាន់បើពីមួយថ្ងៃទៅមួយថ្ងៃ កូនខ្ញុំទាំង២នាក់បានរៀនសូត្រត្រឹមត្រូវ។ កាលពីខែមីនា ឆ្នាំ ២០២៤ គ្រួសារខ្ញុំបានចាកផុតពីក្របខណ្ឌគ្រួសារក្រីក្រ ហើយសង់បានផ្ទះ មួយខ្នង តម្លៃជាង ១៥០ លានដុង” - ពូឡើយ បានឱ្យដឹងដូច្នេះ។
លោកង្វៀងថាញលីម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកអ៊ូមិញ ឱ្យដឹង៖ “ក្នុងការខិតខំជួយជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើង ធ្វើមាន កម្មវិធី គម្រោងជាច្រើនឧបត្ថម្ភដោយផ្ទាល់ដល់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាច និងអង្គការមហាជនស្រុកអ៊ូមិញគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ ផ្សព្វផ្សាយអនុវត្ត “ប្រាក់ចំណូលមធ្យមភាគរបស់ជនរួមជាតិភាគតិចស្រុកអ៊ូមិញ បានកើនចាប់ពី ៣៥ លានដុង/ឆ្នាំ នៅឆ្នាំ ២០១៩ ឡើងដល់ ៣៨,៣ លានដុង/ឆ្នាំ នៅឆ្នាំ ២០២៤។ ស្រុកបានបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ ៦៧ ថ្នាក់ ឱ្យពល ករចំនួន ២.២៩៥ នាក់ ជួយដោះស្រាយការងារធ្វើដល់ពលករ ១៩.២០១ នាក់ និងពលករ ចំណាកស្រុក ៩៥ នាក់។ លុះមកដល់ចុងឆ្នាំ ២០២៤ អ៊ូមិញនៅមានប្រជាជនក្រីក្រ ៧២៣ គ្រួសារ (ស្រូបអត្រា ២,៧៤%) កាត់បន្ថយ ៥១៥ គ្រួសារ (ស្មើអត្រា ១,៩៥%) គ្រួសារប្រកៀកបន្ទាត់ក្រនៅ ៣៨០ គ្រួសារ (ស្រូបអត្រា ១,៤៤%) កាត់បន្ថយ ៤៦ គ្រួសារ (ស្មើអត្រា ០,១៧%” )។
ក្រោយរយៈពេល ៤ ឆ្នាំ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល I ៖ ២០២១-២០២៥ កាម៉ាវបានរំសាយទឹកប្រាក់ជិត ២៦១ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមជិត ២៣២ ពាន់លានដុង ដទៃពីនោះគឺទុនថវិកាបដិភាគរបស់ខេត្ត ដើម្បីដោះស្រាយ ស្ថានភាពខ្វះដីលំនៅឋាន សាងសង់ផ្ទះ ដីផលិតកម្ម និងទឹកស្អាតប្រើប្រាស់; ឧបត្ថម្ភអភិវឌ្ឍផលិតកម្មតាមសង្វាក់តម្លៃ; វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់សម្រាប់បម្រើផលិតកម្ម ជីវភាពនៅតំបន់ជនរួមជាតិភាគតិច៕
យោង៖ កាសែតការពារព្រំដែន ប្រែសម្រួល៖ លីសៀ