យោងតាមសេចក្ដីកំណត់ត្រង់មាត្រា ២៤ នៃច្បាប់អត្តសញ្ញាណប័ណ្ណ ករណីដូចខាងក្រោម ចាំបាច់ត្រូវប្ដូរ៖

រូបជាឧទាហរណ៍។
- បាត់ឬខូចអត្តសញ្ញាណប័ណ្ណដែលមិនអាច ប្រើប្រាស់បានលើកលែងករណីដែលបានកំណត់ត្រង់មាត្រា ២១ នៃច្បាប់នេះ;
- បានចូលសញ្ជាតិវៀតណាមឡើងវិញ តាមសេចក្ដីកំណត់នៃច្បាប់ស្ដីពីសញ្ជាតិវៀតណាម។
ជាងនេះទៅទៀត មាត្រា ៤៦ នៃច្បាប់អត្តសញ្ញាណប័ណ្ណ បានកំណត់អំពីដំណាក់កាលនៃការប្ដូរពីអត្តសញ្ញាណប័ណ្ណប្រជាជន អត្តសញ្ញាណប័ណ្ណពលរដ្ឋ ទៅជាអត្តសញ្ញាណប័ណ្ណ ដូចខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណពលរដ្ឋ ដែលបានផ្ដល់មុនថ្ងៃដែលច្បាប់នេះមានសុពលភាព គឺមានតម្លៃប្រើប្រាស់រហូតដល់អស់រយៈពេលដែលបានកត់ត្រានៅលើប័ណ្ណ លើកលែងករណីដែលកំណត់ត្រង់ប្រការ៣នៃមាត្រានេះ។ ប្រជាពលរដ្ឋ ខណៈពេលមានតម្រូវការនឹងត្រូវបានប្ដូរមកជាអត្តសញ្ញាណប័ណ្ណ។
២. អត្តសញ្ញាណប័ណ្ណប្រជាជន មានរយៈពេលប្រើប្រាស់ដល់ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២៤ នឹងមានតម្លៃប្រើប្រាស់រហូតដល់ផុតថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២៤។ ឯកសារឯទៀតមានតម្លៃស្របច្បាប់ដែលបានចេញដោយប្រើព័ត៌មានពីអត្តសញ្ញាណប័ណ្ណប្រជាជន អត្តសញ្ញាណប័ណ្ណពលរដ្ឋ ត្រូវបានរក្សាតម្លៃប្រើប្រាស់ដដែល; ស្ថាប័នរដ្ឋមិនត្រូវសំណូមពរឱ្យពលរដ្ឋប្ដូរកែតម្រូវព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណប្រជាជន អត្តសញ្ញាណពលរដ្ឋក្នុងលិខិតស្នាមបានផ្ដល់ឡើយ។
៣. អត្តសញ្ញាណប័ណ្ណពលរដ្ឋ អត្តសញ្ញាណប័ណ្ណប្រជាជនអស់សុពលភាពចាប់ពីថ្ងៃ ១៥ ខែមករា ឆ្នាំ២០២៤ រហូតដល់មុនថ្ងៃ ៣០ ខែមិថុនា ឆ្នាំ ២០២៤ គឺមានតម្លៃប្រើប្រាស់រហូតដល់ផុតថ្ងៃ ៣០ ខែមិថុនា ឆ្នាំ២០២៤។
៤. សេចក្ដីកំណត់អំពីការប្រើប្រាស់អត្តសញ្ញាណប័ណ្ណពលរដ្ឋ អត្តសញ្ញាណប័ណ្ណប្រជាជន ក្នុងឯកសារច្បាប់ដែលបានចេញមុនថ្ងៃច្បាប់នេះមានសុពលភាព ត្រូវបានអនុវត្តដូចគ្នានឹងអត្តសញ្ញាណប័ណ្ណដែលកំណត់ក្នុងច្បាប់នេះ រហូតដល់ឯកសារច្បាប់នោះបានធ្វើវិសោធនកម្មឬជំនួសថ្មី។
យោងតាមសេចក្ដីកំណត់ខាងលើ បច្ចុប្បន្ន អ្នកដែលមានអត្តសញ្ញាណប័ណ្ណពលរដ្ឋ នៅមានសុពលភាពនិងមិនស្ថិតក្នុងករណីបានកំណត់ត្រង់មាត្រា២៤នៃច្បាប់អត្តសញ្ញាណប័ណ្ណ នៅតែអាចប្រើប្រាស់បានដោយមិនចាំបាច់ប្ដូរជាអត្តសញ្ញាណប័ណ្ណឡើយ៕
ប្រភព៖ https://gocnhinphaply.nguoiduatin.vn/ - ប្រែសម្រួល៖ ថាច់ធី