02/06/2025 - 10:35

ចំ​ណុច​លេច​ផ្លៅ​ក្នុង​ការ​អនុវត្ត​ទម្រង់ "៤គ្មាន ៤​មាន" 

អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់ “៤​គ្មាន ៤​មាន” ម្ល៉ោះ​ហើយ សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ខេត្ត​សុក​ត្រាំង មាន​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ល្អ ​បង្ក​លក្ខណៈ​ជូន​សមណ​សិស្ស​ស្ងប់​ព្រះ​ទ័យ​សិក្សា​រៀន​សូត្រ។

 ​​ ទិដ្ឋ​ភាព​ផ្សព្វ​ផ្សាយ​ជូន​កម្មា​ភិបាល គ្រូ​បង្រៀន និង​សមណ​សិស្ស​អំពី​ខ្លឹម​សារ​ទម្រង់។

ឆ្នាំ​២០១៨ ទម្រង់ “៤​គ្មាន” ត្រូវ​បាន​បង្កើត​ឡើង និង​បង្កើន​កម្រិត​បណ្តើរៗ ទៅ​ជា​ទម្រង់ “៤​គ្មាន ៤​មាន” នៅ​ឆ្នាំ​២០២០ រួម​មាន៖ គ្មាន​ការ​ឆេះ​ផ្ទុះ​កើត​ឡើង គ្មាន​ការ​លួច​ទ្រព្យ​សម្បត្តិ​កើត​ឡើង គ្មាន​ការ​ចូល​រួម​បាប​គ្រោះ​សង្គម គ្មាន​ការ​ឱ្យ​ជន​ទុច្ច​រិត​ឆក់​ឱ​កាស​អូស​ទាញ; មាន​ស្មារតី​ពេល​ចូល​រួម​ចរា​ចរណ៍ មាន​ស្មារតីអនុវត្ត​ការ​បង្ការ​ទប់​ស្កាត់​រោគ​ឆ្លង មាន​ស្មារតី​ប្រ​ព្រឹត​មាន​សីល​ធម៌​នៅ​លើ​បណ្តាញ​សង្គម និង​មាន​ស្មារតី​ការ​ពារ​បរិ​ស្ថាន។ ឆ្លង​តាម​រយៈ​នោះ រៀង​រាល់​ត្រៃ​មាស សា​លា​និង​គណៈ​ចង្អុល​ការ​ទម្រង់ បាន​សហ​ការ​ជា​មួយ​នឹង​កា​រិយា​ល័យ​វិជ្ជា​ជីវៈ​នគរ​បាល​ខេត្ត រៀប​ចំ​ផ្សព្វ​ផ្សាយ​ក្នុង​កម្មា​ភិបាល គ្រូ​បង្រៀន​និង​សមណ​សិស្ស។ ខ្លឹម​សារ​ផ្តោត​សំ​ខាន់​លើ​ការ​អប់រំ​ប្រ​វេណី​ស្នេ​ហា​ជាតិ មោទន​ភាព​ជាតិ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល គ្រូ​បង្រៀន បុគ្គ​លិក និង​សមណ​សិស្ស​ក្នុង​បុព្វ​ហេតុ​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ; បំ​ប៉ន​ចំ​ណេះ​ដឹង​អំ​ពី​ការ​បង្ការ ​ប្រ​ឆាំង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​និង​បាប​គ្រោះ​សង្គម បំ​ណិន​អំ​ពី​ការ​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​សង្គ្រោះ​បន្ទាន់ ផ្សព្វ​ផ្សាយ​អំ​ពី​សន្តិ​សុខ​បណ្តាញ​ក្រម​សីល​ធម៌​ប្រ​ព្រឹត្ត​លើប​ណ្តាញ​សង្គម ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក ក្រម​សីល​ធម៌​ពេល​ចូល​រួម​ចរា​ចរណ៍។ល។ លោក ឡេ​ហ្វាង​ង៉ាង អនុ​ប្រ​ធាន​ការិ​យា​ល័យ​រដ្ឋ​បាល​នៃ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ ខេត្ត​សុក​ត្រាំង ឱ្យ​ដឹង៖ “ទម្រង់​៤​គ្មាន ៤​មាន” មាន​ប្រ​យោជន៍ និង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ថែ​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​ក្នុង​សា​លា។ ជួយ​ឱ្យ​កម្មា​ភិបាល គ្រូ​បង្រៀន បុគ្គ​លិក​និង​សមណ​សិស្ស​បង្កើន​ការ​យល់​ដឹង មាន​ស្មារតី​ភ្ញាក់​រលឹក យល់​ច្បាស់​និង​អនុវត្ត​ត្រឹម​ត្រូវ​តាម​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ។ ពិ​សេស ជួយ​ឱ្យ​សមណ​សិស្ស​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ព័ត៌​មាន​មិន​ពិត ឧបាយ​កល​មួល​បង្កាច់​នៅ​លើ​បណ្តាញ​អ៊ីន​ធឺ​ណិត ដោយ​មិន​ទុក​ឱ្យ​ជន​ខិល​ខូច​ឆក់​ឱកាស​អូស​ទាញ”។

 ​​ សមណ​សិស្ស​ចែករំ​លែក ដោះ​ដូរ​ព័ត៌​មាន​វិជ្ជ​មាន​នៅ​លើ​បណ្តាញ​សង្គម។

សមណ​សិស្ស យ័ញ​ធី រៀន​ថ្នាក់​ទី​១០ មាន​ថេរ​ដី​កា៖ “រៀង​រាល់​ឆ្នាំ សា​លា​តែង​រៀប​ចំផ្សព្វ​ផ្សាយ​អំ​ពី​សន្តិ​សុខ​បណ្តាញ ប្រ​ព្រឹត្ត​មាន​សីល​ធម៌​នៅ​លើ​បណ្តាញ​សង្គម ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក។ល។ បាន​ជួយ​ឱ្យ​អា​ត្មា​ភាព និង​សមណ​សិស្ស​គ្រប់​អង្គ​យល់​ដឹង​បន្ថែម​អំ​ពី​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​ប្រ​សិទ្ធ​ភាព ចៀស​វាង​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់។ ជា​ពិ​សេស តាំង​ពី​មាន​ទម្រង់ “៤​គ្មាន ៤​មាន” ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​ក្នុង​សា​លា​មាន​សុ​វត្ថិ​ភាព ជួយ​ឱ្យ​សមណ​សិស្ស​រស់​នៅ​សាមគ្គី មាន​ស្មារតី​ភ្ញាក់​រលឹ​កខ្ពស់​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​គ្រប់​ប្រ​ភេទ មាន​របៀប​រៀប​រយ និង​រស់​នៅ​មាន​សីល​ធម៌​ល្អ”។

លោក​គ្រូ ថាច់​រឹទ្ធិ នា​យក​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ខេត្ត​សុក​ត្រាំង ឱ្យ​ដឹង៖ “ទម្រង់​បាន​ផ្សព្វ​ផ្សាយ​ទូ​ទាំង​សា​លា ដូច្នេះ ក្នុង​ដំ​ណើរ​ការ​បង្ហាត់​បង្រៀន សា​លា​នៅ​ទាំង​ចង្អុល​ការ​ផ្គួប​បញ្ចូល​នូវ​ខ្លឹម​សារ​ជាប់​ពាក់​ព័ន្ធ ដើម្បី​ជួយ​ឱ្យ​សមណ​សិស្ស​មាន​ចំ​ណេះ​ដឹង​បន្ថែម​អំពី​ការ​ងារ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។ ទម្រង់​នេះ បាន​សមណ​សិស្ស​ចូល​រួម​ជ្រោម​ជ្រែង​ដោយ​អស់​ពី​ព្រះ​ទ័យ និង​ចូល​រួម​យ៉ាង​សកម្ម ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ត្រូវ​បាន​ធា​នា”៕

 យីអាញ-ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ