ប៉ុន្មានឆ្នាំមុននេះ ជីវភាពសេដ្ឋកិច្ចរបស់កសិករភូមិកោងជីម ឃុំហ្វាមិញ ស្រុកចូវថាញ់ ខេត្តត្រាវិញ នៅមានការលំបាកខ្លាំង។ ក្រោយពីដំណាក់កាលវិនិយោគរបស់រដ្ឋ បច្ចុប្បន្ន ជីវភាពរបស់កសិករនៅទីនេះមានជំហានវិវឌ្ឍន៍ខ្លាំងក្លា ពិសេសនៅពេលដែលកសាងជនបទថ្មីសម្រេចជោគជ័យ។

ថ្នាក់ដឹកនាំមន្ទីរផ្នែកខេត្ត ពិនិត្យស្ថានភាពកសាងជនបទថ្មីនៅកោងជីម។

ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ដើរស្ពានឫស្សី។
លោក ង្វៀងវ៉ាន់ក្វើយ លេខាសាខាបក្សភូមិកោងជីម ឱ្យដឹង៖ “កោងជីមមានផ្ទៃដីធម្មជាតិ ៦០ ហិកតា ស្ថិតនៅចំព្រែកកោចៀង ក្នុងនោះ ផ្ទៃដីកសិកម្មមាន ៣៤ ហិកតា ហើយមានប្រជាជនរស់នៅ ៥៤ គ្រួសារ។ ដោយកំណត់ច្បាស់ការកសាងជនបទថ្មីគឺជាភារកិច្ចដ៏សំខាន់ ជួយប្រជាជនបង្កើនប្រាក់ចំណូល លើកស្ទួយជីវភាព ម្ល៉ោះហើយប្រព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រត្រូវបានភូមិភាគធានាក្នុងដំណាក់កាលដោះដូរពាណិជ្ជកម្មនិងផលិតកម្មប្រព្រឹត្តទៅបានរលូន អភិវឌ្ឍដោយចីរភាព។ ផ្តើមពីប្រភពទុនឧបត្ថម្ភផ្សេងៗរបស់រដ្ឋ វិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទបានសុក្រឹត ប្រជាជនបង្វែររចនាសម្ព័ន្ធផលិត ចិញ្ចឹមបង្គា-ក្តាម៘ ទន្ទឹមនឹងនោះ កោងជីមមានសក្តានុភាពជាច្រើនដើម្បីកសាងជាទីតាំងទេសចរណ៍។ ជាក់ស្តែង ទីនេះថែមទាំងអភិរក្សបានលក្ខណៈវប្បធម៌នៃតំបន់ជនបទណាមបូជាច្រើន ដោយមានទេសភាពបរិស្ថានជាទីមនោរម្យ អាកាសធាតុត្រជាក់ស្រួល វារីវប្បកម្ម ព្រមទាំងផលិតកសិកម្មសុវត្ថិភាព។ បច្ចុប្បន្ន កោងជីមជាតំបន់ទេសចរណ៍សហគមន៍កោងជីម រៀងរាល់ខែមានភ្ញៀវទេសចរមកទស្សនាកម្សាន្តប្រមាណ ២.០០០ នាក់៘ បច្ចុប្បន្ន ភូមិគ្មានគ្រួសារក្រីក្រទេ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ ៧៥ លានដុង/ឆ្នាំ។ ភូមិកោងជីម សម្រេចរួចរាល់នូវលក្ខឋានភូមិជនបទថ្មីខ្នាតគំរូ រង់ចាំថ្នាក់លើទទួលស្គាល់តែប៉ុណ្ណោះ”។ ពូគីមហ៊ុង នៅភូមិកោងជីម ឱ្យដឹង៖ “ដងផ្លូវដីកាលពីមុននេះ ត្រូវបានជំនួសដោយផ្លូវបេតុងរឹងមាំ តភ្ជាប់ពីក្បាលកោះមកដល់ចុងកោះ កសិករធ្វើដំណើរទៅមក ដឹកជញ្ជូនកសិផលមានភាពងាយស្រួល ធានាទាំងខួបប្រាំងវស្សា កូនចៅទៅរៀនបានងាយស្រួលផងដែរ។ កាលពីមុននេះ ជីវភាពគ្រួសារខ្ញុំជួបការលំបាកជាច្រើន ដោយសារប្រឹងប្រែង ស៊ូទ្រាំលំបាក ប្រិតសំចៃក្នុងការចាយវាយជាមួយនឹងផ្ទៃដី ១ ហិកតា ក្នុងមួយឆ្នាំព្រោះបាន ១ រដូវ អនុវត្តពូជស្រូវ គុណភាពខ្ពស់និងចិញ្ចឹមបង្គា - ក្តាមសមុទ្រ១រដូវគួបផ្សំផង គ្រួសារខ្ញុំរកបានចំណេញមធ្យមភាគគឺ ៧០ លានដុង/ឆ្នាំ សព្វថ្ងៃជីវភាពបានលំនឹង”។
ពូត្រឹងវ៉ាន់ត្វង នៅភូមិកោងជីម ឱ្យដឹង៖ “កាលពីមុន រដូវភ្លៀងកម្មាភិបាលភូមិភាគត្រូវធ្វើដំណើរដោយទូកតាមផ្លូវទឹកនិងមូរជើងខោដើរលុយតាមផ្លូវល្បាប់ គ្មានអគ្គិសនី ប្រជាជនអុជចង្កៀងប្រេងកាត។ ប៉ុន្តែសព្វថ្ងៃនេះ តាមដងផ្លូវក្នុងភូមិត្រូវបានធ្វើផ្លូវបេតុង មានអគ្គិសនី ទឹកស្អាតចុះមកដល់ប្រជាជនធ្វើទេសចរណ៍រកបានប្រាក់ចំណូលខ្ពស់”។
ផ្តើមពីភូមិលំបាកមួយដោយអាស្រ័យរដ្ឋវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ ប្រជាជនខំប្រឹងធ្វើការរកស៊ី ទើបកោងជីមមានភាពវិវឌ្ឍន៍ ជីវភាពរបស់ប្រជាជនរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
សើុងម៉ាល័យ- លីសៀ