ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/06/2025 - 10:31

កឹង​ធើ ចេញ​ដំ​ណើរ​យុទ្ធ​នា​ការ​យុវ​ជន​វិស្សម​កាល​ស្ម័គ្រ​ចិត្ត ឆ្នាំ​២០២៥ 

គណៈ​ចង្អុល​ការ​កម្ម​វិធី​អភិវឌ្ឍន៍​យុវ​ជន​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ពិ​ធី​ចេញ​ដំ​ណើរ​យុទ្ធ​នា​ការ​យុវ​ជន​វិស្សម​កាល​ស្ម័គ្រ​ចិត្ត ឆ្នាំ​២០២៥។

​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ចុច​ប៊ូតុង​បើក​ទិវា​សមា​គម​និស្សិត​កឹង​ធើ​នៅ​អនុ​មហា​វិទ្យា​ល័យ​កឹង​ធើ។

ថ្លែង​យោ​បល់​នៅ​ក្នុង​ពិធី​នេះ សម​មិត្ត​ង្វៀង​ធីង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ គូស​បញ្ជាក់៖ យុទ្ធ​នា​ការ​យុវ​ជន​វិស្សម​កាល​ស្ម័គ្រ​ចិត្ត ឆ្នាំ​២០២៥ ត្រូវ​បាន​រៀប​ចំ​ក្នុង​បរិ​បទ​ប្រ​ទេស​យើង​កំ​ពុង​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ចីរ​ភាព តម្រូវ​ការ​ដាក់​ចេញ​ចំ​ពោះ​យុវ​ជន​កាន់​តែ​ខ្ពស់។ ហេតុ​ដូច្នេះ ដើម្បី​ការ​រៀប​ចំ​យុទ្ធ​នា​ការ​លើក​នេះ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​ក្នុង​ការ​លត់​ដំ បំ​ប៉ន​យុវ​ជន​អំ​ពី​ឧត្តម​គតិ សីល​ធម៌ បំ​ណិន​រស់​នៅ​និង​ស្មារតី​លះ​បង់។ យុទ្ធ​នា​ការ​ឆ្នាំ​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​គោល​លំ​នាំ “វិសាល​ភាព - សុ​វត្ថិ​ភាព - ប្រ​សិទ្ធ​ភាព - ចីរ​ភាព” ជា​មួយ​កម្ម​វិធី​យុទ្ធ​នា​ការ​សំ​ខាន់ៗ​ចំ​នួន​៥ រួម​មាន៖ “ជំ​នួយ​កម្លាំង​រដូវ​ប្រ​ឡង” និង​យុទ្ធ​នា​ការ “រដូវ​វិស្សម​កាល​បៃ​តង”, “ផ្កា​ក្ងោក​ក្រ​ហម”, “ចេញ​ដំ​ណើរ​ទ័ព​បៃ​តង”, “រដូវ​សម្រាក​ពណ៌​លឿង”...។

នៅ​ក្នុង​កម្ម​វិធី​នេះ យុវ​វ័យ​ក្រុង​បង្ហាញ​មុខ​កង​ជួរ ១០ ក្រុម​ចូល​រួម​យុទ្ធ​នា​ការ​យុវ​ជន​វិស្សម​កាល​ស្ម័គ្រ​ចិត្ត​នៅ​ខេត្ត ក្រុង​នានា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង តី​ង្វៀន និង​កោះ​ចំ​នួន​២ គឺ​កោះ​ថោ​ជូ​និង​ហង​ជូយ ទាក់​ទាញ​យុវ​ជន​ចូល​រួម​ជិត ៣០​.០០០ លើក​នាក់។ យុទ្ធ​នា​ការ​នេះ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដំ​ណាច់​ខែ​សី​ហា ឆ្នាំ​២០២៥ ដោយ​ផ្តោត​លើ​សកម្ម​ភាព​គិត​គូរ​សុខុ​មាល​ភាព​សង្គម ស្ម័គ្រ​ចិត្ត​កសាង​ជន​បទ​ថ្មី​និង​ក្រុង​ស៊ី​វិល័យ។ ជា​ពិ​សេស គឺ​ចលនា “ប្រ​ជា​សិក្សា​ឌីជី​ថល” ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ជា​មួយ​នឹង​សកម្ម​ភាព​ណែ​នាំ​ប្រ​ជា​ជន​ផ្លាស់​ប្តូរ​ឌី​ជី​ថល ប្រើ​ប្រាស់​បណ្តាញ​សង្គម​សុ​វត្ថិ​ភាព និង​ផ្នែក​ទន់​កម្ម​វិធីការិ​យា​ល័យ​ជា​មូល​ដ្ឋាន​គ្រឹះ។

ក្រោយ​ពី​ពិធី​នេះ យុវ​វ័យ​គ្រប់​អង្គ​ភាព​និង​ភូមិ​ភាគ​ទាំង​អស់ បាន​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន ដើម្បី​គាំ​ទ្រ​ទិវា​សមា​គម​និស្សិត​កឹង​ធើ; សមោ​សរ​ក្លិប ក្រុម; ដំ​ណើរ​វិល​មក​កាន់​ប្រ​ភព​នៅ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ- វប្ប​ធម៌។ អង្គ​ភាព​ក្រោម​ឱវាទ​ទាំង ១០០% ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​កង​ជួរ​ចេញ​ដំ​ណើរ​យុទ្ធ​នា​ការ​ស្ម័គ្រ​ចិត្ត កសាង​ក្រុង​ស៊ី​វិល័យ៕

                      យោង៖ Baocanthoonline-មុនី

ចែករំលែកអត្ថបទ