ដើម្បីជួយកសិករ សំខាន់គឺកសិករជនជាតិខ្មែរវិនិយោគអភិវឌ្ឍការផលិតឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ បានប្រើប្រាស់ល្អប្រភពទុនអនុគ្រោះនៃមូលនិធិឧបត្ថម្ភកសិករមជ្ឈិម សមាគមកសិករវៀតណាម វិនិយោគទម្រង់ដាំដុះមានប្រសិទ្ធភាព។

លោកហ្វិញសិរី កំពុងថែទាំត្រសក់ផ្អែម។
លោកក្វាច់ក្វាងមិញ ប្រធានសមាគមកសិករឃុំលឿងហ្វា A ឱ្យដឹង៖ “សមាគមឆ្លៀតឱកាសបានសមាគមថ្នាក់លើឧបត្ថម្ភប្រភពទុនមូលនិធិឧបត្ថម្ភកសិករមជ្ឈិម បានឱ្យសមាជិកកសិករ ២៤ នាក់បុលទុនដោយមានទឹកប្រាក់ ១,១ ពាន់លានដុង ដើម្បីអនុវត្តទម្រង់ដាំក្រូចឆ្មារអត់គ្រាប់ និងដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់។ ខណៈពេលសមាជិកកសិករទទួលបានដើមទុនភ្លាម សមាគមថែមទាំងសហការជាមួយផ្នែកជំនាញ ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេស។ ជានិច្ចកាលតែងរៀបចំការជួបជុំដោះដូរបទពិសោធន៍ និងទស្សនានូវទម្រង់សេដ្ឋកិច្ចដែលមានប្រសិទ្ធភាព ដើម្បីសមាជិកកសិកររៀនសូត្រពីគ្នាទៅវិញទៅមក។ ឆ្លងតាមរយៈសិក្ខាសាលាបានវាយតម្លៃថា ទម្រង់ដាំក្រូចឆ្មារអត់គ្រាប់សម្រេចទិន្នផលប្រមាណ ៤ តោន/កុង ក្រោយពីទូទាត់រួចស្រេច ចំណេញ ២០ លានដុង/កុង/ឆ្នាំ។ រីឯទម្រង់ដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ ទិន្នផលសម្រេចជាង ២,៥ តោន/កុង ក្រោយពីទូទាត់រួចស្រេច ចំណេញប្រមាណ ៧៥លានដុង/កុង/ឆ្នាំ”។
លោកហ្វិញសិរី សមាជិកកសិករភូមិចុងទ័ព ឱ្យដឹង៖ “ខ្ញុំបានបុលទុន ៥០ លានដុង ដោយការប្រាក់ ០,៧% ក្នុងមួយខែ រយៈពេលបុល ៣ ឆ្នាំ។ ទទួលបានដើមទុនភ្លាម ខ្ញុំរួមជាមួយសមាជិកឯទៀតអនុវត្តទម្រង់ដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ ដោយមានផ្ទៃដី ១.០០០ ម៉ែត្រការ៉េ ទឹកប្រាក់ចំណាយសរុបជិត ៤០០ លានដុង។ រដូវត្រសក់កន្លងហើយ ក្រុមសហការប្រមូលផលបានជាង ២,៥ តោន លក់ក្នុងតម្លៃ ១៨.០០០ ដុង/គ.ក ក្រោយពីទូទាត់រួចស្រេច ចំណេញបាន ៩០ លានដុង។ ដំណាំត្រសក់ផ្អែមមួយឆ្នាំដាំបាន ៣ រដូវ ចំណេញបាន ២៧០ លានដុង សមាជិកក្នុងក្រុមសហការត្រេកអរណាស់”។
ដើម្បីប្រភពទុនប្រើប្រាស់ត្រូវតាមទិសដៅ សម្រេចប្រសិទ្ធភាពខ្ពស់ លោកក្វាច់ក្វាងមិញ ប្រធានសមាគមកសិករឃុំលឿងហ្វាA ឱ្យដឹង បន្ថែម៖ “សមាគមនឹងបន្តសហការជាមួយផ្នែកជំនាញ រដ្ឋអំណាចភូមិភាគពិនិត្យភូមិសាស្ត្រ ឱ្យបុលចំមុខសញ្ញា ផ្តល់ពិគ្រោះវិធីផលិតកម្ម ធ្វើអាជីវកម្ម វិធីគ្រប់គ្រង ប្រើប្រាស់ដើមទុនមានប្រសិទ្ធភាព។ បង្កើនកិច្ចសហការជាមួយផ្នែកជំនាញ ហ្វឹកហាត់វិទ្យាសាស្ត្របច្ចេកទេសជឿនលឿនដើម្បីពង្រីកទម្រង់សេដ្ឋកិច្ច រួមចំណែកបង្វែរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ជាសន្សឹមៗលើកស្ទួយជីវភាពប្រជាជន”៕
សើុងម៉ាល័យ- លីសៀ