សមមិត្ត ដាវង៉ុកយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា បានអញ្ជើញមកប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ដល់មន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តនិងជនរួមជាតិខ្មែរនៅក្រុងកឹងធើ។

សមមិត្ត ដាវង៉ុកយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា អញ្ជើញមកប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ។

សមមិត្ត ដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ រួមដំណើរជាមួយគណៈប្រតិភូ ប្រគេនទេយ្យវត្ថុដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ។

សមមិត្ត ដាវង៉ុកយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា និងលោកង្វៀងទ្រុងញឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ជូនអំណោយឆ្នាំថ្មីដល់គ្រួសារមាមីងខ្មែរក្រីក្រ។
នៅការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ និងវត្តមុនីរង្សី សមមិត្ត ដាវង៉ុកយុង បានវាយតម្លៃខ្ពស់និងកត់សម្គាល់នូវសកម្មភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ដែលបានសហការរៀបចំសកម្មភាពជាច្រើន ដើម្បីបន្តរក្សាអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ ជំនឿសាសនា ទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ; សហការជួយឧបត្ថម្ភជនរួមជាតិខ្មែរឆ្លងកាត់ការលំបាក។ សមមិត្ត គោរពប្រគេនពរដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្តនិងជនរួមជាតិខ្មែរ ឆ្នាំថ្មីសុខភាពល្អបរិបូរ សុភមង្គល បវរសួស្ដី សម្បូររុងរឿងនិងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
ស្របក្នុងឱកាសនេះ គណៈប្រតិភូក៏បានអញ្ជើញទៅសួរសុខទុក្ខ ប្រគេននិងជូនទេយ្យវត្ថុដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរ; សាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ; ព្រះឧបជ្ឈាយ៍ ដាវញឺ និងអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ ៣០ នាក់ គ្រួសារមាមីងខ្មែរក្រីក្រ ១០ គ្រួសារ...៕
ង៉ុកក្វៀង-មុនី