មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/02/2025 - 15:53

លើក​កម្ពស់​ស្មារតី​ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​បរិស្ថាន 

ជា​មួយ​នឹង​ទង្វើ​ប្រ​កប​ដោយ​ភាព​ឈ្លាស​វៃ រយៈ​ពេល​កន្លង ការ​ងារ​ផ្សព្វ​ផ្សាយ​ពី​ការ​ប្រ​មូល​និង​វិនិច្ឆ័យ​សំ​រាម​ត្រូវ​បាន​ប្រ​ជា​ជន​លើ​ភូមិ​សាស្ត្រ​ភូ​កឹង ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព បង្កើត​បរិស្ថាន​ភ្លឺ បៃ​តង ជ្រះ ស្អាត រួម​ចំ​ណែក​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។

ពិធី​បង្ហាញ​មុខ​ក្លិប​ការ​ពារ​បរិ​ស្ថាន​ភូមិ​ដាយ​ត្រឿង។

លោក ឌាំង​ក្វឹក​ដង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូកឹង ឱ្យ​ដឹង៖ “អនុវត្ត​ល្អ​តាម​បទ​បញ្ជា​លេខ ២៧​-CT/TU របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត ផែន​ការ​លេខ ០៤/KH​-UBND របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត និង​ផែន​ការ​លេខ ​១១៤​-KH/HU របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ស្រុក ស្តី​ពី​ការ “បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​អំ​ពី​ការ​ងារ​ការ​ពារ​បរិស្ថាន​ទី​ក្រុង​និង​ជន​បទ​លើ​ភូមិ​សាស្ត្រ​ស្រុក​ទីវ​កឹង” ឆ្នាំ​២០២៤ ឃុំ​ភូ​កឹង​ចលនា​មជ្ឈ​ដ្ឋាន​ប្រ​ជា​ជន​ចូល​រួម​បរិច្ចាគ​ដី ដំ​ណាំ​ឈើ ហូប​ផ្លែ រួម​វិភាគ​ទាន​ថវិកា​និង​កម្លាំង​ពល​កម្ម គិត​ជា​ទឹក​ប្រាក់​ជាង ២ ពាន់​លាន​ដុង ដើម្បី​អនុវត្ត​ការ​ងារ​ការ​ពារ​បរិស្ថាន។ ទន្ទឹម​នឹង​នោះ ឃុំ​ក៏​រក្សា​បាន​នូវ​ទម្រង់​និង​ក្លិប​ជា​ច្រើន​អំ​ពី​ការ​ការ​ពារ​បរិស្ថាន មាន​ដូច៖ ក្លិប​ល្អ ៣ យ៉ាង​របស់​សមា​គម​កសិ​ករ ក្លិប​ការ​ពារ​បរិ​ស្ថាន​របស់​សមា​គម​អតីត​យុទ្ធ​ជន។ល។ តាម​រយៈ​នោះ លទ្ធ​ផល​ការ​ងារ​ប្រ​មូល​សំ​រាម​បាន ១.៦៤៤ គី​ឡូ​ក្រាម។ កាត់​សម្អាត​មែក​ឈើ​និង​ថែ​ទាំ​ផ្កា​លម្អ​ប្រ​មាណ ៦.២៩៨ ដើម និង​ដាំ​ថ្មី​ប្រ​មាណ ៥.២០០ ដើម មាន​ផ្កា​ត្រែ ផ្កា​ដក​ឃឹម និង​ផ្កា​ក្ងោក​ជា​ដើម តាម​សង​ខាង​ផ្លូវ​ជាតិ​និង​ដង​ផ្លូវ​លើ​ភូមិ​សាស្ត្រ​ឃុំ បង្ក​បរិស្ថាន​ភ្លឺ បៃ​តង ជ្រះ ស្អាត។ ក្រៅ​ពី​នោះ កង​កម្លាំង​ថែម​ទាំង​ចូល​រួម​អនុវត្ត​ការ​កាប់​ឆ្ការ​មែក​ឈើ គុម្ពោត​ព្រៃ​ស៊ុប​ទ្រុប​និង​បោស​សម្អាត​អនា​ម័យ​បរិ​ស្ថាន​ដង​ផ្លូវ​សរុប​ប្រ​វែង​ជាង ៩១ គីឡូ​ម៉ែត្រ ស្រង់​ត្រ​កៀត​បើក​លំ​ហូរ​ផ្លូវ​ទឹក​តាម​ព្រែក​ប្រ​ឡាយ​ប្រ​វែង ១៣ គី​ឡូ​ម៉ែត្រ រួម​ចំ​ណែក​លើក​កម្ពស់​លក្ខ​ឋាន​បរិស្ថាន​ក្នុង​ការ​កសាង​ភូមិ ឃុំ​ជន​បទ​ថ្មី​គំរូ”។

  សមា​ជិក​ក្លិប​ការ​ពារ​បរិស្ថាន​ភូមិ​ដាយ​ត្រឿង។

លោក សាង​ក្វឹក​អាញ សមា​ជិក​សមា​គម​កសិករ​ភូមិ​ដាយ​ត្រឿង ប្រ​ធាន​ក្លិប​ការ​ពារ​បរិស្ថាន ឱ្យ​ដឹង៖ “ក្លិប​បាន​បង្កើត​នៅ​ឆ្នាំ ២០២៤ ដោយ​មាន​សមា​ជិក ១៥ នាក់​សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ។ ភារ​កិច្ច​របស់​ក្លិប គឺ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ស្មារតី​សមា​ជិក​កសិករ​ក្នុង​ភូមិ​ជា​ប្រ​ចាំ ក្នុង​ការ​ថែ​រក្សា​និង​ការ​ពារ​បរិស្ថាន កាត់​បន្ថយ​ការ​កខ្វក់​បរិស្ថាន រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី។ បច្ចុប្បន្ន ក្លិប​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព”។

ឃុំ​ភូ​កឹង បន្ត​សហ​ការ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​ការ​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ទី​ប្រ​ជុំ​ជន​ស៊ី​វិល័យ”។ លើក​កម្ពស់​ស្មារតី​ប្រ​ជា​ជន​អំពី​សកម្ម​ភាព​កែ​លម្អ​ទេស​ភាព​បរិស្ថាន តុប​តែង​លម្អ​កន្លែង​ទី​ប្រ​ជុំ​ជន ធានា​អនា​ម័យ​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ បង្កើត​ឡើង​វិញ​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​ចរា​ចរណ៍។ កសាង​ដង​ផ្លូវ​ភ្លឺ បៃ​តង ជ្រះ ស្អាត ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ភូមិ ឃុំ​ជន​បទ​ថ្មី​គំរូ...៕

 សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ