03/02/2025 - 15:53

បង្កើត​ការ​ងារ​ធ្វើ​ដល់​ពល​ករ​ជន​បទ 

តាម​ប្រ​សាសន៍​លោក ឡេ​ទ្រុង​កៀង ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ក្រុង​បាន​ប្រ​កាស​ឱ្យ​ប្រើ​ឯក​សារ​ចង្អុល​ការ ដឹក​នាំ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ការ​ងារ​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង។ ផ្ដើម​ពី​នោះ សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម ធា​នា​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ក្នុង​ជន​ជាតិ​ភាគ​តិច។

សមា​ជិក​សហ​ករណ៍​ភូមិ​របរ​កើ-ដ នៅ​ភូមិ​ថើយ​ហ្វា B   ទី​ប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ ក្រុង​កឹង​ធើ មាន​ការ​ងារ​ធ្វើ​លំ​នឹង​បន្ទាប់​ពី​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

ផ្ដើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ ដឹក​នាំ​របស់​ក្រុង បណ្ដា​កម្ម​វិធី​គម្រោង គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​តែង​បាន​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​អង្គ​ការ​នយោ​បាយ​-សង្គម​ទាំង​ឡាយ យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​អនុវត្ត​គ្រប់​សព្វ​ទាន់​ពេល ចំ​មុខ​សញ្ញា ធា​នា​ត្រូវ​តាម​ទិស​ដៅ​និង​ផែន​ការ​ដាក់​ចេញ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន។ អា​ស្រ័យ​ហេតុ​នេះ បាន​រួម​ចំ​ណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច លើក​កម្ពស់​ជីវ​ភាព​កាត់​បន្ថយ​ភាព​ក្រី​ក្រ​យ៉ាង​ឆាប់​រហ័ស ចីរ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច។ ជាក់​ស្ដែង ដូច​ជា​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ អត្រា​ពល​ករ​ក្នុង​កម្រិត​អា​យុ​បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម្រេច​៥៥% សម្រេច​ទិស​ដៅ មហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​លើក​ទី III ដាក់​ចេញ។ ប្រ​ភព​ពល​ករ​ដែល​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល ក្រុង​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជន​បទ​ជា​ច្រើន​នាក់​ដែល​ជា​ជន​ជាតិ​ភាគ​តិច។

បង​ស្រី​យ័ញ​ធីធ្វី នៅ​ភូមិ​ថើយ​ត្រឿង ១ ឃុំ​ថើយ​ស្វឹង ស្រុក​កើ-ដ ឱ្យ​ដឹង៖ “តាម​រយៈ​វគ្គ​បង្រៀន​របរ​របស់​ភូមិ​ភាគ ប្តី​របស់​ខ្ញុំ​បាន​ឧទ្ទេស​នាម​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ត្រា​ណុក ម៉្លោះ​ហើយ​គ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង។ ខ្ញុំ​បាន​បុល​ទុន​ដើម្បី​លក់​ដូរ​កំ​ប៉ិច​កំ​ប៉ុក​នៅ​ផ្ទះ។ រដ្ឋ​ក៏​បាន​ឧបត្ថម្ភ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​សង់​ផ្ទះ​ថ្មី។ បច្ចុប្បន្ន ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង កូន​ទាំង​ពីរ​នាក់​បាន​រៀន​នៅ​សា​លា​បឋម​សិក្សា​ជិត​ផ្ទះ”។ លោក​ឡេ​ទ្រុង​កៀង ឱ្យ​ដឹង​បន្ថែម ទូ​ទាំង​ក្រុង​មាន​សហ​គ្រាស​ចំ​នួន ៦៤ អា​ស្រ័យ​ជន​ជាតិ​ភាគ​តិច​ធ្វើ​ម្ចាស់ (ស្រូប​អត្រា​២,៧៥% នៃ​ចំ​នួន​សហ​គ្រាស សរុប​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង); មាន​មនុស្ស ១.៧៦៤ នាក់​ធ្វើ​ការ​នៅ​សហ​គ្រាស​ទាំង ៥៦៤; រយៈ​ពេល​កន្លង បាន​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​ពល​ករ​ជន​ជាតិ​ភាគ​តិច​ចំ​នួន ៤៣២ នាក់។

ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម្រាប់​ពល​ករ​ជន​បទ និង​បង្កើត​ការ​ងារ​ធ្វើ​នៅ​នឹង​កន្លែង​ដល់​ពល​ករ តែង​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់។ បង​ស្រី​សើុង​ធី​ឡាង នា​យិ​កា​សហ​ករណ៍​ភូមិ​របរ​កើ-ដ នៅ​ភូមិ​ថើយ​ហ្វា B ទី​រួម​ស្រុក​កើ-ដ ស្រុក​កើ-ដ សហ​ករណ៍​សហ​ការ​នឹង​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ស្រុក រៀប​ចំ​បើក​វគ្គ​បង្រៀន​របរ​ត្បាញ​កំ​ប្លោក​ដល់​បង​ប្អូន​នារី​នៅ​តាម​ភូមិ ឃុំ។ បន្ទាប់​មក សហ​ករណ៍​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​និង​ប្រ​មូល​មក​ផលិត​ផល​នៅ​តាម​ផ្ទះ​របស់​សមា​ជិក។ បង​ស្រី​ថាច់​ធី​ថាញ​ត្វៀង សមា​ជិក​សហ​ករណ៍​ភូមិ​របរ​កើ-ដ ឱ្យ​ដឹង៖ “ដោយ​បាន​រដ្ឋ​បង្រៀន​របរ​និង​មាន​ការ​ងារ​ធ្វើ​នៅ​ផ្ទះ ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ យើង​ធ្វើ​ការ​នៅ​ផ្ទះ មាន​ពេល​មើល​ថែ​កូន​ចៅ ហើយ​ចំ​ណាយ​ប្រាក់​តិច​ផង ដូច្នេះ​នៅ​សេស​សល់​ខ្លះ”៕ 

 ហា​ថាញ-ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ