ស្រុកចូវថាញ់ ខេត្តសុកត្រាំង យកចិត្តទុកដាក់ពិសេសដល់ការអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។
ក្លឹបសិល្បៈវត្តព្រះបួនព្រះភ័ក្ត្រ សម្តែងក្នុងពិធីទទួលស្គាល់ស្រុកចូវថាញ់
សម្រេចបទដ្ឋានជនបទថ្មី។
មកទល់ពេលនេះ ស្រុកចូវថាញ់បានបង្កើតនិងរក្សាសកម្មភាពក្លឹប ទីតាំងវប្បធម៌ដូច៖ ទីតាំងវប្បធម៌វត្តព្រះបួនព្រះភ័ក្ត្រ ក្លឹបរបាំគោះត្រឡោកឃុំភូតឹង ក្លឹបវប្បធម៌សិល្បៈវត្តតាឃ្វិចចាស់៘ បណ្តាក្លឹបទាំងនេះ មិនត្រឹមតែបម្រើក្នុងឱកាសពិធីបុណ្យផ្សេងៗក្នុងភូមិ ស្រុករបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងសកម្មចូលរួមពិធីប្រឡងមហោស្រព សមោសរសិល្បៈថ្នាក់ខេត្ត ថ្នាក់តំបន់និងសម្រេចបានស្នាដៃខ្ពស់ៗទៀតផង។ ទន្ទឹមនឹងនោះ ក្លឹបក៏បានចូលរួមបម្រើរាល់សកម្មភាពសិល្បៈនៅមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមស្រុកផងដែរ; មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចស្រុកចូវថាញ់ លើកទី IV ឆ្នាំ២០២៤; មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តសុកត្រាំង លើកទី IV ឆ្នាំ២០២៤; ចូលរួមសង្វាក់សកម្មភាពពិធីបុណ្យអកអំបុកប្រណាំងទូក - ង សុកត្រាំង តំបន់វាលរាបទន្លេគឺវឡុងលើកទី VI និងសប្តាហ៍វប្បធម៌កីឡានិងទេសចរណ៍សុកត្រាំង លើកទី I ឆ្នាំ២០២៤៘
ស្រុកចូវថាញ់ឧបត្ថម្ភសម្លៀកបំពាក់និងឧបករណ៍ដើម្បីអភិរក្សរបរប្រពៃណីបុក
អំបុករបស់ជនរួមជាតិខ្មែរ។
បងស្រីសើុងធីយ៉េវ ប្រធានក្លឹបសិល្បៈវត្តព្រះបួនព្រះភ័ក្ត្រ ឱ្យដឹង៖ “ភាគច្រើនសមាជិកក្នុងក្លឹបតែងស្រឡាញ់និងអស់ពីចិត្តចូលរួមបម្រើក្នុងពិធីបុណ្យផ្សេងៗក្នុងភូមិស្រុក ឬតាមវត្តដើម្បីរួមគ្នាព្រួតដៃអភិរក្សបេតិកភណ្ឌវប្បធម៌របស់ជនជាតិ។ គឺថាបទចម្រៀងខ្មែរ រាំវង់ របាំប្រពៃណី ប្រជាប្រិយ សម័យ និងការសម្តែងបង្ហាញសម្លៀកបំពាក់របស់ជនជាតិ ត្រូវបានសមាជិកក្នុងក្លឹបសម្តែងបានល្អនិងឈ្នះរង្វាន់ជាច្រើនក្នុងពិធីប្រឡងមហោស្រព សមោសរសិល្បៈថ្នាក់ខេត្តនិងតំបន់”។ ក្រៅពីនេះ ស្រុកថែមទាំងឧបត្ថម្ភថវិកា សម្លៀកបំពាក់ឱ្យដល់ទីតាំងវប្បធម៌ វត្តព្រះបួនព្រះភ័ក្ត្រ ដើម្បីអភិរក្សរបរសិប្បកម្មរបស់ជនរួមជាតិខ្មែរដូច៖ របរគូរគំនូរលើកញ្ចក់ ត្បាញបន្ទោះ និងបុកអំបុក៘ ចូលរួមសម្តែងក្នុងសកម្មភាព “ទិវាវប្បធម៌បណ្តាជនជាតិវៀតណាម” នៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាម។
លោកស្រីចូវធីជុក នាយិកាមជ្ឈមណ្ឌលវប្បធម៌ កីឡានិងស្ថានីយផ្សាយសំឡេងស្រុកចូវថាញ់ ឱ្យដឹង៖ “អនុវត្តគម្រោង “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ប្រពៃនៃបណ្តាជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍” ស្រុកបានសហការជាមួយសារមន្ទីរខេត្តកសាងសំណុំលិខិតវិទ្យាសាស្ត្រ និងស្នើដាក់បញ្ចូលពិធីបុណ្យធាក់គងទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ; ធ្វើការពិនិត្យ ធ្វើសមុច្ច័យវត្ថុតាំងវប្បធម៌ប្រពៃណីរបស់ជនរួមជាតិភាគតិចនៅឃុំធ្វឹងហ្វា អាងហ៊ីប ភូតឹង ភូតឹម អាងនិញ ក៏ដូចជារូបភាពមួយចំនួននិងសាស្ត្រាស្លឹករឹតនៅវត្តទំនប់ ឃុំអាងនិញជាដើម”៕
លីធាន- លីសៀ