20/01/2025 - 15:28

កម្ម​វិធី​ពង្រីក​ប្រ​សិទ្ធ​ភាព 

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ (ហៅ​កាត់​ថា កម្ម​វិធី) ត្រូវ​បាន​ស្រុក​កើ-ដ ក្រុង​កឹង​ធើ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។

 ស្ពាន​នីមួយៗ​តាម​បណ្ដោយ​ព្រែក​គិញ​ឌឹង នៅ​លើ​ភូមិ​សាស្ត្រ​ឃុំ​ដុង​ហ៊ីប
បានកសាងថ្មីធានារថយន្តអាចបើកឆ្លង។

តាម​ប្រ​សាសន៍​លោក ង្វៀង​ហ្វាង​ហាយ អនុ​ប្រ​ធាន​កា​រិយា​ល័យ​ជន​ជាតិ​ស្រុក​កើ​-ដ ស្រុក​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ អា​ស្រ័យ​ហេតុ​នោះ ខណៈ​អនុវត្ត​កម្ម​វិធី កា​រិយា​ល័យ​បាន​ច្បាម​មូល​ដ្ឋាន ស្វែង​យល់​តម្រូវ​ការ​របស់​ជន​រួម​ជាតិ ដើម្បី​ធ្វើ​សេនា​ធិ​ការ​ជូន​ថ្នាក់​លើ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព។ ក្នុង​នោះ ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​មុខ​របរ ឧបត្ថម្ភ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​សំ​ដៅ​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​ពល​ករ​ជន​បទ។ ក្រៅ​ពី​នេះ កាល​ពី​ឆ្នាំ​កន្លង ភូមិ​ភាគ​ថែម​ទាំង​ឧបត្ថម្ភ​ដី​បង្ក​បង្កើន​ផល​ជូន​ប្រ​ជា​ជន ២ គ្រួ​សារ​នៅ​ឃុំ​ធើយ​ដុង។ ចំ​ពោះ​គ្រួ​សារ​ដែល​មាន​ដី​បង្ក​បង្កើន​ផល​តិច​តួច កា​រិយា​ល័យ​សហ​ការ​ជា​មួយ​ឃុំ ទី​ប្រ​ជុំ​ជន រៀប​ចំ​បង្រៀន​វិជ្ជា​ជីវៈ​ជន​បទ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​ពល​ករ។ តួយ៉ាង​ដូច​ជា​សហករណ៍​ត្បាញ​កំប្លោក​នៅ​ស្រុក​កើ-ដ ត្រូវ​បាន​បង្កើត ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​នៅ​ភូមិ​ភាគ និង​រក្សា​សកម្ម​ភាព បង្កើត​ការ​ងារ​ធ្វើ​ដល់​នារី​រាប់​រយ​នាក់​លើ​ភូមិ​សាស្ត្រ។ អ្នក​ស្រី​សើុង​ធី​ឡាង ប្រ​ធាន​សហ​ករណ៍​ត្បាញ​កំ​ប្លោក​ស្រុក​កើ​-ដ ឱ្យ​ដឹង៖ “សហ​ករណ៍​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដោយ​ឥត​គិត​ថ្លៃ​និង​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម ដើម្បី​បង​ប្អូន​នារី​អាច​នឹង​ធ្វើ​ការ​នៅ​នឹង​ផ្ទះ។ ក្រោយ​ពី​ធ្វើ​បាន​ផលិត​ផល យើង​ខ្ញុំ​ចុះ​មក​ពិនិត្យ​យក​ផលិត​ផល​និង​សង​ប្រាក់​កម្រៃ​ឱ្យ​ពល​ករ”។ ពល​ករ​ជន​បទ ក្រោយ​ពី​បាន​បណ្តុះ​បណ្តាល​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ខណៈ​ពេល​ចូល​រួម​ជម្រើស​ចូល​ក្រុម​ហ៊ុន​ក្រៅ​ស្រុក។ សំ​ដៅ​បង្ក​លក្ខណៈ​ដល់​ពល​ករ ភូមិ​ភាគ​ក៏​បាន​ដាក់​សំ​ណើ​ហើយ​បាន​ទទួល​ព្រម ដើម្បី​រថ​យន្ត​ជូន​កម្ម​ករ​ទៅ​មក ដែល​កំ​ពុង​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ត្រា​ណុក ខណ្ឌ​ប៊ិញ​ធ្វី ជូន​ពល​ករ​ទៅ​មក​លើ​ភូមិ​សាស្ត្រ​រៀង​រាល់​ថ្ងៃ។

លោក​ង្វៀង​វ៉ាន់​ម៉េន ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ហ៊ីប ឱ្យ​ដឹង៖ ខណៈ​ពេល​អនុវត្ត​កម្ម​វិធី ឃុំ​គួប​ផ្សំ​ជា​មួយ​នឹង​កម្ម​វិធី គម្រោង​ផ្សេងៗ​ទៀត ដើម្បី​កសាង​អភិវឌ្ឍ​ព្រមៗ​គ្នា​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ មក​ទល់​ពេល​នេះ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​លើ​ភូមិ​សាស្ត្រ​ឃុំ តែង​រឹង​មាំ​និង​រីក​ចម្រើន​ជា​និច្ច។ រថ​យន្ត​អាច​នឹង​បើក​បរ​ពី​មជ្ឈ​មណ្ឌល​ឃុំ​ចូល​ដល់​ភូមិ​នានា។ អា​ស្រ័យ​ហេតុ​នោះ ការ​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​មាន​ភាព​ងាយ​ស្រួល សិស្សា​នុសិស្ស​ទៅ​រៀន​ក៏​បាន​ស្រួល។ ឃុំ​ក៏​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​កសិកម្ម ហេតុ​នោះ ជា​និច្ច​កាល​ជីក​ស្តារ​ប្រ​ឡាយ ដើម្បី​ធា​នា​ប្រ​ភព​ទឹក​ជូន​មាមីង​ខ្មែរ​បង្ក​បង្កើន​ផល។ បង​លី​ឌាង នៅ​ភូមិ​ដុង​ហ៊ីប ឱ្យ​ដឹង៖ “ក្រៅ​ពី​ធ្វើ​ស្រែ ខ្ញុំ​នៅ​ទាំង​ដាំ​ឈូក​មួយ​ស្រះ​យក​ក្រ​ឪ​ទៀត​ផង ដើម្បី​លក់​បាន​ក្រ​ឪ​ឈូក​រៀង​រាល់​ថ្ងៃ ក៏​អា​ស្រ័យ​មាន​ផ្លូវ​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល។ ពេល​រសៀល ខ្ញុំ​ដក​ក្រ​ឪ​ឈូក ព្រឹក​យក​ទៅ​លក់​នៅ​ផ្សារ​ដុង​ហ៊ីប ឬ​ថើយ​ឡាយ និង​កើ-ដ។ ពេល​លក់​អស់ ទើប​ខ្ញុំ​ដក​ថ្មី​ទៀត ម្ល៉ោះ​ហើយ​មិន​បា​រម្ភ​ខ្លាច​លក់​មិន​អស់ ចោល​ក្រ​ឪ​ឈូក​ទេ”៕

        ហា​ថាញ- លីសៀ

 

ចែករំលែកអត្ថបទ