06/01/2025 - 16:04

បង្កើន​តម្លៃ​ដំ​ណាំ​រុក្ខ​ជាតិ​បេតិក​ភណ្ឌ​របស់​ជន​រួម​ជាតិ​ខ្មែរ​ 

តាំង​ពី​យូរ​លង់​មក​ ដើម​ត្នោត​តែង​មាន​វត្ត​មាន​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​តី​ណាម​បូ។​ ដើម​ត្នោត​មិន​ត្រឹម​តែ​បង្ក​ទេស​ភាព​ជា​ទីម​នោ​រម្យ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​រុក្ខ​ជាតិ​ផ្ដល់​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ទៀត​ផង។​ ក្នុង​នោះ​ របរ​ធ្វើ​ស្ករ​ត្នោត​របស់​ជន​រួម​ជាតិ​ខ្មែរ​ ទើប​បាន​ក្រ​សួង​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ។​

​ ប្រ​ជា​ជន​ឡើង​គាប​យក​ទឹក​ត្នោត។​

ដើម​ត្នោត​ជា​ដំ​ណាំ​តច​សារ​ជាតិ​មួយ​ប្រ​ភេទ​ឋិត​ក្នុង​អម្បូរ​ដើម​ស្លា មាន​ដើម​ទោល​គល់​ធំ​ ដុះ​ត្រង់​ឡើង​លើ​ មាន​កម្ពស់​ឡើង​ដល់​៣០ ម៉ែត្រ​ក៏​សឹង​មាន​ ហើយ​មាន​អា​យុ​កាល​ជាង​ ១០០ ឆ្នាំ​ ធន់​នឹង​អា​កាស​ធាតុ​ក្តៅ​ទឹក​លិច​កម្តៅ​ថ្ងៃ​ ប៉ុន្តែ​មិន​ធន់​នឹង​អា​កាស​ធាតុ​ត្រ​ជាក់​ទេ។​ ត្រូវ​ចំ​ណាយ​ពេល​ជិត​ ៣០ ឆ្នាំ​ ទើប​ត្នោត​មាន​ផ្លែ​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​តែ​ពោល​ថា​ ដើម​ឈើ​ “តា​ដាំ​-ចៅ​ទទួល​ផល​” ហើយ​តែង​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​របស់​ប្រ​ជា​ជន​ខ្មែរ។​ នៅ​ស្រុក​ទ្រី​តូង​និង​ទិញ​បៀង​របស់​ខេត្ត​អាង​យ៉ាង​ ដើម​ត្នោត​ត្រូវ​បាន​ប្រ​ជា​ជន​ដាំ​ច្រើន​បំ​ផុត​ បច្ចុប្បន្ន​មាន​ប្រ​មាណ​៧០​.០០០​ដើម។​ ក្រៅ​ពី​នេះ​ ដើម​ត្នោត​ថែម​ទាំង​ត្រូវ​បាន​ប្រ​ជា​ជន​ដាំ​នៅ​តាម​ទី​តាំង​មួយ​ចំ​នួន​ ដូច​៖ មណ្ឌល​ទេស​ចរណ៍ មណ្ឌល​កម្សាន្ត​ ហាង​កា​ហ្វេ​ ឬ​ក៏​ដាំ​ជា​លម្អ​ជា​ដើម។​

លោក​ពូ​ប្រាក់​សៀន​ នៅ​ភូមិ​ក្អូក ឃុំ​តឹង​ដុង​ ស្រុក​តឹង​ចូវ​ ខេត្ត​តីនិញ ចែក​រំលែក៖ “ ខ្ញុំ​មិន​ដឹង​ថា​ ដើម​ត្នោត​មាន​មក​តាំង​ពី​សម័យ​កាល​ណា​នោះ​ទេ​ គ្រាន់​តែ​ដឹង​ថា​កើត​មក​ឃើញ​មាន​ទៅ​ហើយ៘ ដើម​ត្នោត​មាន​ផល​ប្រ​យោជន៍​ច្រើន​ណាស់។​ ទឹក​ត្នោត​ធ្វើ​ជា​ស្ករ​ឬ​ផលិត​ជា​ស្រា ផ្លែ​ទុំ​សម្រាប់​ជា​ចំ​ណី​អា​ហារ​ក្រ​អូប​ឆ្ងាញ់​ ដើម​អាច​នឹង​ប្រើ​ជាសម្ភារៈ​សាង​សង់​ផ្ទះ​ សិប្ប​វិចិត្រ​កម្ម​ សម្បក​ ធាង​អាច​ឆូត​យក​មក​ធ្វើ​ជា​ខ្សែ​ពួរ​ចង​ក្រ​បី គោ​ឬ​ខ្សែ​ព្រ័ត្រ​ ជាប់​មួន​ណាស់​ ត្រួយ​ត្នោត​ អាច​នឹង​ស្ល​សម្ល។​ ស្លឹក​ចាស់​អាច​នឹង​ប្រើ​ប្រក់​ផ្ទះ​ ត្បាញ​ដួន​ស្លឹក​ធ្វើ​ឧស​ដុត”។​

លោក​ដាវ​ថាយ​សើុង អ្នក​ស្រាវ​ជ្រាវ​វប្ប​ធម៌​ប្រ​ជា​ប្រិយ​ ឱ្យ​ដឹង៖ “ដើម​ត្នោត​មិន​មែន​ជា​ការ​កំ​ណត់​សម្គាល់​ដែន​ដី​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ឱ្យ​មនុស្ស​ទូ​ទៅ​ដឹង​ថា​ តំ​បន់​នោះ​មាន​មាមីង​ជន​ជាតិ​ខ្មែរ​រស់​នៅ​ប៉ុណ្ណោះ៘ ដើម​ត្នោត​ត្រូវ​បាន​ចាត់​ជា​និមិត្ត​រូប​មួយ​អំ​ពី​ព្រ​លឹង​ អត្ត​ចរិត​និង​វប្បធម៌​របស់​ប្រ​ជា​ជន​ខ្មែរ”។​

គេអាច​ស្គាល់​ដើម​ត្នោត​ទូលំ​ទូលាយ​ ដោយ​ផលិត​ផល​ប្រ​ពៃណី​ដ៏​ល្បី​មួយ​ប្រ​ភេទ​ ហើយ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ នោះ​គឺស្ករ​ត្នោត។​ ដំ​ណាក់​ការ​នៃ​ការ​ធ្វើ​ស្ករ​ត្នោត​គឺប្រិត​ប្រៀង​ណាស់។​ ផលិត​ផល​ស្ករ​ត្នោត​មិន​ត្រឹម​តែ​ក្រ​អូប​ឆ្ងាញ់​ មាន​រស​ជាតិ​ផ្អែម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​ផ្ទុក​វីតា​មីន​ ជា​ច្រើន​និង​សារ​ធាតុ​រ៉ែ​ពី​ធម្ម​ជាតិ​ដែល​មាន​ក្នុង​ផ្កា​ត្នោត​ ដូច៖ កាល់​ស្យូម​វីតា​មីន​ C វីតា​មីន​ B លេច​ធ្លោ​បំ​ផុត​គឺវី​តា​មីន B១២ ដោយ​មាន​បរិ​មាណ​ច្រើន​ទៀត​ផង។​ ក្នុង​មួយ​ឆ្នាំ​ប្រ​មូល​ផល​ស្ករ​ត្នោត​ បាន​ប្រ​មាណ​៨.០០០​តោន។​ ពិ​សេស​ ស្ករ​ត្នោត​ត្រូវ​បាន​ផលិត​ដោយ​សុវត្ថិ​ភាព​ដែល​គាប​យក​ពី​ផ្កា​ត្នោត​ គ្មាន​សារ​ធាតុ​គីមី​ គ្មាន​លាយ​ផ្សំ​ត្រូវ​បាន​ទទួល​ស្គាល់​ជាផលិត​ផល​ OCOP លំ​ដាប់​ផ្កាយ​៤។​

របរ​ធ្វើ​ស្ករ​ត្នោត​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ក្រ​សួង​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ គឺ​ជា​ក្តី​មោទនៈ​របស់​ជន​រួម​ជាតិ​ខ្មែរ។​ បច្ចុប្បន្ន​ ស្ករ​ត្នោត​មាន​យី​ហោ និង​ត្រូវ​បាន​នាំ​ចេញ​ជា​ផ្លូវ​ការ​ទៅ​កាន់​ទី​ផ្សារ​អឺ​រ៉ុប។​ ស្ករ​ត្នោត​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជាសន្សឹមៗ​ បាន​បង្ហាញ​វត្ត​មាន​លើ​ទីផ្សារ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស៕​

          យោង៖ កា​សែត​ការ​ពារ​ព្រំ​ដែន​- ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ