យោងតាមសេចក្តីកំណត់មានចែងត្រង់ប្រការ ១៧ មាត្រា ១ ច្បាប់ធានារ៉ាប់រងសុខាភិបាល ២០២៤ ធ្វើវិសោធនកម្មគឺ៖
រូបជាឧទាហរណ៍ ។
- អ្នកចុះឈ្មោះពិនិត្យ ព្យាបាលជំងឺដោយធានារ៉ាប់សុខាភិបាលបឋម នៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺកម្រិតឯកទេស និងកម្រិតមូលដ្ឋាន;
- នៅពេលទៅពិនិត្យ ព្យាបាលជំងឺមិនត្រង់កន្លែងចុះឈ្មោះពិនិត្យ ព្យាបាលជំងឺតាមធានារ៉ាប់រងសុខាភិបាលបឋមដោយផ្លាស់ប្តូរទីតាំងស្នាក់នៅបណ្តោះអាសន្នឬទីតាំងស្នាក់នៅនោះ ត្រូវបានពិនិត្យ ព្យាបាលជំងឺនៅមូលដ្ឋានពិនិត្យ ព្យាបាលកម្រិតមូលដ្ឋានដែលសមស្របទៅនឹងទីតាំងស្នាក់នៅបណ្តោះអាសន្ន ឬទីតាំងស្នាក់នៅថ្មី និងត្រូវបានមូលនិធិធានារ៉ាប់រងសុខាភិបាល ទូទាត់តាមការកំណត់;
ករណីសង្គ្រោះបន្ទាន់៖ អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល ត្រូវបានទទួល ១០០% នៃកម្រិតពិនិត្យ ព្យាបាលជំងឺ នៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺណាក៏បានទាំងអស់។
ក្រៅពីនេះ អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល ដែលទៅពិនិត្យ ព្យាបាលជំងឺមិនត្រង់មូលដ្ឋាន ចុះឈ្មោះពិនិត្យ ព្យាបាលជំងឺដោយធានារ៉ាប់រងសុខាភិបាលបឋម មិនត្រូវតាមការកំណត់អំពីការបញ្ជូនអ្នកជំងឺ ត្រូវបានមូលនិធិធានារ៉ាប់រងសុខភិបាលទូទាត់ទៅតាមអត្រាភាគរយនៃកម្រិតទទួល ដូចខាងក្រោម៖
(១) ១០០%នៃកម្រិតទទួលពេលពិនិត្យ ព្យាបាលនៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺកម្រិតមូលដ្ឋាន ឬកម្រិតឯកទេសក្នុងករណីធ្វើរោគវិនិច្ឆ័យ បញ្ជាក់ព្យាបាលជំងឺចម្លែកមួយចំនួន ជំងឺគ្រោះថ្នាក់ ជំងឺរុាំរ៉ៃ ជំងឺត្រូវធ្វើការវះកាត់ឬក៏ប្រើប្រាស់បច្ចេកទេសខ្ពស់ អាស្រ័យដោយរដ្ឋមន្រ្តី ក្រសួងសុខាភិបាលកំណត់;
(២) ១០០%កម្រិតទទួលចំពោះជនជាតិភាគតិចនិងប្រជាជនឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រដែលកំពុងរស់នៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមក្រលំបាក តំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង អ្នកដែលរស់នៅឃុំកោះ ស្រុកកោះ នៅពេលទៅពិនិត្យ ព្យាបាលជំងឺនៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺកម្រិតឯកទេស;
(៣) ១០០%កម្រិតទទួលពេលពិនិត្យ ព្យាបាលជំងឺនៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺកម្រិតបឋម;
(៤) ១០០% កម្រិតទទួលពេលពិនិត្យ ព្យាបាលជំងឺនៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺកម្រិតមូលដ្ឋាន;
(៥) ១០០% កម្រិតទទួលពេលពិនិត្យ ព្យាបាលជំងឺនៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺកម្រិតមូលដ្ឋាន កម្រិតឯកទេសមុនថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៥ ត្រូវបានស្ថាប័នមានសមត្ថកិច្ចបញ្ជាក់ជាមន្ទីរពេទ្យថ្នាក់ស្រុក;
(៦) ចាប់ ៥០%-១០០% កម្រិតទទួលពេលពិនិត្យ ព្យាបាលជំងឺនៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺកម្រិតមូលដ្ឋាន យោងលើលទ្ធផលចំណាត់ថ្នាក់ជំនាញបច្ចេកទេសតាមបែបបទនិងអត្រាកម្រិតទទួលជាក់ស្តែង អាស្រ័យដោយរដ្ឋាភិបាលកំណត់វៀរលែងតែករណីមានចែងត្រង់ជំពូក (១) និង(៥)៕
យោង៖ luatvietnam.vn - ប្រែសម្រួល៖ លីសៀ