ចុងឆ្នាំ គឺជាឱកាសតម្រូវការប្រើប្រាស់និងខ្ចីបុលរកស៊ីរបស់ប្រជាជនកើនឡើង ដូច្នេះ នេះក៏ជាឱកាសដែលមុខសញ្ញាផ្ដល់ “ឥណទានខុសច្បាប់” តែងឆ្លៀតឱកាសប្រើគ្រប់វិធី ល្បិចកលដើម្បីទាក់ទាញប្រជាជនខ្ចីប្រាក់ដោយវិធីថ្មី។ ហេតុនេះ នគរបាលខេត្តបាកលីវ ផ្តល់អនុសាសន៍ដល់ប្រជាជន គប្បីប្រុងប្រយ័ត្នជាមួយគ្រប់រូបភាពនៃការផ្ដល់ប្រាក់កម្ចីតាមប្រព័ន្ធអនឡាញ។
នគរបាលខេត្តបាកលីវ ត្រួតពិនិត្យមូលដ្ឋានដំណើរការអាជីវកម្មហិរញ្ញវត្ថុលើភូមិសាស្ត្រខេត្ត។
យោងតាមនគរបាលខេត្តបាកលីវ នាពេលថ្មីៗនេះ បទល្មើសពាក់ព័ន្ធនឹង“ឥណទានខុសច្បាប់” ចាប់ផ្តើមសកម្មភាពដោយវិធីថ្មី នោះគឺងាកមកឱ្យកម្ចីប្រាក់តាមរយៈផ្នែកទន់ កម្មវិធីអនឡាញលើទូរស័ព្ទដៃ វ៉ែបសៃថ៍បណ្តាញសង្គម Facebook, Zalo ។ ពេលអ្នកកម្ចីប្រាក់ចូលប្រព័ន្ធប្រើកម្មវិធី ឬគេហទំព័រកម្ចីប្រាក់ នឹងត្រូវបានស្នើឱ្យបង្កើតគណនីផ្តល់ព័ត៌មានផ្ទាល់ខ្លួន បញ្ជីរាយនាមទូរស័ព្ទនិងថតចម្លងលិខិតស្នាមផ្ទាល់ខ្លួន។ បន្ទាប់ពីធ្វើសំណុំបែបបទរួចរាល់ អ្នកខ្ចីប្រាក់ទទួលបានតែ ២/៣ នៃចំនួនប្រាក់កម្ចីសល់ពីនោះគឺទូទាត់សងការប្រាក់និងថ្លៃសេវា។ ក្រៅពីនោះ មុខសញ្ញានេះនៅទាំងតភ្ជាប់កម្មវិធីកម្ចីប្រាក់ជាមួយគេហទំព័រផ្សេងៗជាច្រើន ពេលឃើញអ្នកខ្ចីប្រាក់គ្មានលទ្ធភាពសងមុខសញ្ញានេះក៏ឧទ្ទេសនាមងាកមកកម្មវិធីផ្សេង ដើម្បីបុលថ្មីជាបន្តដោយអត្រាការប្រាក់កើនឡើងមួយជាពីរ។ លោកវរសេនីយ៍ឯកបម្រុង ហ្វាងង៉ុកដាវ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ នគរបាលខេត្តបាកលីវ ឱ្យដឹង៖ “ល្បិចកលរបស់មុខសញ្ញាទាំងនេះ គឺគ្រាន់តែធ្វើកិច្ចព្រមព្រៀងផ្ទាល់មាត់ តាមរយៈក្រដាសថតចម្លងលិខិតស្នាមផ្ទាល់ខ្លួន បង្កើតកិច្ចសន្យាកម្ចីប្រាក់ “គេចច្បាប់” គ្មានការប្រាក់ដោយវិធីបូកទាំងប្រាក់ការនិងដើម ឬឱ្យបុលក្រោមរូបភាពលេងតុងទីនក្នុងរយៈពេលខ្លី។ ដើម្បីទប់ទល់ នឹងស្ថាប័នសមត្ថកិច្ច មុខសញ្ញានេះច្រើនចែកកញ្ចប់បុលជាផ្នែកតូចៗ ប្រមូលអត្រាការប្រាក់ទាប ដើម្បីជៀសវាងការប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ ឬប្រមូលប្រាក់ដើមជាមុនសិន បន្ទាប់ពីអ្នកខ្ចីប្រាក់សងប្រាក់ដើម គឺបន្តប្រមូលការប្រាក់ឬផ្ទេរការប្រាក់ទៅជាប្រាក់ដើម”។
មុខសញ្ញាដែលឱ្យប្រជាជននៅខេត្តបាកលីវនិងសុកត្រាំងចំនួន ៧៧ នាក់ កម្ចីប្រាក់ដោយអត្រាការប្រាក់ពី ៣០០-៩០០% ក្នុងមួយឆ្នាំ រកបានប្រាក់ចំណេញខុសច្បាប់ជិត ៥០០ លានដុង ត្រូវបានចាប់ឃាត់ខ្លួន។
ដើម្បីប្រយុទ្ធប្រឆាំងបទល្មើស “ឥណទានខុសច្បាប់” នគរបាលខេត្តបាកលីវ បានជំរុញការងារផ្សព្វផ្សាយពីល្បិចកលធ្វើសកម្មភាពរបស់ឧក្រិដ្ឋជន “ឥណទានខុសច្បាប់” សំដៅជួយប្រជាជនបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនឹងនោះ ឃោសនា ផ្សព្វផ្សាយច្បាប់ដល់ប្រជាជន បំផុត គឺមាមីងនៅតំបន់ឆ្ងាយដាច់ស្រយាល អំពីគោលនយោបាយនិងច្បាប់ជាប់ពាក់ព័ន្ធដល់ដំណើរការបុលទុន។ ព្រមជាមួយនោះ នគរបាលខេត្តថែមទាំងផ្សព្វផ្សាយពីដំណោះស្រាយចែករំលែក តភ្ជាប់មូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជន ជាមួយផ្នែកនិងវិស័យផ្សេងៗ បំផុតគឺផ្នែកធនាគារ ដើម្បីជួយឧបត្ថម្ភក្នុងការបញ្ជាក់ពីព័ត៌មានអត្តសញ្ញាណរបស់អតិថិជន កាត់បន្ថយស្ថានភាពក្លែងបន្លំលិខិតស្នាម ព័ត៌មានអតិថិជនកម្ចីប្រាក់ កិបកេងទ្រព្យសម្បត្តិ៕
លីធាន-ង្វៀងង៉ៀ- ប្រែសម្រួល៖ មុនី