អាស្រ័យភូមិភាគយកចិត្តទុកដាក់ផ្សព្វផ្សាយ អនុវត្តកម្មវិធី គម្រោងជាច្រើន ទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយលើកកម្ពស់ស្មារតីភ្ញាក់រលឹក ម្ល៉ោះហើយ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចលើភូមិសាស្រ្តស្រុកដឹមយើុយ ខេត្តកាម៉ាវបានកើនឡើង គ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចកាត់បន្ថយចាប់ពី ២% ឡើងទៅរៀងរាល់ឆ្នាំ។
លោកគឹមផាត់ (ឈរកណ្តាល) អ្នកមានប្រជាប្រិយនៅភូមិដុងតឹមA ឃុំតឹងយ្វៀក
ស្វែងយល់ពីទម្រង់ផលិតកម្មរបស់ជនរួមជាតិខ្មែរ។
ពូយ៉ីបវ៉ាន់មិញ នៅភូមិតឹងហុង ឃុំតាអាងខឿងណាម ជាអ្នកមានជីវភាពលំបាកអំពីលំនៅឋាន គ្មានដីបង្កបង្កើនផល ជីវភាពប្រចាំថ្ងៃសំខាន់គឺធ្វើការឈ្នួល។ គាត់ត្រេកអរណាស់ ព្រោះថ្មីៗនេះបានការិយាល័យទំនាក់ទំនងធនាគារគោលនយោបាយសង្គមស្រុក ឧបត្ថម្ភសាងសង់និងប្រគល់ជូនផ្ទះមហាសាមគ្គី។ ផ្ទះមានផ្ទៃដីប្រើប្រាស់ជាង ៧០ ម៉ែត្រការ៉េ តម្លៃទឹកប្រាក់ប្រមាណ ៨០ លានដុង ក្នុងនោះ សហជីពធនាគារគោលនយោបាយសង្គមស្រុកឧបត្ថម្ភទឹកប្រាក់ ៥០ លានដុង ក្រៅពីនោះ គឺសាច់ញាតិរួមវិភាគទានបន្ថែម។ ពូមិញ ឱ្យដឹង៖ “ អរគុណចំពោះបក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ បានយកចិត្តទុកដាក់សាងសង់ផ្ទះថ្មីឱ្យខ្ញុំ។ ខ្ញុំសន្យាខិតខំឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដើម្បីរដ្ឋអំណាចភូមិភាគមិនបាច់គិតគូរដល់យើងទៀត”។
អ៊ំស្រី រ៉ាឡាងឡិន អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិតឹងដៀងB ឃុំថាញតុង ឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រច្រើនឆ្នាំមកហើយ។ អ៊ំស្រី បានរដ្ឋឧបត្ថម្ភទឹកប្រាក់ ៤០ លានដុងដើម្បីសង់ផ្ទះ; កូនជ្រូក ៣ ក្បាល ទាកាប៉ា ៣០០ ក្បាល និងប្រាក់ទិញចំណីចិញ្ចឹមសត្វ។ អាស្រ័យហេតុនោះ ជីវភាពក៏បានរួចផុតពីភាពក្រីក្រ។ អ៊ំស្រីឡិន ឱ្យដឹង៖ “ខ្ញុំមិនភ្លេចគុណបក្ស រដ្ឋ ដែលបានគិតគូរនោះទេ រយៈពេលខាងមុខ ខ្ញុំនឹងខិតខំពលកម្មដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ”។
កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ត្រូវបានផ្សព្វផ្សាយតាមឃុំនានាមានជនរួមជាតិភាគតិចរស់នៅកុះរបស់ស្រុកដឹមយើុយ។ ឆ្លងតាមរយៈនោះ ប្រជាជនបានទទួលផលពីគម្រោង អនុគម្រោងជាច្រើន។ គិតក្នុងរយៈពេល ២ ឆ្នាំ២០២៣និង២០២៤ ជនរួមជាតិក្នុងស្រុកត្រូវបានវិនិយោគទឹកប្រាក់ជាង ៩,៤ ពាន់លានដុង ដើម្បីដោះស្រាយស្ថានភាពខ្វះដីនៅ ដីសង់ផ្ទះ ដីបង្កបង្កើនផលនិងទឹកស្អាតប្រើប្រាស់។
លោកឌាំងវ៉ាន់សួន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកចាញ់ ឱ្យដឹង៖ “ក្នុង ២ ឆ្នាំ ២០២៣, ២០២៤ ឃុំបានសង់ផ្ទះជាង៤០ខ្នង និងឧបត្ថម្ភដីសង់ផ្ទះជូនមាមីងបាន១០ គ្រួសារ។ មាមីងជនរួមជាតិរីករាយណាស់”។
បច្ចុប្បន្ន ស្រុកមានជនរួមជាតិភាគតិច១.៧៨៤គ្រួសារ ស្រូបអត្រា៤,០៨% នៃគ្រួសារប្រជាជនសរុបទូទាំងស្រុក ច្រើនបំផុតគឺជនរួមជាតិខ្មែរ។ ផ្តើមពីកម្មវិធី គម្រោងផ្សេងៗ ត្រូវបានផ្សព្វផ្សាយ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិច ក្នុងស្រុកបានកើនឡើងជាលំដាប់។ ចំនួនគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រក្នុងជនរួមជាតិភាគតិចកាត់បន្ថយជាបន្តបន្ទាប់ សព្វថ្ងៃគ្រួសារក្រីក្រនៅតែ ១៤៤ គ្រួសារ ប្រកៀកបន្ទាត់ក្រនៅ ៧៧ គ្រួសារប៉ុណ្ណោះ។
លោកង្វៀងជីង៉ីប ប្រធានការិយាល័យជនជាតិស្រុក ឱ្យដឹង៖ “មកទល់ពេលនេះ ស្ថានភាពផលិតកម្ម និងជីវភាពរបស់ប្រជាជនតំបន់ជនរួមជាតិភាគតិច ជាសារវន្តបានលំនឹងហើយមានជំហានរីកចម្រើន។ ឆ្លងតាមរយៈការផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គោលនយោបាយជនជាតិ និងគោលនយោបាយផ្សេងៗទៀត ដែលពាក់ព័ន្ធដល់តំបន់ជនរួមជាតិភាគតិច បានបង្កលក្ខណសម្បត្តិ ឧបត្ថម្ភជាក់ស្តែងដល់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ គ្រួសារក្រលំបាកដែលជាជនរួមជាតិភាគតិច មានការងារធ្វើ បង្កើនប្រាក់ចំណូលជាសន្សឹមៗលំនឹងជីវភាព រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិច ចាប់ពី២%/ឡើងទៅក្នុងមួយឆ្នាំ”៕
យោង៖ កាសែតកាម៉ាវ -លីសៀ