លោកគឹមអ៊ុក នៅភូមិ១៤ ឃុំវិញមី B ស្រុកហ្វាប៊ិញ ខេត្តបាកលីវ តែងខ្នះខ្នែងចលនាជនរួមជាតិខ្មែរ អនុវត្តល្អការចលនា អាស្រ័យរដ្ឋអំណាចមូលដ្ឋានបំផុស ដើម្បីព្រួតដៃកសាងភូមិស្រុកសុខសាន្តសម្បូរសប្បាយ។
លោកគឹមអ៊ុក កំពុងពិនិត្យដំណាំស្រូវរបស់គ្រួសារ។
កាលនៅមានកម្លាំង លោកគឹមអ៊ុក ប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពគ្រួសារ ចាកផុតពីភាពក្រីក្រ ក្លាយជាគ្រួសារមួយមានជីវភាពល្អប្រសើរក្នុងភូមិ។ មិនត្រឹមតែធ្វើមានសម្រាប់គ្រួសារប៉ុណ្ណោះទេ លោកគឹមអ៊ុក ថែមទាំងឧបត្ថម្ភដល់មាមីងដែលមានជីវភាពខ្លះខាត ម្ល៉ោះហើយតែងបានមាមីងទំនុកចិត្ត គោរពស្រឡាញ់ជ្រើសរើសជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ។ ផ្ដើមពីនោះ គាត់រួមជាមួយនឹងរដ្ឋអំណាចមូលដ្ឋាន ចលនាមាមីងរួមចំណែកក្នុងការបរិច្ចាគដី កម្លាំងពលកម្មនិងថវិកាជាដើម ដើម្បីកសាងជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់។ ឆ្លងតាមរយៈនោះ លោកបានចលនាមាមីងជនរួមជាតិខ្មែរ សប្បុរសជន រួមវិភាគទានកសាងស្ពានបេតុងសរសៃដែកបាន ៧ ខ្សែ ផ្លូវជនបទថ្មីក្នុងភូមិបាន ៣ ខ្សែសរុបប្រវែងជាង ៣.០០០ ម៉ែត្រ សាងសង់ផ្ទះកញ្ចុះ ២ខ្នងនៅវាលស្រែ ដើម្បីមាមីងកសិករមានកន្លែងសម្រាកលម្ហែនៅពេលទៅវាលធ្វើស្រែ ចម្ការ; ចលនាប្រជាជនបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ ដាំផ្កាអមសងខាងផ្លូវ រក្សាអនាម័យបរិស្ថានបៃ តង ជ្រះ ស្អាត។ រៀងរាល់ឆ្នាំ ក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗ មានបុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិខ្មែរជាដើម លោកគឹមអ៊ុក តែងចលនាសប្បុរសជនរួមវិភាគទានជាអំណោយពី ៦០ ទៅ ១០០ ចំណែក មានដូចជា អង្ករ នំនិងគ្រឿងឧបភោគបរិភោគជាដើម ដើម្បីជូនមាមីងជនរួមជាតិខ្មែរដែលមានជីវភាពខ្វះខាតនិងគ្រួសារក្រីក្រក្នុងភូមិ។ លោកគឹមអ៊ុក ឱ្យដឹង៖ “ជីវភាពបានធូរធារ ដូច្នេះ ខ្ញុំមានឱកាសរួមចំណែកជួយដល់ភូមិស្រុកនិងជួយដល់មាមីងដែលមានជីវភាពក្រីក្រ គឺខ្ញុំសប្បាយចិត្តណាស់។ ចាប់អារម្មណ៍បំផុត គឺការចលនាសប្បុរសជនជួយដល់មនុស្សចាស់គ្មានទីពឹងមានអង្ករហូបសម្លៀកបំពាក់ថ្មីសម្រាប់ស្លៀកពាក់ និងមានផ្ទះសម្បែងសមរម្យ។ សង្កេតឃើញពួកគាត់ត្រេកអររីករាយ គឺយើងក៏សប្បាយចិត្ត ហើយកាន់តែមានកម្លាំងចិត្តដើម្បីធ្វើការងារល្អៗច្រើនថែមទៀត”។
លោកគឹមអ៊ុក (ឈរឆ្វេងដៃ) ទទួលបណ្ណសរសើររបស់គណៈកម្មាធិ
ការប្រជាជនខេត្តបាកលីវ។
ទន្ទឹមនឹងនោះ លោកគឹមអ៊ុក នៅទាំងចលនាជនរួមជាតិខ្មែរអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ រាល់ករណីវិវាទក្នុងប្រជាជនដែលលោកចូលរួមសម្រុះសម្រួល តែងទទួលបានជោគជ័យ រួមចំណែកកសាងចំណងសាមគ្គី ភូមិផងរបងជាមួយកាន់តែស្និទ្ធស្នាល។
លោកត្រឹងវ៉ាន់កៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញមី B ឱ្យដឹង៖ “ឃុំវិញមី B សម្រេចបទដ្ឋានជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់ ក៏មានការរួមចំណែកយ៉ាងសកម្មរបស់លោកគឹមអ៊ុក។ លោកគឹមអ៊ុក តែងខ្នះខ្នែងចលនាមាមីងជនរួមជាតិខ្មែរ សាមគ្គីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច និងរួមចំណែកកសាងភូមិស្រុក ភ្លឺ បៃតង ជ្រះ ស្អាត។ លោកគឹមអ៊ុក ក៏ជាកសិករឆ្នើម ជាអ្នកមានប្រជាប្រិយគំរូ ទទួលបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ ម្ល៉ោះហើយ រាល់គំរូរបស់លោកគឹមអ៊ុក គឺជាគំរូល្អគួរឱ្យស្ងើចសរសើរ”៕
យ៉ីអាញ - ពេជ្រសឿន