វិទ្យាស្ថានស្រាវជ្រាវការប្រែប្រួលអាកាសធាតុ - DRAGON - Mekong ចំណុះសាកលវិទ្យាល័យកឹងធើ បានសហការជាមួយស្ថានទូតប្រទេសអង់គ្លេស ប្រចាំនៅហាណូយ ក្រុមប្រឹក្សាប្រទេសអង់គ្លេសនៅវៀតណាម និងសាកលវិទ្យាល័យ Sou - thampton បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគី ពាក់ព័ន្ធនៅតំបន់ខ្សែទឹកក្រោមនៃទន្លេមេគង្គ។ មានអ្នកតំណាងជាង ២០០ នាក់ មកពីក្រសួង ផ្នែកពាក់ព័ន្ធផ្សេងៗ; អ្នកជំនាញការអន្តរជាតិ និងតំណាងយុវជនមកពីប្រទេសកម្ពុជា លាវ ថៃ និងចក្រភពអង់គ្លេស; អង្គភាពជំនាញការចំណុះខេត្ត ក្រុងនានាតំបន់វាលរាបទន្លេគឺវឡុង; យុវជនមកពីគម្រោង CoRe, Y-CoRe និងបំណិនអាកាសធាតុ សមភាពយេនឌ័រ។ល។ អញ្ជើញចូលរួមផ្ទាល់និងតាមប្រព័ន្ធអនឡាញ។
ជំនាញការអន្តរជាតិអំពីការប្រែប្រួលអាកាសធាតុ ថ្លែងយោបល់តាមប្រព័ន្ធអនឡាញ
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់។
យោងតាមវិទ្យាស្ថាន DRAGON - Mekong សហគមន៍នៅតំបន់ទន្លេមេគង្គដែលកំពុងរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ប្រឈមនឹងការខ្វះស្បៀងអាហារ និងប៉ះពាល់ដល់មុខរបររកស៊ី; ក្រៅពីនោះ កម្រិតទឹកសមុទ្រកើនឡើង ត្រូវបានរំពឹងថានឹងកើនកម្រិតទឹកប្រៃនិងទឹកជំនន់ បង្កផលប៉ះពាល់ដល់តំបន់ផលិតកម្មជាច្រើននៅខ្សែទឹក ក្រោមនៃទន្លេមេគង្គ។ ការប្រែប្រួលអាកាសធាតុ ជាការអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ការិយាល័យការបរទេស សមាគមនៃប្រជាជាតិ Commonwealth និងការអភិវឌ្ឍចក្រភពអង់គ្លេស ក្រុមប្រឹក្សាអង់គ្លេស ក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវនៅអង់គ្លេសនិងវៀតណាម ក្នុងសកម្មភាពសហប្រតិបត្តិការជាក់ស្ដែង និងទប់ទល់ការប្រែប្រួលអាកាសធាតុ។ល។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ក្រុមអ្នកជំនាញការនិងអ្នកតំណាងបានពិភាក្សាលើប្រធានបទ ស្ដីពីបញ្ហាប្រឈមនិងឱកាសអភិវឌ្ឍន៍ចីរភាពនៅតំបន់ខ្សែទឹកក្រោមនៃទន្លេមេគង្គ; ទិសដៅសកម្មភាពលើការប្រែប្រួលអាកាសធាតុ; ឧទ្ទេសនាមគម្រោងច្នៃប្រតិដ្ឋរបស់យុវជន ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ; កិច្ចពិភាក្សាជាក្រុមលើប្រធានបទសំខាន់ៗ គឺប្រកបមុខរបររកស៊ីប្រកបដោយចីរភាព សន្ដិសុខទឹកការ ផ្លាស់ប្ដូរថាមពលដោយសមធម៌ សមភាពយេនឌ័រ បន្សុាំនឹងបម្រែបម្រួលអាកាសធាតុ; ការពិភាក្សាជាក្រុមពេញអង្គ និងបូកសរុបយោបល់អំពីក្រុមនានា ចែករំលែកយុទ្ធសាស្រ្ដ និងសកម្មភាពសំខាន់ៗក្នុងការទប់ទល់បម្រែបម្រួលអាកាសធាតុ។ល។
បញ្ចប់កិច្ចពិគ្រោះយោបល់ក្នុងរយៈពេល ២ ថ្ងៃ វិទ្យាស្ថានDRAGON-Mekong បានកសាងរបាយការណ៍យ៉ាងទូលំទូលាយជាមួយនឹងអនុសាសន៍ជាក់ស្ដែង ស្ដីពីសកម្មភាពនិងសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធមកពីតំបន់ខ្សែទឹកក្រោមនៃទន្លេមេគង្គ និងចក្រភពអង់គ្លេស សំដៅដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍដោយចីរភាព។ សកម្មភាពខាងលើនៅទាំងជាទិសដៅជំរុញការចូលរួមនិងសកម្មភាពរបស់យុវជនក្នុងការបន្សុាំនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់វាលរាវទន្លេគឺវឡុងនិងតំបន់ខ្សែទឹកក្រោមនៃទន្លេមេគង្គ ឆ្លងតាមរយៈគម្រោង CoRe, Y-CoRe និង Climate Skills បង្កើតឱកាសដោះដូរចំណេះដឹងរវាងភាគីពាក់ព័ន្ធមកពីប្រទេសកម្ពុជា លាវ ថៃ វៀតណាមនិងចក្រភពអង់គ្លេស អំពីបញ្ហាប្រឈមឆ្លងព្រំដែន មានដូចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ សន្ដិសុខទឹកមុខរបររកស៊ីដោយចីរភាព សមភាពយេនឌ័រ; ទន្ទឹមនឹងនោះ កម្មវិធីថែមទាំងឧទ្ទេសនាម ការច្នៃប្រតិដ្ឋក្នុងសហគមន៍ កសាងទំនាក់ទំនងដៃគូសហការអង់គ្លេស - មេគង្គ និងជំរុញអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់៕
ប្រភព៖ BaoCanthoOnline - ប្រែសម្រួល៖ ថាច់ធី