ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

18/11/2024 - 15:49

ខួប​អនុស្សាវ​រីយ៍ ៩៤ ឆ្នាំ ទិវា​ប្រ​វេណី​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម (១៨/​១១/​១៩៣០ - ១៨​/១១/​២០២៤)

ទិវា​មហា​សាមគ្គី បង្ហាញ​ពីស្មារតី​សាមគ្គី​ជន​ជាតិ 

ខួប​អនុស្សាវ​រីយ៍ ៩៤ ឆ្នាំ ទិវា​ប្រ​វេណី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម (១៨/​១១/​១៩៣០-​១៨/​១១/​២០២៤) គ្រប់​ភូមិ​ភាគ​ក្នុង​ទូទាំង​ប្រ​ទេស បាន​ចាត់​តាំង​ព្រមៗ​គ្នា ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ (ទិវា​បុណ្យ)។ សមមិត្ត​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ និង​គ្រប់​ផ្នែក គ្រប់​ថ្នាក់ បាន​អញ្ជើញ​ចូល​រួម​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​ប្រ​ជា​ជន។ នៅ​តាម​ទីតាំង​ដែល​ចុះ​ទៅ សមមិត្ត​ថ្នាក់​ដឹក​នាំ​សប្បាយ​រីក​រាយ ខណៈ​ពេល​ឃើញ​ដង​ផ្លូវ​នៅ​តាម​ស្រុក​ភូមិ ជ្រះ​ស្អាត ពិសេស​គឺ​បរិយា​កាស​នៃ​ស្មារតី​សាមគ្គី ភាព​សប្បាយ​រីក​រាយ​និង​ស្និទ្ធ​ស្នាល​របស់​ប្រ​ជា​ជន។ សមមិត្ត​ថ្នាក់​ដឹក​នាំ ក៏​បាន​សំ​ណូម​ពរ​ដល់​ភូមិ​ភាគ​នានា ត្រូវ​ខិត​ខំ​ថែ​ទាំ បង្ក​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន​ក្នុង​ការ​កសាង​ផ្នត់​រស់​នៅ​វប្បធម៌ គ្រួ​សារ​វប្ប​ធម៌ បរិស្ថាន​វប្ប​ធម៌ រួម​កម្លាំង​ស្រុះ​ស្រួល​កសាង​ភូមិ​ស្រុក​រីក​ចម្រើន សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ល។

លោក​អគ្គ​លេខា តូឡឹម អញ្ជើញ​ចូល​រួម​ទិវា​បុណ្យ​ជា​មួយ​នឹង​ប្រ​ជា​ជន​យ៉ាង​កុះ​ករ​មក​ពី​ភូមិ មណ្ឌលនានា​នៃ​សង្កាត់​ក្វាង​ថាញ់ ខ័ណ្ឌ​បា​ឌិញ ក្រុង​ហា​ណូយ។ រូប​ថត៖ tienphong.vn

​​  ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ់​ម៉ឹង អញ្ជើញ​ចូល​រួម​ទិវា​បុណ្យ​ជា​មួយ​នឹង​កម្មា​ភិបាល ប្រ​ជា​ជន​ភូមិ​ឡើយ ឃុំ​ថាញ់​ហឿង ស្រុក​ថាញ់​លីម ខេត្ត​ហា​ណាម។ រូប​ថត៖ quochoi.vn

ទិវា​បុណ្យ បាន​រៀប​ចំ​ឡើង​ដោយ​មាន​សកម្ម​ភាព​ដ៏​សម្បូរ​បែប​និង​រំភើប​រីក​រាយ ជា​មួយ​នឹង​ផ្នែក “ពិធី” និង​ផ្នែក “ជួប​ជុំ” ដោយ​ប្រ​មូល​ផ្ដុំ​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ចូល​រួម។ ការ​មូល​មតិ​គ្នា​និង​ការ​ប្ដេជ្ញា​ចិត្ត​កសាង​ភូមិ​ស្រុក​របស់​មាមីង​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ ជា​ពិសេស គឺ​មណ្ឌល​តាំង​ទីលំ​នៅ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​កុះ​ករ បាន​បង្ហាញ​ពី​លទ្ធ​ផល​ដូច​ខាង​ក្រោម៖ ចំនួន​គ្រួសារ​វប្ប​ធម៌​ឆ្នាំ​ក្រោយ​កើន​ជាង​ឆ្នាំ​មុន ចំ​នួន​គ្រួ​សារ​ក្រីក្រ​ថយ​ចុះ ជីវ​ភាព​ប្រ​ជា​ជន​បាន​កែ​លម្អ មុខ​មាត់​ជន​បទ​និង​ក្រុង​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ល។ ទិវា​បុណ្យ​មិន​ត្រឹម​តែ​ជា​ថ្ងៃ​ខួប​អនុ​ស្សាវ​រីយ៍​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រំលឹក​ឱ្យ​ប្រ​ជា​ជន​ម្នាក់ៗ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​សហ​គមន៍​និង​ប្រ​ទេស​ជាតិ​ទៀត​ផង។ សាមគ្គី​ភាព​គឺ​កត្តា​ស្នូល​ដើម្បី​ជ័យ​ជម្នះ​គ្រប់​យ៉ាង​របស់​ជន​ជាតិ​វៀត​ណាម​គ្រប់​សម័យ​កាល​ប្រវត្តិ​សាស្រ្ត។ ទិវា​បុណ្យ​នេះ គឺ​ជា​ការ​អំ​ពាវ​នាវ​ស្នង​បន្ត​ប្រ​វេណី​សាមគ្គី ដើម្បី​កសាង​ប្រ​ទេស​វៀត​ណាម​សន្ដិ​ភាព ចម្រើន​រុង​រឿង​និង​សុភ​មង្គល៕

                                                        P.V - ថាច់​ធី

ចែករំលែកអត្ថបទ