មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/11/2024 - 15:07

ត្រា​វិញ លើក​កម្ពស់​សង្វាក់​តម្លៃ​ដំ​ណាំ​ដូង​តាម​ទិស​ដៅ​សរីរាង្គ 

ខេត្ត​ត្រា​វិញ កំ​ពុង​លើក​ទឹក​ចិត្ត​ដល់​កសិករ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដូង​តាម​ទិស​ដៅ​សរីរាង្គ ជំ​រុញ​សកម្ម​ភាព​ដំណើរ​ការ​ពា​ណិជ្ជ​កម្ម​និង​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម ដើម្បី​បង្កើត​ផលិត​ផល​បម្រើ​ទីផ្សារ​ក្នុង​ប្រ​ទេស និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​លក្ខ​ខណ្ឌ​នាំ​ចេញ។

ចម្ការ​ដូង​សរីរាង្គ​របស់​បង ផាម​ហាយ​ត្រេវ នៅ​ឃុំ​ហ្វៀង​ហោយ ស្រុក​កាង​ឡុង។

ដើម្បី​ទាញ​យក​ឧត្តម​ភាព​នៃ​ដំ​ណាំ​ដូង ចាប់​ពី​ឆ្នាំ ២០២១ ខេត្ត​ត្រា​វិញ បាន​លើក​ទឹក​ចិត្ត​កសិករ​អនុវត្ត​តាម​បែប​ផលិត​ជឿន​លឿន ស្រប​តាម​ស្តង់​ដារ​សរីរាង្គ បំ​ពេញ​តាម​ស្តង់ដារ អឺ​រ៉ុប - UE, អា​មេ​រិក - USDA, ជប៉ុន - JAS, អូស្ត្រា​លី - ACO, GlobalGAP ។ល។ មក​ទល់​នឹង​បច្ចុប្បន្ន ខេត្ត​បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​ដូង​ជិត ២៧.៤០០ ហិក​តា ដោយ​មាន​ផ្ទៃ​ដី​ដាំ​ដូង​ប្រ​មាណ​ជាង ២០​.០០០ ហិក​តា​កំ​ពុង​ផ្តល់​ផ្លែ បរិ​មាណ​ផល​សម្រេច ៣,៩ លាន​តោន​/ឆ្នាំ ក្នុង​នោះ ដូង​សរីរាង្គ​មាន​ប្រ​មាណ ៥.១០០ ហិក​តា។ ផ្ទៃ​ដី​ដាំ​ដូង​សរីរាង្គ​កំពុង​បាន​អា​ជីវ​កម្ម សហ​ករណ៍ សហ​ការ​ដាំ​និង​ប្រ​មូល​ទិញ ក្នុង​តម្លៃ​ខ្ពស់​ជាង​ដូង​ធម្ម​តា​ពី១០​-១៥%។ បច្ចុប្បន្ន មាន​ផ្ទៃ​ដី​ដាំ​ដូង​ជាង ១.២៤០ ហិក​តា ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ភូត​គាម​អនា​ម័យ​រុក្ខ​ជាតិ​សម្រាប់​ដូង​ខ្ចី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រ​ទេស​ចិន។

   តំបន់​ជំ​នាញ​ដាំ​ដូង​សរីរាង្គ​នៅ​ខេត្ត​ត្រា​វិញ។

ខេត្ត​ត្រា​វិញ ដាក់​ទិស​ដៅ​ដល់​ឆ្នាំ ២០២៥ ពង្រីក​ផ្ទៃ​ដី​ដាំ​ដូង​អនុវត្ត​វិទ្យា​សាស្ត្រ បច្ចេក​ទេស ដើម្បី​បង្កើន​ទិន្ន​ផល​ដូង​សម្រេច​ប្រ​មាណ ១៦ តោន/​ហិក​តា/ឆ្នាំ ហើយ​ដូង​ដាំ​តាម​ទិស​ដៅ​សរី​រាង្គ​មានតិច​បំ​ផុត ៨.០០០ ហិក​តា ក្នុង​នោះ មាន ៦.០០០ ហិក​តា​បាន​ទទួល​ស្គាល់​សម្រេច​ស្តង់​ដារ​អន្តរ​ជាតិ។ យោង​តាម​នោះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត បាន​ចង្អុល​ការ​ដល់​ផ្នែក​សមត្ថ​កិច្ច​ធ្វើ​ការ​ណែ​នាំ បង្ក​លក្ខណ​សម្បត្តិ​ដល់​អង្គ​ការ បុគ្គល​បាន​បង្ខិត​ជិត​គោល​នយោ​បាយ​របស់​មជ្ឈិម​និង​ខេត្ត​ក្នុង​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម ជំ​រុញ​សកម្ម​ភាព​ដំណើរ​ការ​ពាណិជ្ជ​កម្ម ពង្រីក​ទី​ផ្សារ​ប្រើ​ប្រាស់ ពិសេស​គឺ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន ស្វែង​រក​ឆា​ណែល​លក់​ទំ​និញ​តាម​អន​ឡាញ ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល​ពិសេស​របស់​ខេត្ត​ត្រា​វិញ​ដល់​អតិ​ថិ​ជន​ក្នុង​និង​ក្រៅ​ប្រ​ទេស។

ទន្ទឹម​នឹង​ការ​ពង្រីក​ផ្ទៃ​ដី​ចម្ការ​ដូង​សរីរាង្គ ដូង​ខ្ទិះ​ក៏​កំ​ពុង​បាន​ខេត្ត​ជំ​រុញ​ដំ​ណើរ​ការ​ឧបត្ថម្ភ លើក​ទឹក​ចិត្ត​កសិករ​ពង្រីក​ការ​បង្ក​បង្កើន​ផល។ មក​ទល់​នឹង​ពេល​នេះ ទូ​ទាំង​ខេត្ត​មាន​ផ្ទៃ​ដី​ដាំ​ដូង​ខ្ទិះ​ជាង ១.០០០ ហិក​តា ត្រូវ​បាន​នា​យក​ដ្ឋាន​កម្ម​សិទ្ធិបញ្ញា​ផ្តល់​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ និង​សម្ព័ន្ធ​សមា​គម​ដូង​វៀត​ណាម ទទួល​ស្គាល់ “ដូង​ខ្ទិះ​ដាំ​នៅ​ខេត្ត​ត្រា​វិញ​ជា​ដំ​ណាំ​ដូង​វៀត​ណាម”។ ក្នុង​ចំ​ណោម​ផលិត​ផល​ច្នៃ​ចំ​ណី​អា​ហារ​ធ្វើ​ពី​ដូង​ខ្ទិះ​មាន ៨ ផលិត​ផល​សម្រេច OCOP លំ​ដាប់​ផ្កាយ ៤ និង​ផ្កាយ ៥ ត្រូវ​បាន​ប្រើ​ប្រាស់​ទូលំ​ទូលាយ​លើ​ទីផ្សារ​ក្នុង​ប្រ​ទេស​និង​នាំ​ចេញ​ទៅ​បរ​ទេស។

ប្រ​ឈម​មុខ​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ដំ​ណាំ​ដូង​បច្ចុប្បន្ន​គឺ​ជា​ដំ​ណាំ​មួយ​ប្រ​ភេទ​នាំ​មក​នូវ​តម្លៃ​សេដ្ឋ​កិច្ច​ដ៏​សំ​ខាន់​សម្រាប់​កសិករ​ត្រា​វិញ។ ខេត្ត​ដាក់​ទិស​ដៅ​ដល់​ឆ្នាំ ២០៣០ នឹង​ពង្រីក​ផ្ទៃ​ដី​ដាំ​ដូង​កើន​ឡើង ៣០​.០០០ ហិក​តា ផ្ទៃ​ដី​ដាំ​ដូង​ខ្ទិះ​រក្សា​លំ​នឹង ១.០០០ ហិក​តា និង​មាន​សហ​គ្រាស​តិច​បំ​ផុត​ចំ​នួន ៣ ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​សហ​ការ​ផលិត សហ​ករណ៍​និង​គ្រួ​សារ​ប្រ​ជា​ជន​ដាំ​ដូង​ខ្ទិះ ដើម្បី​បង្កើត​តំ​បន់​វត្ថុ​ធាតុ​ដើម​បម្រើ​ការ​កែ​ច្នៃ​និង​ប្រើ​ប្រាស់​សង្វាក់​ផលិត​ផល​ដូងខ្ទិះ​មាន​តម្លៃ​បន្ថែ​មខ្ពស់ ផ្គត់​ផ្គង់​ដល់​ទីផ្សារ​ក្នុង​និ​ងក្រៅ​ប្រ​ទេស៕

                               យោង៖ VOV-មុនី

ចែករំលែកអត្ថបទ