សេចក្ដីសម្រេចលេខ ២០/២០២៤/QĐ-UBND របស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ មានសុពលភាពចាប់ពីថ្ងៃ១១/១០/២០២៤ ជំនួសឱ្យសេចក្ដីសម្រេចលេខ ១៦/២០២២/QĐ-UBND ចុះថ្ងៃ ២៦/៥/២០២២ របស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ កំណត់អំពីលក្ខខ័ណ្ឌនៃការបំបែកក្បាលដី រួមបញ្ចូលប្លង់ដីនិងទំហំផ្ទៃដីអប្បបរមាអាចបំបែកក្បាលដីបានសម្រាប់ប្រភេទដីនីមួយៗ។
រូបថតជាឧទាហរណ៍។
យោងតាមនោះ មុខសញ្ញាអនុវត្តគឺ អង្គការគ្រួសារ បុគ្គលប្រើប្រាស់ដីដែលមានតម្រូវការបំបែកក្បាលដី រួមបញ្ចូលប្លង់ដី; ស្ថាប័នរដ្ឋ អង្គការ បុគ្គលដែលពាក់ព័ន្ធដល់ការបំបែកក្បាលដី រួមបញ្ចូលប្លង់ដីលើភូមិសាស្រ្តក្រុង។
ជាក់ស្ដែង ទំហំផ្ទៃដីអប្បបរមាអាចបំបែកក្បាលដីនៅទីក្រុង (សង្កាត់ ទីប្រជុំជន) គឺធំជាងឬស្មើ ៤០ម២ និង៦០ម២ចំពោះដីនៅជនបទ (ឃុំ); ចំពោះដីមិនមែនដីកសិកម្មមិនមែនដីសង់លំនៅឋាន ទំហំផ្ទៃដីអប្បបរមាដែលបំបែកក្បាលដីត្រូវធំជាងឬស្មើ២០០ម២។
សម្រាប់ប្រភេទដីក្នុងក្រុមដីកសិកម្ម នៅខ័ណ្ឌនិញកេវ ដីដាំដំណាំយូរឆ្នាំ ទំហំផ្ទៃដីអប្បបរមាដែលបំបែកក្បាលដីថ្មីត្រូវធំជាង ឬស្មើ១៥០ម២; ដីផលិតស្រូវ ដីដាំដំណាំប្រចាំឆ្នាំផ្សេងទៀត ដីវារីវប្បកម្ម ដីចញ្ចឹមសត្វប្រមូលផ្ដុំនិងដីកសិកម្មផ្សេងទៀត ទំហំផ្ទៃដីអប្បបរមាបំបែកក្បាលដីថ្មី ត្រូវធំជាង ឬស្មើ១.០០០ម២។
សម្រាប់ខ័ណ្ឌ ស្រុកក្រៅពីនេះ ដីដាំដំណាំយូរឆ្នាំ ទំហំផ្ទៃដីអប្បបរមាអាចបំបែកក្បាលដីសម្រាប់បង្កើតប្លង់ដីថ្មី គឺត្រូវធំជាងឬស្មើ៣០០ម២ ចំពោះដីនៅសង្កាត់ ទីប្រជុំជន គឺធំជាងឬស្មើ ៦០០ម២ ចំពោះដីនៅឃុំ; ដីផលិតស្រូវ ដីដាំដំណាំយូរឆ្នាំផ្សេងទៀត ដីវារីវប្បកម្ម ដីចិញ្ចឹមសត្វប្រមូលផ្ដុំនិងដីកសិកម្មផ្សេងទៀត ទំហំផ្ទៃដីអប្បបរមាដែលបំបែកក្បាលដី ត្រូវធំជាងឬស្មើ១.០០០ម២។
គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ក៏បានកំណត់ជាក់លាក់អំពីលក្ខខ័ណ្ឌនៃការបំបែកក្បាលដី រួមបញ្ចូលប្លង់ ទំហំផ្ទៃដីអប្បបរមាអាចបំបែកក្បាលដីចំពោះប្លង់ដីដែលមានគោលបំណងប្រើប្រាស់ច្រើន (ដីលំនៅឋាន ដីមិនមែនដីកសិកម្ម ហើយមិនមែនជាដីលំនៅឋាន ដីកសិកម្ម); និងករណីផ្លាស់ប្ដូរ៕
ប្រភពៈ Chinhphu.vn - ថាច់ធី