ផ្ដើមពីប្រភពទុនជាច្រើនអំពីកម្មវិធី គម្រោង ខេត្តបាកលីវ បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវការងារឧបត្ថម្ភដល់គ្រួសារក្រីក្រអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកកាត់បន្ថយភាពក្រីក្រដោយចីរភាពក្នុងជនរួមជាតិខ្មែរ។
ការដាំដំណាំរួមផ្សំបានជួយដល់គ្រួសារមាមីងខ្មែរជាច្រើននៅខេត្តបាកលីវ
ចាកផុតពីភាពក្រីក្រដោយចីរភាព។
តាមប្រសាសន៍លោក លឿងវ៉ាន់ផ អនុប្រធានគណៈជនជាតិ សាសនាខេត្តបាកលីវ ខេត្តបានកំណត់ការងារកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ជាងគេ រួមចំណែកអនុវត្តជោគជ័យភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច -សង្គមរបស់ភូមិភាគ។ ព្រោះហេតុនោះ ខេត្តបានផ្សព្វផ្សាយអនុវត្តគ្រប់សព្វនូវកម្មវិធី គម្រោងឧបត្ថម្ភប្រកបការងាររកស៊ីចិញ្ចឹមជីវិតសម្រាប់គ្រួសារក្រីក្រអភិវឌ្ឍសេដ្ឋកិច្ច។ បច្ចុប្បន្ន ខេត្តបានបង្កលក្ខណៈសម្បត្តិជូនគ្រួសារខ្មែរជិត៧០០គ្រួសារ បានបុលទុនពីធនាគារគោលនយោបាយសង្គម; ឧបត្ថម្ភផ្លាស់ប្ដូរមុខរបរជូន៦២៨គ្រួសារ; ឧបត្ថម្ភ សាងសង់លំនៅឋានជូន៣៧៩គ្រួសារ; រៀបចំការពិគ្រោះ ឧទ្ទេសនាមការងារធ្វើបាន១៤លើក ជូនដល់មនុស្សជាង៧០០លើកនាក់ បញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ៣០នាក់ ។ល។ សរុបថវិកាជាង១៣៦ពាន់លានដុង។ អាស្រ័យហេតុនោះ ជីវភាពរបស់ជនរួមជាតិខ្មែរបានកើនឡើង រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែររបស់ខេត្តថយចុះនៅត្រឹម៣,៨%។
ការបណ្តុះបណ្ដាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើបានជួយដល់គ្រួសារខ្មែរជាច្រើនរក
បានប្រាក់ចំណូលលំនឹងជីវភាព។
បងស្រីយ័ញគឹមហឿង នៅភូមិស៊ាវយឹង ឃុំនិញថាញ់ឡើយ ស្រុកហុងយ៉ឹង ឱ្យដឹង៖ “អាស្រ័យបានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះនិងបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម ទើបខ្ញុំមានលុយធ្វើទ្រុងនិងទិញកូនជ្រូកមកចិញ្ចឹម។ ប្ដីប្រពន្ធខ្ញុំប្រឹងប្រែងធ្វើការងាររកស៊ី ដោយចិញ្ចឹមជ្រូកសាច់ផង ចិញ្ចឹមជ្រូកមេផង មកទល់បច្ចុប្បន្ន ជីវភាពគ្រួសារខ្ញុំបានលំនឹង”។ ចំណែកបងថាច់សាវិត នៅឃុំវិញត្រាច់ដុង ក្រុងបាកលីវ ក៏ជាគ្រួសារចាកផុតពីភាពក្រីក្រផ្ដើមពីគោលនយោបាយឧបត្ថម្ភនោះដែរ។ បងសាវិត ឱ្យដឹង៖ “បានរដ្ឋសង់ផ្ទះជូននិងឱ្យបុលទុនអនុគ្រោះ ទើបខ្ញុំមានប្រាក់ទិញឧបករណ៍សម្រាប់ដាំដំណាំ មិនបាច់ទៅធ្វើការឈ្នួលដូចមុនទៀត។ បច្ចុប្បន្ន ខ្ញុំមានម៉ាស៊ីនបូមនិងបំពាក់ទុយោស្រោចស្រពលើផ្ទៃដី១កុង ខ្ញុំអាចដាំបន្លែបង្ការច្រើនប្រភេទសម្រាប់ប្រមូលផលវិលជុំ។ គ្រួសារខ្ញុំដាំបន្លែបង្ការខួបឆ្នាំ មានប្រាក់ចំណូលជាប្រចាំ ទើបជីវភាពគ្រួសារមានភាពល្អប្រសើរជាបណ្ដើរៗ”។
លោកលឿងវ៉ាន់ផ ឱ្យដឹងបន្ថែម៖ “ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថែមទៀតនូវការងារកាត់បន្ថយភាពក្រីក្រដោយចីរភាពក្នុងតំបន់ជនរួមជាតិខ្មែរ ខេត្តនឹងសហការជាមួយនឹងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ផ្ដុំកម្លាំងឧបត្ថម្ភដើមទុន បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ ឧបត្ថម្ភប្រកបការងាររកស៊ីចិញ្ចឹមជីវិតជូនជនរួមជាតិខ្មែរ ។ល។ ទន្ទឹមនឹងនោះ ចលនាជនរួមជាតិខ្មែរ ពង្រីកស្មារតីឈានឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកសាងជីវភាពសុភមង្គលសម្បូរសប្បាយ”៕
យ្វីអាញ - ថាច់ធី