គណៈបញ្ជាការយោធាឃុំតឹបងាយ ស្រុកទីវកឹង ខេត្តត្រាវិញ បាននិងកំពុងអនុវត្តមានប្រសិទ្ធភាពនូវបទបញ្ជាលេខ ២៧-CT/TU ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញដាក់ជាធរមាន ស្ដីពី "បង្កើនការដឹកនាំរបស់បក្សចំពោះការងារការពារបរិស្ថានក្រុងនិងជនបទលើភូមិសាស្ត្រខេត្ត" (ហៅកាត់ថា បទបញ្ជាលេខ២៧)។
កងកម្លាំងយោធាឃុំចូលរួមកាប់ឆ្ការគុម្ពោតព្រៃ អនាម័យបរិស្ថាន។
លោកង្វៀងវ៉ាន់តុង មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំតឹបងាយ ឱ្យដឹង៖ អនុវត្តបទបញ្ជាលេខ២៧ ស្ថានភាពសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន អនាម័យសុវត្ថិភាពចំណីអាហារ សុវត្ថិភាពចរាចរណ៍លើភូមិសាស្ត្រឃុំមានការវិវឌ្ឍន៍យ៉ាងសកម្ម។ ការយល់ដឹងអំពីការការពារបរិស្ថានរបស់កម្មាភិបាល យុទ្ធជន កម្មាភិបាលបក្ខជន សមាជិកសម្ព័ន្ធយុវជននិងប្រជាជន ត្រូវបានលើកកម្ពស់ បង្កបានការស្រុះចិត្ត គាំទ្រពីសំណាក់ប្រជាជន។ នៅតាមដងផ្លូវជនបទជាច្រើន តែងបានប្រជាជនចូលរួមរក្សាអនាម័យស្អាតបាត ដាំដើមឈើ ដាំផ្កាលម្អ ធ្វើឱ្យទេសភាពបរិស្ថានកាន់តែមានភាពស្រស់បំព្រង ការទុកដាក់សំរាមបានត្រឹមត្រូវ ផ្លូវគមនាគមន៍ស្អាតបាត បម្រើការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់ប្រជាជនមានភាពងាយស្រួល។ ផ្តើមពីនោះ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មីលើភូមិសាស្ត្រឃុំ។ ចាប់ពីដើមឆ្នាំ២០២៤មក មានកម្មាភិបាល យុទ្ធជន និងប្រជាជនប្រមាណ៨៦៨ លើកនាក់ បានចូលរួមដកស្មៅបោសសម្អាតផ្លូវ កាប់ឆ្ការមែកឈើ គុម្ពោតព្រៃ ប្រមូលសំរាម ។ល។ លើដងផ្លូវគមនាគមន៍ជនបទតាមភូមិនានា មានប្រវែងសរុបជាង២៧គីឡូម៉ែត្រ។
លោកគឹមថាយសឹម ប្រធានកងជីវពលចល័ត ភូមិងាយហ្វា ឱ្យដឹង៖ “អនុវត្តបទបញ្ជាលេខ២៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈបញ្ជាការយោធាឃុំចង្អុលការដល់កម្មាភិបាលយុទ្ធជនលើភូមិសាស្ត្រ សហការជាមួយសមាគមនិងអង្គការមហាជននានា បង្កើនការផ្សព្វផ្សាយ ចលនាដល់គ្រប់អង្គការ គ្រួសារប្រជាជន បុគ្គលចូលរួមការពារបរិស្ថាន អនាម័យ សុវត្ថិភាពចំណីអាហារ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍លើភូមិសាស្ត្រឃុំ ដោយទម្រង់រូបភាពសម្បូរបែប មានចំណុចសំខាន់ ភាគច្រើនប្រជាជនលើភូមិសាស្ត្រសុទ្ធតែមានស្មារតី អនុវត្តល្អនូវការងារការពារបរិស្ថាន”។
តាមប្រសាសន៍លោក ង្វៀងវ៉ាន់តុង គណៈបញ្ជាការយោធាឃុំតឹបងាយ បន្តការអនុវត្តមានប្រសិទ្ធភាពការងារការពារបរិស្ថាន អនាម័យ សុវត្ថិភាពចំណីអាហារ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍លើភូមិសាស្ត្រតាមបទបញ្ជាលេខ២៧របស់គណៈចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត។ កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការយោធាឃុំ បន្តផ្គួបបញ្ចូលខ្លឹមសារការពារបរិស្ថាន អនាម័យសុវត្ថិភាពចំណីអាហារ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុងការអនុវត្តទម្រង់ “ថ្នាក់លើធ្វើជាគំរូ ថ្នាក់ក្រោមខ្នះខ្នែងអនុវត្តតាម” លើកកម្ពស់ស្មារតីទទួលខុសត្រូវនិងមានការផ្លាស់ប្តូរក្នុងសកម្មភាពរបស់កម្មាភិបាល យុទ្ធជននៅគ្រប់ស្ថាប័ន អង្គភាពលើភូមិសាស្ត្រទទួលបន្ទុក៕
សើុងម៉ាល័យ-មុនី