លោក ចូវមិញទ្វៀង ប្រធានក្រុមផ្នែកសម្ដែងនៃក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង មានភាពល្បីល្បាញដោយសារការសម្តែងតួក្នុងល្ខោនយូរកេរ ហើយបានទស្សនិកជនជាច្រើនស្គាល់រូបគាត់។ បច្ចុប្បន្ន បងគឺអ្នកជំនាញបណ្ដុះបណ្ដាលតួសម្ដែងក្រុម។
សិល្បករចូវមិញទ្វៀង។
តាមការរៀបរាប់របស់បងទ្វៀងតាំងពីកុមារភាព បងធ្លាប់ទទួលការបង្ហាត់ច្រៀងរាំល្ខោនយូរកេរ ដោយតន្រ្តីករម្នាក់នៅជិតផ្ទះរបស់គាត់នៅភូមិតាមភឿក ឃុំដាយតឹម ស្រុកមីស្វៀង។ ហេតុដូច្នោះ ទើបបងមានឱកាសចូលរួមជាមួយនឹងក្រុមសិល្បៈដើម្បីទៅសម្ដែងក្នុងពិធីបុណ្យកម្សាន្តភូមិនានា។ តាំងពីអាយុ ១២ ឆ្នាំ បងទ្វៀង បានចូលរួមចម្រៀងនិងសម្ដែងល្ខោនយូរកេរ តាំងពីដើរតួកូនរហូតដល់តួឯក។ នៅឆ្នាំ ១៩៩០ ពេលចូលរួមសិល្បៈល្ខោនយូរកេរ បងទ្វៀង បានលោកស៊ីសុភ័ណ អនុប្រធានក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង សង្កេតឃើញទេពកោសល្យរបស់បង ក៏បានជ្រើសឱ្យចូលក្នុងក្រុមតាំងពីអាយុ១៨ឆ្នាំ។
ដោយសារស្រឡាញ់សិល្បៈ មានទេពកោសល្យក្នុងការសម្ដែងទឹកដមសម្លេងពីរោះនិងកាយវិការទន់ភ្លន់ ទើបបងទ្វៀងអភិវឌ្ឍខ្លួនជាតួសម្ដែង។ ហេតុនោះ បន្ទាប់ពីហាត់សមបានមួយឆ្នាំ បងទ្វៀងបានចាត់ឱ្យសម្ដែងជាតួឯក គឺតួបុរសឃ្លង់ក្នុងរឿង “ព្រះធិនវង្សនាងពៅ”។ ជោគជ័យ ពីការសម្ដែងតួឯកនោះ បងក៏ល្បីឈ្មោះ ហើយទទួលបានការចូលចិត្តពីសំណាក់ទស្សនិកជន។ បងទ្វៀង ឱ្យដឹង៖ “ការដើរតួឯកល្ខោនយូរកេរ គឺពិបាកខ្លាំងណាស់ ពីព្រោះយោងតាមតួសម្ដែងស្លូតឬកំណាច ការសម្ដែងមានភាពបត់បែនទៅតាមសកម្មភាព កាយវិការ ទឹកមុខនិងសំឡេង មិនមែនគ្រប់គ្នាសុទ្ធតែសម្ដែងបាននោះទេ។ ពេលសម្ដែងគឺចាំបាច់ត្រូវដាក់ខ្លួនក្នុងតួអង្គពិបាក សម្ដែងជាងគេគឺតួអង្គកាច ប៉ុន្តែអាស្រ័យបានការណែនាំពីសំណាក់រៀមច្បង ទើបខ្ញុំរៀនសូត្របានច្រើន។ ក្រោយសម្ដែងចប់ ពេលមកខាងក្រៅជួបមាមីងពោលសរសើរ គឺខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយកាន់តែប្ដេជ្ញាចិត្តថែមទៀត ដើម្បីកុំឱ្យខកបំណងទស្សនិកជនអ្នកគាំទ្រ”។
បច្ចុប្បន្ន បងទ្វៀងថែមទាំងជាអ្នកចងក្រងវណ្ណកម្មរបាំសម្រាប់ក្រុម ចូលរួមបង្ហាត់បង្រៀនរបាំ និងសម្ដែងឱ្យសិស្សថ្នាក់មធ្យមសិក្សាល្ខោនយូរកេរ បង្រៀនចង្វាក់រាំវង់ជូនសិស្សនៅតាមមជ្ឈមណ្ឌលវប្បធម៌ស្រុក និងក្លិបក្នុងសាលារៀននានា លើភូមិសាស្រ្តខេត្តទៀតផង។ បងក្លាយជាអ្នកជំនាញបណ្ដុះបណ្ដាលអ្នកសម្ដែងតួឯកក្នុងល្ខោនយូរកេរ និងចងក្រងវណ្ណកម្មរបាំសម្រាប់ក្រុមទៅសម្ដែងបម្រើការជូនមាមីងទស្សនា និងចូលរួមសមោសរសិល្បៈទូទាំងប្រទេសជាដើម។ បងឡឹមណាឫទ្ធិ៍ ជាអ្នកដើរតួឯកម្នាក់ក្នុងចំណោម ៤ នាក់ដែលអាស្រ័យបងទ្វៀងបណ្ដុះបណ្ដាល ឱ្យដឹង៖ “បងទ្វៀង គឺសិល្បករពហុជំនាញ គាត់បានបង្រៀនខ្ញុំពីរបៀបសម្តែង ច្រៀងរាំ សមស្រប ជាមួយនឹងតួអង្គនីមួយៗ។ ទន្ទឹមនឹងនោះ គាត់នៅទាំងណែនាំខ្ញុំក្រៅពីច្បាមតាមសាច់រឿង គឺត្រូវសម្ដែងឱ្យសមស្របនឹងស្ថានភាព ទើបការដើរតួឯកបានល្អ។ អាស្រ័យការណែនាំអស់ពីចិត្តរបស់ បងទ្វៀង បន្ទាប់ពីហ្វឹកហាត់ត្រឹមមួយឆ្នាំ ខ្ញុំក៏ដើរតួឯកបានជោគជ័យរហូតមកទល់សព្វថ្ងៃ”។
រយៈពេលជាង ៣៤ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងល្ខោនយូរកេរ បងទ្វៀងទទួលបានមេដាយមាស មេដាយប្រាក់ជាច្រើននៅក្នុងសមោសរសិល្បៈ ល្ខោនយូរកេរទូទាំងប្រទេស; ទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង៕
លីធាន - ថាច់ធី