ឆ្នាំ១៩៩២ ប្រាសាទវិញហឹង នៅឃុំវិញហឹង A ស្រុកវិញឡើយ ខេត្តបាកលីវ បានទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិ។ លុះដល់ឆ្នាំ២០២៤ កេរដំណែលនេះ បានរៀបចំណាត់ថ្នាក់ជាកេរដំណែលជាតិដ៏ពិសេស។ ខេត្តកំពុងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ គួបផ្សំនឹងការទាញយកផលក្នុងការអភិវឌ្ឍទេសចរណ៍។
ខ្លោងទ្វារចូលកាន់ប្រាសាទវិញហឹង។
បដិមាអាទិទេព បានធ្វើកំណាយរកឃើញ នៅប្រាសាទវិញហឹង។
ខាងក្នុងប្រាសាទវិញហឹង មានតម្កល់រូបសំណាកសិវលិង្គ-យោនី។
ប្រាសាទវិញហឹង។
តាមប្រសាសន៍លោកស្រី ឡេធីឡាងភឿង នាយិកាមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តបាកលីវ ប្រាសាទវិញហឹង គឺជាសំណង់ស្ថាបត្យកម្មមួយក្នុងចំណោមសំណង់ស្ថាបត្យកម្មនៃខឿនវប្បធម៌អុកអែវ ដែលនៅសេសសល់នៅណាមបូនៃប្រទេសវៀតណាម។ ទីនេះ បានរក្សាទុកនូវសម្បត្តិបេតិកភណ្ឌជាតិជាច្រើន។ ប្រការដែលប្រាសាទវិញហឹង បានរៀបចំណាត់ថ្នាក់ជាកេរដំណែលជាតិដ៏ពិសេស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការទទួលស្គាល់នូវតម្លៃវប្បធម៌ប្រវត្តិសាស្ត្រដែលកេរដំណែលនេះបានផ្តល់ទុកមក។ នេះជាទីតាំងដ៏សំខាន់ ដើម្បីខេត្តបាកលីវអភិរក្សនិងពង្រីកតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ គួបផ្សំនឹងការទាញយកផលដ៏មានប្រសិទ្ធភាពនៃសក្តានុភាពអភិវឌ្ឍន៍ទេសចរណ៍។
លុះដល់ឆ្នាំ១៩៩០ បុរាណវិទូចំណុះវិទ្យាស្ថាន វិទ្យាសាស្ត្រសង្គមនៅក្រុងហូជីមិញ (សព្វថ្ងៃ ជាវិទ្យាស្ថានអភិវឌ្ឍន៍ចីរភាពតំបន់ណាមបូ) សហការជាមួយសារមន្ទីរខេត្តមិញហាយ បានមកសិក្សាស្រាវជ្រាវនិងធ្វើកំណាយពិនិត្យមើល រួចបានប្រទះឃើញវត្ថុបុរាណមួយចំនួន មានដូច៖ រូបសំណាកព្រះកេសអាទិទេព សិលាចារឹក អង្រែថ្ម បសព្រះសិវលិង្គ - យោនី។ល។ ផ្អែកលើមូលដ្ឋាននោះ កេរដំណែលនេះជំហានដំបូងត្រូវបានកំណត់សម័យកាលពីសតវត្សទី៧ ដល់សតវត្សទី ៨ នៃគ្រិស្តសករាជ ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍចុងក្រោយនៃខឿនវប្បធម៌អុកអែវ។
ប្រាសាទវិញហឹង ប្រវែងពីទិសខាងកើតទៅលិច១៩១ម៉ែត្រ; ពីទិសខាងជើងទៅត្បូង៦,៩ ម៉ែត្រ និងមានកម្ពស់ជាង១០ម៉ែត្រ ដោយមានជញ្ជាំងឥដ្ឋយ៉ាងក្រាស់ អាចមានទម្ងន់រាប់ម៉ឺនតោនបន្ទាប់ពីកសាងរួចរាល់។ គ្រឹះប្រាសាទសាងពីថ្ម និងឥដ្ឋឆ្លាស់គ្នាដើម្បីការពារការស្រុតរលំ។ សំណង់ប្រាសាទនេះមានរាងបួនជ្រុងស្មើ។ ខាងក្នុងប្រាសាទ តម្កល់រូបសំណាកព្រះសិវលិង្គ-យោនី នេះជាប្រភពនៃការច្នៃប្រតិដ្ឋក្នុងជំនឿបន្តពូជពង្សរបស់អ្នកស្រុកអុកអែវ។ បច្ចុប្បន្ន ប្រាសាទមានវត្ថុបុរាណចំនួន៥មុខ ជាសម្បត្តិបេតិកភណ្ឌជាតិ ដែលបានធ្វើកំណាយឃើញ រួមមាន៖ បដិមាព្រះម៉ែលក្ស្មី បដិមាព្រះសិវៈ ព្រះកេសព្រះសិវៈ បដិមាព្រះឥសូរនិងព្រះនាងឧមា។
លោកស្រី ឡេធីឡាងភឿង អំណះអំណាង៖ ខេត្តបានកំណត់ប្រាសាទវិញហឹង គឺជាកេរដំណែលដ៏សំខាន់ ដើម្បីកសាងគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយនិងទុកសម្រាប់ផ្សព្វផ្សាយ អប់រំប្រពៃណី ដើម្បីភ្ញៀវទេសចរយល់ដឹងជ្រាលជ្រៅ និងយល់ច្បាស់ពីតួនាទីនិងលក្ខណៈសំខាន់នៃប្រាសាទ ព្រមទាំងទស្សនាទេសភាពរមណីដ្ឋាននៃប្រាសាទវិញហឹង ជាកេរដំណែលថ្នាក់ជាតិដ៏ពិសេសផងដែរ”៕
យ្វីអាញ-វិមាន