ក្នុងនាមជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ខេត្តត្រាវិញ ព្រះតេជព្រះគុណ ត្រឿងវ៉ាន់បៀង ព្រះចៅអធិការវត្តភាគរាជដួងកែវកំពង់ដូង នៅភូមិដើមជ្រៃ ឃុំដាយអាង ស្រុកថ្កូវ ខេត្តត្រាវិញ ព្រះអង្គតែងអប់រំ ក្រើនរំលឹកសមណសិស្សបដិបត្តិធម៌វិន័យ អនុវត្តល្អការងារសាសនានិងសង្គម។
ព្រះតេជព្រះគុណ ត្រឿងវ៉ាន់បៀង ធ្វើបទអន្តរាគមន៍ក្នុងពិធីទទួលស្គាល់
ស្រុកថ្កូវសម្រេចបទដ្ឋានជនបទថ្មី។
ព្រះតេជព្រះគុណ ត្រឿងវ៉ាន់បៀង តែងសហការជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់លំដាប់ថ្នាក់និងរដ្ឋអំណាចភូមិភាគ បើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅពុទ្ធបរិស័ទ និងថ្នាក់ពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃក្នុងវត្ត និងព្រះសង្ឃវត្តនានាលើភូមិសាស្រ្តស្រុកមកស្នាក់នៅរៀនសូត្រទៀតផង។ តាមរយៈការសម្តែងធម្មទេសនា ព្រះអង្គតែងផ្គូបបញ្ចូលការឃោសនា ចលនាពុទ្ធបរិស័ទរស់នៅប្រតិបត្តិតាមពុទ្ធោវាទ និងច្បាប់របស់រដ្ឋ អភិរក្សអត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់ជនរួមជាតិ លើកកម្ពស់ស្មារតី ប្រុងប្រយ័ត្នចំពោះជនទុច្ចរិត ញុះញង់បំបែកបំបាក់ចំណងសាមគ្គីភាពក្នុងសហគមន៍។
ព្រះតេជព្រះគុណ ត្រឿងវ៉ាន់បៀង (អង្គឆ្វេងដៃ) ទទួលប័ណ្ណសរសើររបស់
ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។
ព្រះតេជព្រះគុណ ត្រឿងវ៉ាន់បៀង មានថេរដីកា៖ “ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងព្រះសង្ឃនិងពុទ្ធបរិស័ទ អាត្មាភាពតែងផ្សព្វផ្សាយ ចលនាជនរួមជាតិអនុវត្តបានល្អនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ ឆ្លងតាមរយៈការសម្តែងធម្មទេសនា អាត្មាភាពតែងផ្គួបបញ្ចូលនូវរឿងរ៉ាវជាក់ស្តែងអំពីគំរូសីលធម៌ហូជីមិញ និងបង្ហាញច្បាស់ពីលក្ខណៈ ប្រហាក់ប្រហែលគ្នារវាងពុទ្ធសាសនា និងឧត្តមគតិរបស់អ៊ំហូ ដើម្បីពុទ្ធបរិស័ទងាយយល់និងធ្វើតាម”។
លោក ង្វៀងត្រឿងតាម ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយអាង បញ្ជាក់ឱ្យដឹង៖ “ព្រះតេជព្រះគុណ ត្រឿងវ៉ាន់បៀង ជាព្រះសង្ឃមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ហើយសកម្មក្នុងការងារសង្គមនៅភូមិភាគទៀតផង។ ព្រះអង្គមានថេរដីកាពុទ្ធបរិស័ទស្តាប់តាម។ ពេលភូមិភាគត្រូវការ ព្រះអង្គតែងត្រៀមជួយដោយអស់ពីចិត្ត”។
លោក ង្វៀងក្វឹកភឿង លេខាគណៈកម្មាធិការបក្សស្រុកថ្កូវ ឱ្យដឹង៖ “ព្រះតេជព្រះគុណ ត្រឿងវ៉ាន់បៀង បានរួមចំណែកយ៉ាងធំធេង រួមជាមួយនឹងគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ក្នុងការកសាង ពង្រឹងពង្រីកនិងអភិវឌ្ឍផែនមហាសាមគ្គីទូទាំងជនជាតិ កសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាលំនឹងស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ”៕
សើុងម៉ាល័យ-វិមាន