ភូមិភាគនានានៅខេត្តកាម៉ាវ តែងបង្កលក្ខណសម្បត្តិសម្រាប់នារីជនជាតិភាគតិចចូលរួមការងារលើវិស័យជាច្រើន ហេតុនេះជួយពួកគាត់អំណះអំណាងនូវសមត្ថភាព រួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគអភិវឌ្ឍភូមិស្រុក។
លេខាសម្ព័ន្ធយុវជនឃុំយ័ញធីម៉ី ( ឈរទី៤រាប់ពីឆ្វេង) ក្នុងសកម្មភាពជួយរំដោះកសិផល។
នៅឃុំខាញ់ហ្វា ស្រុកអ៊ូមិញ ដើម្បីបង្កលក្ខណសម្បត្តិសម្រាប់នារីចូលរួមកសាងប្រព័ន្ធនយោបាយនៅតំបន់ជនជាតិភាគតិច ភូមិភាគបានអនុវត្តដំណោះស្រាយជាច្រើន ក្នុងនោះផ្តោតសំខាន់លើការបណ្តុះបណ្តាល និងលើកកម្ពស់មុខជំនាញ បំពាក់បំប៉ន ពង្រីកបក្ខជន។ ក្នុងរយៈពេល៦ឆ្នាំធ្វើលេខាសម្ព័ន្ធយុវជនឃុំ បងស្រីយ័ញធីម៉ី បានឱ្យដឹង៖ “ពីមុនខ្ញុំជាអ្នករដ្ឋការផ្នែកយុត្តិធម៌ - អត្រានុកូលដ្ឋាន ព្រមទាំងបំពេញការងារនៅការិយាល័យគណៈកម្មាធិការបក្សឃុំ ហើយទទួលតួនាទីលេខាសម្ព័ន្ធយុវជនឃុំចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន។ ថ្មីៗនេះ ខ្ញុំទើបទទួលតួនាទីបន្ថែមជាប្រធានក្រុមឃោសនា ឧទ្ទេសនាមពីមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រកន្លែងស្នាក់នៅនិងធ្វើការរបស់សមមិត្ត វ៉វ៉ាន់កៀក។ ខ្ញុំតែងកំណត់ក្នុងចិត្តថា ទោះបីទទួលមុខតំណែងអ្វីក៏ដោយ ត្រូវខិតខំសិក្សាស្វែងយល់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចទិសដៅរួម។ ទន្ទឹមនឹងនោះ ខ្ញុំតែងនិយាយជាមួយបងប្អូននារីថា យើងត្រូវតែខិតខំសិក្សាស្វែងយល់ចូលរួមធ្វើការងារ រួមកម្លាំងកសាងតំបន់ជនជាតិភាគតិចឱ្យកាន់តែរីកចម្រើនថែមទៀត”។
យកចិត្តទុកដាក់ដល់ការងារបណ្តុះបណ្តាលកម្មាភិបាលនារី និងជំរុញសមភាពយេនឌ័រ នៅដើមឆ្នាំ គណៈកម្មាធិការបក្សឃុំខាញ់ហ្វា បានចង្អុលការគណៈកម្មាធិការប្រជាជនឃុំចេញផែនការលេខ ២២/KH-UBND ស្តីពីការអនុវត្តការងារសមភាពយេនឌ័រនិងសកម្មភាពដើម្បីភាពជឿនលឿនរបស់នារី ឆ្នាំ២០២៤ នៅលើភូមិសាស្រ្តឃុំ; បន្តអនុវត្តមានប្រសិទ្ធភាពគម្រោងទី៨ “ អនុវត្តសមភាពយេនឌ័រនិងដោះស្រាយបញ្ហាបន្ទាន់ចំពោះនារីនិងកុមារ ” ឋិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច- សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
បច្ចុប្បន្ន សហព័ន្ធនារីឃុំ មានសមាជិកជនជាតិភាគតិចចំនួន១២០នាក់។ ភូមិភាគបានបង្កលក្ខណសម្បត្តិសម្រាប់នារីចូលរួមសកម្មភាពសង្គម សកម្មភាពឥណទាន កៀកជិតនឹងប្រភពទុន។ល។ នេះជា “បណ្តាញ” ឃោសនាផ្ទាល់ផ្សព្វផ្សាយមានប្រសិទ្ធភាពនូវព័ត៌មាន ចំណេះដឹងពីការធ្វើអាជីវកម្ម អនុវត្តវិទ្យាសាស្ត្របច្ចេកទេស និងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ គោលនយោបាយជួយនារីជនជាតិភាគតិចផ្លាស់ប្តូរការគិតរបៀបធ្វើ ហើយមានឱកាសកែលម្អ និងលើកកម្ពស់ជីវភាព។
បច្ចុប្បន្ន គណៈកម្មាធិការបក្សឃុំមានបក្ខជនចំនួន២៩៩នាក់ ក្នុងនោះ មានបក្ខជននារី៨៥នាក់ មានបក្ខជនជាតិភាគតិច២១នាក់ (បក្ខជនជនជាតិខ្មែរ២០នាក់និងបក្ខជនជនជាតិចិនម្នាក់)។ ក្នុងឆ្នាំ២០២៤ ឃុំខាញ់ហ្វា ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកប្រគល់ភាគកម្រិតពង្រីកបក្ខជនចំនួន១០នាក់ រហូតមកដល់ពេលនេះបានអនុវត្តសម្រេចតាមភាគកម្រិត ក្នុងនោះពង្រីកបក្ខជននារីជនជាតិខ្មែរបានម្នាក់៕
យោងតាមកាសែតកាម៉ាវ - បកប្រែ៖ សុផន