ថ្លែងបញ្ជាក់ក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខែកក្កដា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ សំណូមពរគ្រប់ក្រសួង ផ្នែក ភូមិភាគនានា គប្បីបន្តការអនុវត្តព្រមៗគ្នា ដោយភាពប្តូរផ្តាច់រាល់ភារកិច្ចនិងដំណោះស្រាយដែលបានដាក់ចេញលើគ្រប់វិស័យ ដើម្បីសម្រេចលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ខែក្រោយប្រសើរជាងខែមុន ត្រីមាសក្រោយប្រសើរជាងត្រីមាសមុន ឆ្នាំ ២០២៤ ឱ្យខ្ពស់ជាងគ្របដណ្ដប់ជាង គ្រប់ជ្រុងជ្រោយជាងឆ្នាំ២០២៣។ នាយករដ្ឋមន្ត្រី គូសបញ្ជាក់ ចាប់ពីដើមឆ្នាំមកទល់នឹងបច្ចុប្បន្ន គ្រប់ថ្នាក់ គ្រប់ផ្នែកនិងភូមិភាគនានា បានផ្ដុំកម្លាំងផ្សព្វផ្សាយអនុវត្តយ៉ាងសកម្ម ប្តូរផ្តាច់និងបត់បែននៅរាល់ភារកិច្ចដំណោះស្រាយតាមសេចក្តីសម្រេចសេចក្តីសន្និដ្ឋានរបស់មជ្ឈិម ការិយាល័យនយោបាយ គណៈលេខារដ្ឋសភា រដ្ឋាភិបាល និងកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល; ពិសេស មានការតាមដានយ៉ាងដិតដល់ក្តាប់ស្ថានការណ៍ច្បាស់លាស់ ចាត់វិធានការរវៀសរវៃទាន់ពេល មានប្រសិទ្ធភាពរាល់បញ្ហាដែលកើតមានឡើងក្នុងរយៈពេលខ្លី ធានាសមស្របជាមួយនឹងភារកិច្ច ដំណោះស្រាយក្នុងរយៈពេលមធ្យមនិងរយៈពេលវែង។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាល ប្រចាំខែកក្កដា ឆ្នាំ២០២៤។
សង្កេតឃើញថា លទ្ធផលខែកក្កដាខ្ពស់ជាងខែមិថុនា សរុប ៧ ខែគឺប្រសើរជាងលើគ្រប់វិស័យទាំងអស់ បើប្រៀបធៀបនឹងពេលដំណាលគ្នានៅឆ្នាំ២០២៣។ ក្នុងនោះ សេដ្ឋកិច្ចបន្តការកើនឡើងជាវិជ្ជមានទាំង ៣ តំបន់៖ កសិកកម្មបន្តកើនឡើងជាលំដាប់; ឧស្សាហកម្មសរុប៧ខែកើន ៨,៥% សេវាកម្មបន្តកើនឡើងបង្គួរ ជាមួយនឹងចំនួននៃការលក់រាយទំនិញ និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់ រយៈពេល៧ខែកើន ៨,៧% ។ វិស័យវប្បធម៌ និងសង្គមត្រូវបានផ្តោតការយកចិត្តទុកដាក់; សុខុមាលភាពសង្គមត្រូវបានធានា។ អនុវត្តកំណែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ សម្រេចបានលទ្ធផលល្អប្រសើរ។ ផ្តោតទៅលើការកសាងនិងសម្រេចជាមូលដ្ឋានការប្រកាសជាធរមាន អនុក្រឹត្យណែនាំអំពីច្បាប់ដីធ្លី (វិសោធនកម្ម) ច្បាប់លំនៅឋាន (វិសោធនកម្ម) ច្បាប់អាជីវកម្មអចលនាទ្រព្យ (វិសោធនកម្ម) ច្បាប់អង្គការឥណទាន (វិសោធនកម្ម)។
នាយករដ្ឋមន្ត្រី ក៏បានសំណូមពរគ្រប់ក្រសួង ស្ថាប័ននិងភូមិភាគទៅតាមមុខងារ ភារកិច្ច សមត្ថកិច្ច បន្តការរៀបចំផ្សព្វផ្សាយឱ្យបានព្រមៗគ្នា មោះមុត មានប្រសិទ្ធភាពនូវសេចក្តីសម្រេចរបស់បក្ស; សេចក្តីសន្និដ្ឋាននិងកិច្ចចង្អុលការរបស់មជ្ឈិម ការិយាល័យនយោបាយ គណៈលេខាថ្នាក់ដឹកនាំកំពូល; សេចក្តីសម្រេចរបស់រដ្ឋសភា; កិច្ចចង្អុលការ ដឹកនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល; សហការព្រមៗគ្នា សមស្របហ្មត់ចត់ជាមួយនឹងគោលនយោបាយហិរញ្ញវត្ថុប្រចាំឆ្នាំបើកទូលាយសមស្រប មានចំណុចសំខាន់ ចំណុចស្នូលនិងគោលនយោបាយម៉ាក្រូផ្សេងៗទៀត; រក្សាស្ថិរភាពអត្រាប្តូរប្រាក់និងទីផ្សាររូបិយប័ណ្ណបរទេស; បង្កើនលទ្ធភាពបង្ខិតជិតទុនឥណទាន ផ្តោតលើវិស័យអាទិភាព ខិតខំធ្វើឱ្យកំណើនឥណទានប្រចាំឆ្នាំកើនប្រមាណ ១៥% បន្តកាត់បន្ថយអត្រាកម្រិតការប្រាក់កម្ចី មានដំណោះស្រាយ ពន្លឿនការអនុវត្តកញ្ចប់ឥណទានលំនៅឋានសង្គមចំនួន ១២០ ពាន់លានដុង...៕
យោង៖TTXVN-មុនី