ធនាគារគោលនយោបាយសង្គម គឺជាធនាគារតែមួយគត់អនុវត្តការប្រគល់ទុនឥណទានគោលនយោបាយដល់អង្គការនយោបាយ-សង្គម។ អាស្រ័យកិច្ចសហការជិតស្និទ្ធរវាងធនាគារនិងសមាគម អង្គការមហាជន ពិសេសគឺឆ្លងតាមរយៈក្រុមប្រិតសំចៃនិងបុលទុន រយៈពេលកន្លង ប្រភពទុនឥណទានគោលនយោបាយបានទៅដល់ប្រជាជនទាន់ពេល មានភាពងាយស្រួលនិងប្រសិទ្ធភាព។
ប្រជាជនជាច្រើនគ្រួសារពង្រីកសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាព
ផ្តើមពីប្រភពទុនឥណទាន គោលនយោបាយ។
លោកហ្វិញក្វឹកហុង ប្រធានសមាគមកសិករខេត្តកាម៉ាវ ឱ្យដឹង៖ កិច្ចសហការរវាងធនាគារគោលនយោបាយសង្គម អង្គភាពផ្តល់ប្រាក់កម្ចី និងសមាគមគ្រប់លំដាប់ថ្នាក់ បានបង្កលក្ខណៈងាយស្រួលក្នុងការនាំយកដើមទុនដល់សមាជិកកសិករ នាំមកប្រយោជន៍ជាក់ស្តែង។ នេះត្រូវបានចាត់ទុកជាលក្ខណៈដ៏សំខាន់ ដើម្បីកសិករមានឱកាសវិនិយោគពង្រីកការបង្កបង្កើនផល ប្រពលវប្បកម្ម បង្កើនទិន្នផល បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ឈានឡើងចាកផុតពីភាពក្រីក្រនិងធ្វើមាន កូនចៅគ្រួសារដែលមានជីវភាពខ្វះខាតមានឱកាសរៀនសូត្រ មុខមាត់ជនបទមានភាពផ្លាស់ថ្មី រួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។ រៀងរាល់ខែ ឱ្យតែដល់ថ្ងៃដែលបានកំណត់ គឺសមាគមនិងអង្គការមហាជន រួមនឹងក្រុមប្រិតសំចៃនិងបុលទុន នឹងធ្វើការដោះដូរនៅឃុំ សង្កាត់ ជាមួយការិយាល័យដោះដូរនៃធនាគារគោលនយោបាយសង្គមស្រុក និងខេត្ត។
សង្កេតឃើញទម្រង់ចិញ្ចឹមបង្កងពុំសូវមានប្រសិទ្ធភាពដូចមុន ទើបគ្រួសារលោកផាមវ៉ាន់កួរ នៅអនុសង្កាត់ង៉ុកហឿង ទីប្រជុំជនកៃណឿក ស្រុកកៃណឿក សម្រេចចិត្តងាកមកចិញ្ចឹមគ្រែងឈាម បង្កង ក្តាមគួបផ្សំ។ ដើមឆ្នាំ២០២៣ គ្រួសារគាត់បានពិនិត្យសម្រេចឱ្យបុលទុន២០លានដុង ពីធនាគារគោលនយោបាយសង្គមស្រុកកៃណឿក ជាមួយនឹងអត្រាការប្រាក់ទាប គាត់មិនរារែកក្នុងការវិនិយោគបន្ថែម១០០លានដុង ទិញពូជគ្រែងឈាមដើម្បីលែងក្នុងស្រះចិញ្ចឹមបង្កង។ ក្រោយពីចិញ្ចឹមបាន៨-១០ខែ ប្រមូលផលក្នុងមួយខែរកបានប្រាក់ចំណូលរាប់សិបលានដុង ផ្តើមពីប្រភពចំណូលទាំងនេះ ទើបគ្រួសារគាត់មានជីវភាពលំនឹង។
សមាគមសហព័ន្ធនារីខេត្តកាម៉ាវ កំពុងគ្រប់គ្រងគ្រួសារកម្ចីទុនជាង៤៦ពាន់គ្រួសារ តាមរយៈក្រុមប្រិតសំចៃនិងបុលទុនចំនួន៩០៧ ដោយមានសំណល់ប្រាក់បំណុលសរុបជាង១.៥០០ពាន់លានដុង។ “សមាគមតែងអនុវត្តល្អការងារត្រួតពិនិត្យ គ្រប់គ្រងប្រាក់កម្ចី ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺនបង្កើនកម្រិតជំនាញវិជ្ជាជីវៈដល់កងជួរកម្មាភិបាលសមាគមគ្រប់លំដាប់ថ្នាក់ ប្រធានក្រុមប្រិតសំចៃនិងបុលទុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ផ្តើមពីនោះ ពង្រីកតួនាទីជាតួអង្គសំខាន់របស់នារីនិងគ្រួសារប្រជាជនក្នុងការចូលរួមចលនានិងដំណើរការប្រគល់ការ បំផុសស្មារតីខ្លួនទីពឹងខ្លួន គោលបំណងឈានឡើងរបស់បងប្អូននារី ម្ចាស់ការដោះស្រាយបញ្ហាផ្ទាល់ខ្លួននិងគ្រួសារ ចុះឈ្មោះដោយខ្លួនឯងឈានឡើងដើម្បីចាកផុតពីភាពក្រីក្រ” លោកស្រីត្រឹងធីកេវអៀង ប្រធានសមាគមសហព័ន្ធនារីខេត្ត បានចែករំលែកដូច្នេះ។
ទន្ទឹមនឹងសមាគម អង្គការមហាជននានា ដែលទទួលការប្រគល់ការក្រុមប្រិតសំចៃនិងបុលទុន សកម្មភាពដូចជាស្ពានតភ្ជាប់រវាងធនាគារគោលនយោបាយសង្គមនិងប្រជាជន ពិសេស គឺគ្រួសារដែលមានជីវភាពខ្វះខាត។ ឆ្លងតាមរយៈក្រុមប្រិតសំចៃនិងបុលទុន ដូច្នេះ ទុនឥណទានគោលនយោបាយបានបែងចែកយ៉ាងមានប្រសិទ្ធភាពនិងទាន់ពេលដល់គ្រួសារប្រជាជន។ ប្រការនេះ មិនត្រឹមតែជួយប្រជាជនមានឱកាសបានបង្ខិតជិតប្រភពទុនប៉ុណ្ណោះទេ ថែមទាំងធានាប្រភពទុនត្រូវបានប្រើប្រាស់ចំគោលដៅត្រឹមត្រូវ និងនាំមកប្រសិទ្ធភាពខ្ពស់បំផុត៕
យោង៖ កាសែតកាម៉ាវ-មុនី