23/07/2024 - 09:22

"ញ៉ឹក​ឡុង​យ៉ាង​"-ឯតទគ្គកម្ម​អា​ស៊ី​

វណ្ណ​កម្ម​ចម្លាក់​ “ញ៉ឹក​ឡុង​យ៉ាង​” របស់​លោក​សើុង​កេវ​ផុង នៅ​ភូមិ​សំ​រោង​ សង្កាត់​៨ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ ទើប​បាន​អង្គ​ការ​ឯតទគ្គកម្ម​អា​ស៊ី​ជូន​ប័ណ្ណ​បង្កើត​ឯតទគ្គ​កម្ម​អា​ស៊ី។​ នេះ​ជា​វណ្ណ​កម្ម​ចម្លាក់​នៅ​លើ​គល់​ឈើ​ទាល​ទាំង​មូល​ពីរ​មុខ​ដោយ​មាន​បធាន​បទ​ស្ដី​ពី​វប្បធម៌​ ប្រ​វត្តិ​សាស្រ្ត​ និង​ធម្ម​ជាតិ​ដែល​សម្រេច​ឯតទគ្គ​កម្ម​អា​ស៊ី​ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤ អា​ស្រ័យ​សិប្ប​ករ​ឆ្នើម​សើុង​សុខ​ ជា​អ្នក​ឆ្លាក់​។​

​​ អ្នក​តំ​ណា​ង​ថត​រូប​អនុស្សាវរីយ៍​ក្បែរ​វណ្ណ​កម្ម​ “ញ៉ឹក​ឡុង​យ៉ាង”។​

លោក​ង្វៀង​ម៉ាញ់​គ្វី (ខាង​ឆ្វេង​) និង​លោក​ហា​ផឿក​យ៉ុង ជូន​ប័ណ្ណ​បង្កើត​ឯតទគ្គ​កម្ម​
អាស៊ីដល់លោកសើុងកេវផុង។

​ ផ្នែក​ខាង​មុខ​និង​ផ្នែក​ខាង​ក្រោយ​នៃ​វណ្ណ​កម្ម​ “ញ៉ឹក​ឡុង​យ៉ាង”។​

សិប្បករ​ឆ្នើម​សើុង​សុខ​ ជា​ជាង​ចម្្លាក់​ឈើ​នៅ​វត្ត​កំ​ពង់​ជ្រៃ​ អនុសង្កាត់​៤ ទីរួម​ស្រុក​ចូវ​ថាញ់ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​។​ សិប្ប​ករ​ឆ្នើម​សើុង​សុខ​ ឱ្យ​ដឹង៖ “តាំង​ពី​មុន​រហូត​ដល់​បច្ចុប្បន្ន​ ខ្ញុំ​ឆ្លាក់​វណ្ណ​កម្ម​ជា​ច្រើន​ប្រ​ភេទ​ ពិសេស​ វណ្ណ​កម្ម​តូច​និង​មធ្យម​អំ​ពី​គល់​ឈើ​តាម​ការ​បញ្ជា​ទិញ​របស់​អតិថិ​ជន​ ដូច​ជា​៖ រូប​សត្វ​តំ​ណាង​ ឆ្នាំ​ទាំង​១២ នាគ ពស់ ស្វា​ជា​ដើម​ ខ្ញុំ​បាន​លោក​ សើុង​កេវ​ផុង អញ្ជើញ​មក​ឆ្លាក់​វណ្ណ​កម្ម​ “ញ៉ឹក​ឡុង​យ៉ាង​” ពី​គល់​ឈើ​ទាល​យក្ស​ដែល​មាន​អា​យុ​កាល​ជាង​៣០០​ឆ្នាំ​ ទំ​ហំ​ ៦ម៉x៤ម៉ មាន​ទម្ងន់​ ៨,៧តោន។​ នេះ​ជា​វណ្ណ​កម្ម​មួយ​ដ៏​លំ​បាក​ដែល​ខ្ញុំ​ឆ្លាក់​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ ដល់​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២២ ទើប​សម្រេច​រួច​រាល់​ តាម​គំ​និត​របស់​លោក​សើុង​កេវ​ផុង ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ”។​

វណ្ណ​កម្ម​ចែក​ជា​២​ផ្នែក​៖ ផ្នែក​ខាង​មុខ​នៃ​វណ្ណ​កម្ម​គឺឆ្លាក់​សត្វ​តំ​ណាង​ឆ្នាំ​ទាំង​១២ នៅ​ជុំ​វិញ​គែម​នៃ​វណ្ណ​កម្ម​មាន​ព្រាប​ស១២​ក្បាល​ តំ​ណាង​ឱ្យ​សន្តិ​ភាព​ រុង​រឿង​និង​សេរី​ភាព។​ នៅ​មជ្ឈ​មណ្ឌល​ផ្នែក​ខាង​មុខ​មាន​នា​ឡិកា​ធំ​មួយ​ បង្ហាញ​ពី​រូប​ភាព​ផែន​ទី​ប្រ​ទេស​វៀត​ណាម រួម​មា​នប្រ​ជុំ​កោះ​តូច និង​ធំ​ និមិត្ត​រូប​វិមាន​បា​ឌិញ​ រូប​ភាព​កប៉ាល់​ដែល​ធ្លាប់​នាំ​យុវ​ជន​ង្វៀង​តឹក​ថាញ់ ចេញ​ទៅ​រក​ផ្លូវ​សង្គ្រោះ​ជាតិ​... ជុំ​វិញ​នា​ឡិ​កាគឺ​ជា​រូប​ភាព​បក្សី​ឡាក​១២​ក្បាល​ សំ​កាំង​ស្លាប​ហើរ​ជា​និមិត្ត​រូប​នៃ​ប្រ​ពៃណី​វប្បធម៌​ដ៏​យូរ​លង់​របស់​ប្រ​ជា​ជន​វៀត​ណាម។​ ក្រៅ​ពី​នោះ​ មាន​រូប​ភាព​ខ្លោង​ទ្វារ​ត្រា​វិញ​ កាល​ពី​មុន​។​ ក្នុង​ចំ​ណោម​សត្វ​តំ​ណាង​ឆ្នាំ​ទាំង​ ១២ ពិសេស​គឺសត្វ​នា​គ ព្រោះ​សត្វ​នាគត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ប្រ​ភេទ​សត្វ​ដែល​ទាក់​ទង​ជា​មួយ​វប្បធម៌​ខ្មែរ​ណាម​បូ។​ ចំ​ណែក​ផ្នែក​ខាង​ក្រោយ​នៃ​វណ្ណ​កម្ម​គឺឆ្លាក់​រូប​សត្វ​ចំ​នួន​៧០​ប្រ​ភេទ​ដែល​រស់​នៅ​តំ​បន់​ទាំង​៣ ដូច​៖ ក្នុង​ទឹក​ លើ​ដី​ និង​លើ​អា​កាស​ ជានិមិត្ត​រូប​ភាព​សម្បូរ​បែប​នៃ​ធម្ម​ជាតិ​ ក៏​ដូច​ជា​ការ​រំលឹក​អំ​ពី​ការ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​ និង​ប្រ​ភេទ​សត្វ​ដែល​កម្រ។​

លោក​ហា​ផឿក​យ៉ុង  ប្រ​ធាន​អភិវឌ្ឍន៍​ឯតទគ្គ​កម្ម​វៀត​ណាម ឱ្យ​ដឹង៖ “វណ្ណ​កម្ម​ចម្លាក់​ “ញ៉ឹក​ឡុង​យ៉ាង”  របស់​លោក​សើុង​កេវ​ផុង គឺ​ជា​វណ្ណ​កម្ម​ពិសេស​ប្លែក​ពី​គេ​ដោយ​មាន​គំ​និត​ល្អ​ មាន​មួយ​គ្មាន​ពីរ ហើយ​គ្មាន​គូប្រ​ជែង។​ ផ្ដើម​ពី​នោះ​ វណ្ណ​កម្ម​ត្រូវ​បាន​បង្កើត​ឯទគ្គកម្ម​វៀត​ណាម យោ​ងតាម​សេចក្តី​សម្រេច​លេខ​ ២៨២៩/​KLVN/​២០២២ ចុះ​ថ្ងៃ​ទី២៧ ខែ​តុលា​ ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤ ដោយ​បាន​ការ​ផ្ទេរ​សិទ្ធិ​របស់​អង្គ​ការ​ឯតទគ្គ​កម្ម​អា​ស៊ី​ឱ្យ​តំ​ណាង​អង្គ​ការ​ឯតទគ្គ​កម្ម​វៀត​ណាម​ចាត់​តាំង​ពិធី​ប្រ​កាស​និង​ប្រ​គល់​ប័ណ្ណ​បង្កើត​ឯត​ទគ្គ​កម្ម​អា​ស៊ី​ដល់​ឯតទគ្គជន​សើុង​កេវ​ផុងជាមួយ​វណ្ណ​កម្ម​ “ញ៉ឹក​ឡុង​យ៉ាង”៕​

                             អត្ថ​បទ​និង​រូប​៖ ទីទុយ​

ចែករំលែកអត្ថបទ