* បង្កើនកម្រិតបង់ធានារ៉ាប់រងសុខាភិបាល ជាលក្ខណៈគ្រួសារ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤
រូបជាឧទាហរណ៍។
ត្រង់សេចក្តីសន្និដ្ឋានលេខ ៨៣-KL/TW ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនយោបាយ បានសម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋានរបស់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកនិងកងកម្លាំងប្រដាប់អាវុធ ពី១,៨ លានដុង/ខែ ឡើង២,៣៤លានដុង/ខែ ចាប់ពីថ្ងៃទី១ ខែកក្កដា ២០២៤។
យោងតាមចំណុច e ប្រការ ១ មាត្រា៧ នៃអនុក្រឹត្យលេខ ១៤៦/២០១៨/NĐ-CP កម្រិតបង់ធានារ៉ាប់រងសុខាភិបាលជាលក្ខណៈគ្រួសារប្រចាំខែ នឹងយោងលើប្រាក់បៀវត្សមូលដ្ឋានជាក់ស្ដែងគឺ៖
- អ្នកទីមួយត្រូវបង់ស្មើនឹង៤,៥%នៃប្រាក់បៀវត្សមូលដ្ឋាន។
- អ្នកទី២ ត្រូវបង់៧០% ទី៣ ត្រូវបង់ ៦០% និងទី៤ ត្រូវបង់ ៥០% នៃកម្រិតបង់របស់អ្នកទីមួយ។
- ចាប់ពីអ្នកទី ៥ ឡើងទៅត្រូវបង់ស្មើនឹង ៤០% កម្រិតបង់របស់អ្នកទីមួយ។
* បង្កើនផលប្រយោជន៍ធានារ៉ាប់រងសុខាភិបាល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤
យោងតាមចំណុច d ប្រការ១ មាត្រា១៤ អនុក្រឹត្យលេខ ១៤៦/២០១៨/NĐ-CP ការចំណាយប្រាក់ពិនិត្យ ព្យាបាលជំងឺក្នុងមួយលើក ទាបជាង១៥%នៃប្រាក់បៀវត្សមូលដ្ឋាន អ្នកចូលរួមធានារ៉ាប់រងសុខាភិបាលត្រូវបានទូទាត់ប្រាក់ចំណាយ ១០០% ។
ដូច្នេះ ប្រសិនបើមុនថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៤ ការពិនិត្យជំងឺអស់ប្រាក់ក្រោមពី២៧០.០០០ដុង នឹងត្រូវបានធានារ៉ាប់រងសុខាភិបាលទូទាត់១០០% តែចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ប្រសិនបើពិនិត្យជំងឺអស់ប្រាក់ក្រោមពី៣៥១.០០០ដុង គឺត្រូវបានធានារ៉ាប់រងសុខាភិបាលទូទាត់១០០% ៕
យោងតាម baoquocte.vn - ទីទុយ